សមត្ថកិច្ច​ដុត​កម្ទេច​រថយន្ត​ពីរ​គ្រឿង​នៅ​ខេត្ត​រតនគិរី​

​ខេត្ត​រតនគិរី៖ នៅវេលា​ម៉ោង​៦.០០​នាទី ព្រលប់​ថ្ងៃ​ទី​១១ ខែ​កក្ក ឆ្នាំ​២០១៩ កម្លាំង​កងរា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​ដុត​កម្ទេច​រថយន្ត​ពីរ​គ្រឿង​នៅ​ខេត្ត​រតនគិរី​
Fri, 12 July 2019 12:39 PM ដោយ ៖ ផុន​ខេត្ត​រតនគិរី៖ នៅវេលា​ម៉ោង​៦.០០​នាទី ព្រលប់​ថ្ងៃ​ទី​១១ ខែ​កក្ក ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត សហកា​រណ៍​ជាមួយ​កម្លាំង​ចំរុះ ស្រុក​អូរយ៉ាដាវ ក្រោម​ការសម្របសម្រួល ដោយ​លោក លាង អ៊ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី បាន​ដុត​កម្ទេច​ចោល​រថយន្ត​ឡង់​គ្រីស័រ កែច្នៃ​ចំនួន ២​គ្រឿង​។ ១​គ្រឿង​ពណ៌​ស និង ១​គ្រឿង​ទៀត​ពណ៌​ខ្មៅ​។​
    
តាម​ឲ្យដឹង​ពី​លោក​ឧត្ដមសេនី​ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ថា យោង​តាម​សេខ​ក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ របស់​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ បង្កា​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ព្រមទាំង​បទបញ្ជា​របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សៅ​សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់ បង្កា​បទល្មើស​ធនធានធម្មជាតិ​។

ព្រមទាំង​មាន​ការបញ្ជារ​ផ្ទាល់​តាម​ទូរស័ព្ទ របស់​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី​នោះ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំងចំរុះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត សហកា​រណ៍​ជាមួយ​កម្លាំង​ចំរុះ បញ្ជាការ​ឯកភាព​ស្រុក​អូរយ៉ាដាវ បាន​ដុត​កម្ទេច​រថយន្ត​ឡង់​គ្រីស័រ​កែច្នៃ ដែល​លួច​ដឹកឈើ​ល្មើសច្បាប់ ២​គ្រឿង បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ បាន​ល្បាត​ស្ទាក់​ចាប់បាន រថយន្ត ទាំង​២​គ្រឿង នៅ​ចំណុច ២​ផ្សេងគ្នា​។ ១​គ្រឿង​ចាប់​បាន​នៅ​ផ្លូវលំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញៃ ស្រុក​អូរយ៉ាដាវ ឡង់​គ្រី​ស័​រពណ៌ស និង​១​គ្រឿង​ទៀត ចាប់​បាន​លើ​ផ្លូវលំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញៃ ស្រុក​អូរយ៉ាដាវ​។​
    
លោក ខៀវ ច​ន្ទី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរយ៉ាដាវ បានឲ្យដឹងថា រថយន្ត​ឡង់​គ្រីស័រ​កែច្នៃ ពណ៌​ខ្មៅ​មាន​ដឹកឈើ​ប្រភេទ​សុ​ក្រំ ចំនួន ២៦​ដុំ ចំណែក​រថយន្ត​ឡង់​គ្រីស័រ​កែ​ច្នៃ​ពណ៌​ស ដឹកឈើ​ប្រភេទ​ពពូល​ភ្នំ ចំនួន ៩​ដុំ​។​
    
បន្ទាប់ពី​សមត្ថកិច្ច​ចំរុះ បាន​រឹបអូស​រថយន្ត​ល្មើស ព្រមទាំង​ភស្ដុតាង​ឈើ​មក​ប្រគល់ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរយ៉ាដាវ​រក្សាទុក​ឈើ ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​រដ្ឋា​ល​ព្រៃឈើ​រួចមក កម្លាំងចំរុះ បញ្ជាការ​ឯកភាព​ស្រុក និង​កម្លាំងចំរុះ​បញ្ជាការ​ឯកភាព​ខេត្ត បាន​យក​រថយន្ត​ល្មើស​ច្បាប់​ទាំង ២​គ្រឿង ទៅ​ដុត​កម្ទេច​ចោល នៅ​ភូមិ​សោម​ត្រក ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នា​ល្ងាច​ថ្ងៃ​ដដែល​នេះដែរ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
04 July, 2020 03:08 PM
ភ្នំពេញ​៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គឺ​នៅ​កំពុង​បន្ត​ដំណើរការ​យ៉ាង​មមាញឹក​បើទោះបី​បញ្ហា​កូវី​ដ​-១៩ កំពុង​បន្ត​ការរំខាន​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងណា​ក៏ដោយ ។​
04 July, 2020 10:22 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។
04 July, 2020 10:15 AM
ភ្នំពេញ​៖ ​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន រាជ្យ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​) ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» (​ឆក់​ទូរស័ព្ទដៃ​) តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។
03 July, 2020 11:32 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី
03 July, 2020 11:26 AM
ភ្នំពេញ​៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ , សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សា​ជា​ថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact