យុវជន សួង នាគព័ន្ធ ដែល​ដឹកនាំ​មនុស្ស​ទៅ​រៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី ត្រូវ​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​

ភ្នំពេញ​៖ ​លោក​ឯក ប៉ូ​លី​ហ្វី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
យុវជន សួង នាគព័ន្ធ ដែល​ដឹកនាំ​មនុស្ស​ទៅ​រៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី ត្រូវ​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​
Fri, 12 July 2019 03:23 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​លោក​ឯក ប៉ូ​លី​ហ្វី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា នេះ សម្រេច​ឃុំខ្លួន បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី ដឹកនាំ​មនុស្ស​ទៅ​រៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី នៅ​ស្តារ​ម៉ា​ត​ស្តុប​បូកគោ ប្រឆាំងនឹង​ការហាមឃាត់​របស់​អាជ្ញា​ធរ​ដែនដី​នោះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​យុវជន​រូប​នេះ​ឈ្មោះ សួង នាគព័ន្ធ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​៤១ បន្ទប់​លេខ​០៤ ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខងារ​ជា​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ ។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ សួង នាគព័ន្ធ​, ឈ្មោះ ជុំ ហួត និង​ឈ្មោះ ជុំ ហួរ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ចំការមន​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា នៅពេលដែល​ពួកគេ ដឹកនាំ​មនុស្ស​មួយក្រុម ទៅ​រៀបចំ​ពិធី​ដុត​ធូប និង​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី នៅ​ចំណុច​ស្តារ​ម៉ា​ត​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ក្រោយ​សាកសួរ សមត្ថកិច្ច បាន​ដោះលែង​ជនសង្ស័យ​ឈ្មោះ ជុំ ហួត និង​ឈ្មោះ ជុំ ហួរ ឲ្យមាន​សេរីភាព​វិញ និង​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ សួង នាគព័ន្ធ ទៅ​តុលាការ​ក្រោម​បទ​ចោទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​គួររំលឹកថា លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតក​បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ស្តារ​ម៉ា​ត ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ កាល់​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ យក​ទៅ​សាកសួរ ទើប​ជនជាប់ចោទ​សារភាពថា រូប​គេ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ព្រោះតែ រឿង​ជំពាក់​លុយ​មិន​សង​។​

​រហូតមកដល់​ពេលនេះ ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវបាន​តុលាការ​ទាំង ៣​ថ្នាក់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2019 01:16 PM
ខេត្ត​បាត់ដំបង៖ ​បុរស​បែក​ថ្នាំ​ម្នាក់​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ក្រោយ​រូបគេ​ធ្វើ​សកម្មភាព​ដោយ​យក​ដែកកេះ​ដុត​បំផ្លាញ​ម៉ូតូ​ខ្លួនឯង​ចោល​បង្ក​ការភ័យខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​នៅតាម​ដងផ្លូវ​សា​ធា​រណះ​។​
16 July, 2019 09:58 AM
ខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក្នុងឱកាស ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ដែល​រៀបចំ​ដោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើម មក​ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​
16 July, 2019 09:48 AM
ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ប្តឹង​ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Click ពណ៌​ស សេរី​ឆ្នាំ ២០១៩ លេខ​តួ ៨០៤៥៧៤០ លេខ​ម៉ាស៊ីន ៨០៤៥៧៤០​គ្មាន​ស្លាក​លេខ ។​
16 July, 2019 09:36 AM
ខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ស្ថិតនៅ​ភូមិ​អូ​ជុំ ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​។​
16 July, 2019 09:26 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ថ្មីៗ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លក់​ស៊ីម​កាត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ផ្ទុយ​ពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។
15 July, 2019 07:11 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា បណ្តាលឱ្យ​រងរ​បួ​សបុ​រ​សម្នាក់  ឈ្មោះ ឆាយ គា  បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ  និង​អន្តរាគមន៍​ឆាប់រហ័ស ។​
15 July, 2019 12:39 PM
ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យបាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទី​សប្បាយដ្ឋាន​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​
15 July, 2019 11:29 AM
ខេត្ត​បន្ទាយមានជ័យ​៖ ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កន្លងមក ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​សម្រេច ដកហូត​បាន​ថ្នាំង​ញៀន​ជាច្រើន​ចង់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact