យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា គឺជា​ធនធាន​មនុស្ស​ដ៏​មាន​សក្តានុពល​និង​មានតម្លៃ ក្នុង​ការបម្រើ​វិស័យ​មនុស្សធម៌​ក្នុង​សង្គម​ជាតិ និង​កិច្ចអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន

ខេត្ត​បាត់ដំបង៖ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា គឺជា​ធនធាន​មនុស្ស​ដ៏​មាន​សក្តានុពល​និង​មានតម្លៃ ក្នុង​ការបម្រើ​វិស័យ​មនុស្សធម៌​ក្នុង​សង្គម​ជាតិ និង​កិច្ចអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន
Fri, 12 July 2019 09:55 AM ដោយ ៖ សាលី​ខេត្ត​បាត់ដំបង៖ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បាន​ថ្លែងថា យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា គឺជា​ធនធាន​មនុស្ស​ដ៏​មាន​សក្តានុពល​និង​មានតម្លៃ ក្នុង​ការបម្រើ​វិស័យ​មនុស្សធម៌​ក្នុង​សង្គម​ជាតិ និង​កិច្ចអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន ។​
  
ឯកឧត្តម​ថ្លែង​យ៉ាងនេះ​ ​នៅក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា និង​បំពាក់​ឯកសណ្ឋាន​យុវជន​ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ស្ម័គ្រចិត្ត​នៅ​វិទ្យាល័យ​ព្រះមុនីវង្ស ក្រុង​បាត់ដំបង ចំនួន​៨០​នាក់ ដែល​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមុិញ​នេះ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា​គ​ណះ​កម្មា​ធិ​ការ​សាខា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​បាន​ចូលរួម​ផង​ដែរ​។​
    
បន្ថែម​ពី​នេះ​ទៅទៀត​ ​ឯកឧត្តម​បណ្ឌិត ប៊ុត  គឹមស៊ាន បាន​បន្តថា នៅក្នុង​ចំណោម​ប្រភពធនធាន​អ្នកស្ម័គ្រចិត្ត​ទាំងអស់ យុវជន​កាកបាទក្រហម​កម្ពុជា ត្រូវបាន​ចាត់ទុក​ជា​កម្លាំង​ស្នូល​មួយដ៏​មាន​សារៈសំខាន់​និង​សកម្ម​បំផុត ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង នូវ​សមត្ថភាព​របស់​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ការផ្តល់​សេវាកម្ម​មនុស្សធម៌​ដល់​ជន​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍​ស្រប​តាម​ប្រធានបទ​សង្គ្រោះ​ជីវិត​ផ្លាស់ប្តូរ​ផ្នត់គំនិត​។
  
ហើយ​កម្មវិធី​អភិវឌ្ឍន៍​យុវជន​កាកបាទក្រហម​កម្ពុជា មាន​គោលបំណង​លើកទឹកចិត្ត​និង​ជំរុញ​យុវជន​កម្ពុជា​ឲ្យចូល​រួម​ក្នុង​សកម្មភាព​មនុស្សធម៌ ដើម្បីឲ្យ យុវជន​ក្លាយជា​ផ្នែក​មួយ​នៃ​ដំណើរការ​នៃ​ការគ្រប់គ្រង ជា​អ្នក​ផ្តល់​សេវា​មនុស្សធម៌ និង​ជា​អ្នក​ទទួល​ផល​ពី​កាកបាទក្រហមកម្ពុជា ដើម្បី​ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ ស៊ីជម្រៅ និង​ការអភិវឌ្ឍ​ជំនាញ សំដៅ​លើកកម្ពស់​សុខដុម​រមនី​យក​ម្ម​និង អាកប្បកិរិយា​ជា​វិជ្ជមាន​នៅក្នុង​សហគមន៍​នានា ។
  
ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បាន​រំលេច​ឲ្យដឹងថា​យុវជន​កម្ពុជា គឺជា​ធនធាន​មួយ​ដ៏​មាន​តម្លៃ​និង​ជា​ឆ្អឹងខ្នង​របស់​កាកបាទក្រហម​កម្ពុជា ក្នុង​ការជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត ដែល​ពួកគេ​បាន​ចូលរួមចំណែក​កាន់តែ​សកម្ម​និង​កាន់តែ​ច្រើន ធ្វើឲ្យ​សម្រេច​បាន​នូវ​ជោគជ័យ​ក្នុង​បេសកកម្ម​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ទាំង​ពេល​កន្លងមក​និង​ពេល​ប​ច្ច​ប្បន្ន ។
  
ដើម្បី​ឲ្យ​យុវជន​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​របស់​ជាតិ​បាន  កត្តា​សំខាន់​គឺ​យុវជន​ខ្លួនឯង​ផ្ទាល់​ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការសិក្សា​រៀនសូត្រ​ទាំង​ចំណេះដឹង​ទូទៅ ទាំង​ជំនាញ​ផ្សេងៗ​ទៀត តាមរយៈ ការអប់រំ ថែទាំ​សុខមាលភាព​សហគមន៍ ការអប់រំ​ការយល់ដឹង​អំពី​មេរោគ​អេដស៍ និង​ជំងឺអេដស៍ វិជ្ជា​សង្គ្រោះ​បឋម ការត្រៀម​បង្ការ​និង​ឆ្លើយតប​គ្រោះមហន្តរាយ ការផ្សព្វផ្សាយ​អំពី​គោលការណ៍​គ្រឹះ​របស់​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម លើកកម្ពស់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ អប់រំ​ការយល់ដឹង​អំពី​មីន​និង​គ្រាប់​មិន​ទាន់់​ផ្ទុះ បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង សុវត្ថិភាព​ចរាចរណ៍​និង​បញ្ហា​ជួញដូរ​មនុស្ស  ល្បែងស៊ីសង​គ្រប់​ប្រភេទ ដើម្បី​យកទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​យុវជន​ដទៃទៀត  ដែល​មិន​បាន​សិក្សា​ស្វែងយល់ឲ្យ​មានការយ​ល់​ដឹង គ្រប់់ៗ​គ្នា ដើម្បី​ឲ្យ​សង្គម​កម្ពុជា​ក្លាយជា​ប្រទេស​សុខសាន្ត និង​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ជឿនលឿន​នាពេល​អនាគត​។​






















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2019 09:58 AM
ខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក្នុងឱកាស ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ដែល​រៀបចំ​ដោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើម មក​ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​
16 July, 2019 09:48 AM
ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ប្តឹង​ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Click ពណ៌​ស សេរី​ឆ្នាំ ២០១៩ លេខ​តួ ៨០៤៥៧៤០ លេខ​ម៉ាស៊ីន ៨០៤៥៧៤០​គ្មាន​ស្លាក​លេខ ។​
16 July, 2019 09:36 AM
ខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ស្ថិតនៅ​ភូមិ​អូ​ជុំ ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​។​
16 July, 2019 09:26 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ថ្មីៗ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លក់​ស៊ីម​កាត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ផ្ទុយ​ពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។
15 July, 2019 07:11 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា បណ្តាលឱ្យ​រងរ​បួ​សបុ​រ​សម្នាក់  ឈ្មោះ ឆាយ គា  បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ  និង​អន្តរាគមន៍​ឆាប់រហ័ស ។​
15 July, 2019 12:39 PM
ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យបាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទី​សប្បាយដ្ឋាន​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​
15 July, 2019 11:29 AM
ខេត្ត​បន្ទាយមានជ័យ​៖ ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កន្លងមក ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​សម្រេច ដកហូត​បាន​ថ្នាំង​ញៀន​ជាច្រើន​ចង់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។​
15 July, 2019 09:37 AM
​ភ្នំពេញ​៖ ​អនុវត្តតាម​ផែនការ​របស់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ , លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា នេះ បាន​ណែនាំ​ឲ្យកម្លាំង​នគរបា​ល​ទាំងអស់ ត្រូវ​កាត់សក់​ខ្លី ហើយ​ដំបូង​នេះ​គឺ​កម្លាំង​នគរបាល​ចរាចរណ៍ និង កម្លាំង​នគរបាល​ទេសចរណ៍ ត្រូវ​អនុវត្តន៍​មុនគេ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact