ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​មណ្ឌលគិរី ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល , លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ត្រូវ​ទទួលខុសត្រូវ​កម្រិតណា ?

​ភ្នំពេញ​៖ ​កន្លងមក លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​ដូច​ជា​រដ្ឋបាល​របស់លោក តែ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​មណ្ឌលគិរី ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល , លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ត្រូវ​ទទួលខុសត្រូវ​កម្រិតណា ?
Fri, 12 July 2019 03:30 PM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​កន្លងមក លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​ដូច​ជា​រដ្ឋបាល​របស់លោក តែងតែ​អះអាងថា ខេត្តមណ្ឌលគិរី​គ្មាន​បទល្មើស​ព្រៃឈើ​ធំដុំ​នោះ​ទេ ហើយ​ប្តេជ្ញា​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ ថែមទៀត​ផង ។ ប៉ុន្តែ​ក្រោយ​មាន​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល រួចមក មជ្ឈដ្ឋាន​ជាច្រើន យល់ឃើញថា បទល្មើស​ព្រៃឈើ​បាន​កើតឡើង​ក្រោម​ក្លៀក​លោក ស្វាយ សំ​អ៊ាង តែ​លោក​មើលមិនឃើញ ។

​ជុំវិញ​បញ្ហា​នេះ មជ្ឈដ្ឋាន​ជាច្រើន​លើកឡើង​ថា តើ​ករណី​នេះ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ត្រូវ​ទទួលខុសត្រូវ​កម្រិតណា ឬ ហ៊ាន​លាលែង​ពី​តំណែង​ដែរឬទេ ? ។

​គួររំលឹកថា នៅក្នុង​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ ២០១៩ កន្លងមក តប​តាម​សំណើ​របស់​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ទប់ស្កាត់​ជា​បន្ទាន់ ដោយ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា ទន្ទ្រាន​យក​ដី នៅ​ភ្នំ​ដោះ​ក្រមុំ​ដែល​ជាទី​សក្ការៈ​របស់​ជ​ន​ជាតិ​ដើម​ភាគ​តិច​ឡើយ ។

​បញ្ហា​ទាំងអស់​នេះ ធ្វើអោយ​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ជនជាតិភាគតិច សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​សមត្ថភាព​ដឹកនាំ​របស់​យ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ៕




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
30 June, 2014 05:17 PM
បាត់ដំបង៖ អា​ស្ទាវ​ឡើងក​រវ័យ​១៨​ឆ្នាំ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ឯក​ភ្នំ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៩​និង​១០​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅ​ភូមិ​ដូន​ទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ពី​បទ​រំលោភ​បាន​សម្រេច​ចំនួន​២​ដង​លើ​អនីតិជន​អាយុ​១៤​ឆ្នាំ បាន​សម្រេច​ចំនួន​២​ដង កាល​ពី​កន្លះ​ខែ​មុន​។​
30 June, 2014 05:15 PM
បាត់ដំបង៖ ​ចេញពី​ផឹកស៊ី​សប្បាយ​ជាមួយ​មិត្តភក្តិ នៅ​ហាង​ខារ៉ាអូខេ បុរស​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ដោយសារ​បើក​ម៉ូតូ​កង់​បី​បុក​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤​។​
30 June, 2014 05:13 PM
ភ្នំពេញ៖ ជន​ឆ្លៀត​ឱកាស​ម្នាក់ បាន​បន្លំ​លួច​យក​ម៉ូតូ​អា​យ​ខុន​របស់​ជនរងគ្រោះ​រួច​ជិះ​គេចខ្លួន​បាត់​មួយសន្ទុះ តែ​ត្រូវ​នគរបាល​មូលដ្ឋាន​តាម​ទាន់​ចាប់​យក​បាន​តែ​ម៉ូតូ​ត្រឡប់មកវិញ ចំណែក​ជនសង្ស័យ​គេចខ្លួនបាត់ នៅ​កំឡុង​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង​១១:៣០​នាទី យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៨៧​បេតេ ក្នុង​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
30 June, 2014 05:10 PM
ភ្នំពេញ៖ ខ្មាន់កាំភ្លើង​ពីរ​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួ​យ​ដើម ធ្វើ​សកម្មភាព​បាញ់​គំរាម​ជនរងគ្រោះ​២​គ្រាប់ ប្លន់​យក​ម៉ូតូ​ម៉ាក​ធំ​ឌូ​កបាន​សម្រេច ខណៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​ពី​ញ៉ាំ​អី​ជាមួយ​មិត្តភ័​ក្រ ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៣:៥០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​២៤៧ តាម​បណ្តោយ​ផ្លូវ​លេខ​២០៩ ក្នុង​សង្កាត់​បឹង​ទំ​ពុង ខណ្ឌមានជ័យ​។​
30 June, 2014 04:40 PM
ភ្នំពេញ៖ បុរស​ពីរ​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ភ្លាមៗ ក្រោយ​ពេល​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​មុខ​ហាង​នំប៉័ង​បាយ័ន ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០:៣០​នាទី យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៤​។​
30 June, 2014 04:28 PM
ភ្នំពេញោ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ល្បាត​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង​ជាប់​នឹង​បឹង​បា​យ៉ាប ស្ថិតក្នុង​ភូមិ​ម័រ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១០:៣០​នាទី យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៤​។​
30 June, 2014 01:58 PM
ព្រះសីហនុ៖ទូកទេសចរណ៍​​ កម្ពស់៣ជាន់​សម្រាប់ដឹកភ្ញៀវ ទៅលេងកោះរ៉ុងសន្លឹម​មួយគ្រឿង អូរប័រ សម្រាប់ ចម្លងភ្ញៀវពីទូកឡើងគោកចំនួន១គ្រឿងរួមទាំងអូរប័ររបស់ អ្នកឧកញ៉ា គិត ម៉េង ចតនៅក្បែរនោះ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង​ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចផែស្វយ័ត ក្រុងព្រះសីហនុ ត្រង់ច្រកទ្វារទី៣ ស្ថិតក្នុង សង្កាត់
28 June, 2014 12:49 PM
ខេត្តបន្ទាយមានជ័យ៖ នាងក្រមុំ​ វ័យ១៩ឆ្នាំម្នាក់​​ បានស្លាប់ភ្លាមៗ ​ម្តាយរងរបួសធ្ងន់​ ខណៈជិះ​ ម៉ូតូឌុបគ្នា​ទៅផ្សារ​ ត្រូវរថយន្តតាក់ស៊ី ​បុកពីមុខ​ពេញ​ទំហឹង  កាលពីវេលា​​ម៉ោង៦ព្រឹក ថ្ងៃទី២៨ ​ ខែមិថុនា​ ​ឆ្នាំ​២០​១៤ ​លើកំ​​ណាត់​​ផ្លូវ​បេតុង​​មួ​​យក​​ន្លែង ​ម្តុំ​សាលាព​ន្លកខ្មែរ​ ក្នុងភូមិក្បាល​ស្ពាន២  ​សង្កាត់/ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact