អភិបាលស្រុក មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​លុប​ស្រះ​និង​អូរ​ធម្មជាតិ​នៅ​ស្រុក​សាលា​ក្រៅ​

ខេត្ត​ប៉ៃលិន៖ ដោយសា​មាន​ការ​ចាក់​លុប​អូរ​និង​ស្រះ​ទឹក​ដែល​ពលរដ្ឋ​ធ្លាប់តែ​ប្រើប្រាស់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អភិបាលស្រុក មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​លុប​ស្រះ​និង​អូរ​ធម្មជាតិ​នៅ​ស្រុក​សាលា​ក្រៅ​
Thu, 11 July 2019 03:55 PM ដោយ ៖ សុខ​ហៃ​ខេត្ត​ប៉ៃលិន៖ ដោយសា​មាន​ការ​ចាក់​លុប​អូរ​និង​ស្រះ​ទឹក​ដែល​ពលរដ្ឋ​ធ្លាប់តែ​ប្រើប្រាស់​កន្លងមក​ទើប​នៅ​ថ្ងៃ​ទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ស្រុក​រួមទាំង​ប្រធាន​មន្ទីរ​បរិស្ថាន ដឹកនាំ​ដោយ លោក​សំ​សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ លោក​គឹម​សុខា​ប្រធាន​មន្ទីរ​បរិស្ថាន​និង​មន្ត្រី​ក្រោម​ឪ​វា​ជា​ច្រើន​នាក់​ចុះ​មក​ត្រួតពិនិត្យ​ក្រោយពី​ពលរដ្ឋ​រាយ​ការ នៅ​ចំណុច​អូរ​កប់​អង្ករ​ស្ថិតនៅ​ភូមិ​អូរ​ឈើ​ក្រំ​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

​លោក​ហ៊ាង​រតនា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ បានឲ្យដឹង​ថា​មានជន​មួយក្រុម​មានឈ្មោះ​ពេទ្យ​ភួន នាំ​គ្រឿងចក្រ​មក​ជី​ក្លាយ​បំ​រ៉ុង​លុប​អូរ​និង​ស្រះ​ទឹក​នៅ​ខាងចុង​ដី​របស់​ខ្លួន​ដើម្បី​យក​ជា​កម្មសិទ្ធិ​ឯកជន​ទៅ​វិញ​ដោយ​មិន​បាន​ស្តាប់​អ្នកជិតខាង​ឡើយ​។​

​ចំណែក​លោក​មេ​ភូមិ​អូរ​ឈើ​ក្រំ លោក​អ៊ុក ញាន់​បានឲ្យដឹង​ថា​គាត់​មិន​បាន​ដឹង​ការជីក​កកាយ​នៅ​ចំណុច​ខាងលើ​នេះ​ទេ​ទើប​តែ​ពលរដ្ឋ​រាយ​ការ​បាន​ចុះ​មក​ពិនិត្យ​តែម្តង​។ លោក​បាន​បន្ត​ថា​ចំណុច​នេះ​មិន​អាច​ឲ្យ​អ្នកណា​មក​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ឡើយ​។​

​លោក​កឹម​សុខា​ប្រធាន​ប​ន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានបញ្ជាក់​ថា​នេះ​ជា​សម្បត្តិ​ធន់​ធាន​ធម្មជាតិ​របស់​រដ្ឋ មិន​អាច​មាន​ជន​ណា​ម្នាក់​មក​បំពាន​បាន​ឡើយ​ហើយ​បើ​ជន​ណា​ហ៊ាន​បំពាន​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

​អភិបាល​ស្រុក​សាលា​ក្រៅ លោក​សំ​សារ៉េត  ដាក់បទបញ្ជា ឲ្យ​កាយស្តារ​ស្រះ​ទឹក​ដែល​បានចាក់លុប​រក្សាស​ភា​ព​ដើម​ឡើងវិញ ស្តារ​អូរ​ធ្វើឲ្យ​ទឹក​ហូរ​ជាធម្មតា​ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​ឡើងវិញ​។​

​ម្យ៉ាងទៀត​អ្នកមាន​ដី​ជាប់​ចំណី​អូរ​ខាងលើ​ត្រូវ​រក្សាទុក​ចាប់ពី​ចំណុចកណ្តាល​អូរ​ទៅ​។ លោក​អភិបាលស្រុក​បាន​សង្កត់​ធ្ងន់​ថា​បើ​ភាគី​ណា​មិនភោ​រព​គោលការ​ខាងលើនឹង​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​៕​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
04 July, 2020 03:08 PM
ភ្នំពេញ​៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គឺ​នៅ​កំពុង​បន្ត​ដំណើរការ​យ៉ាង​មមាញឹក​បើទោះបី​បញ្ហា​កូវី​ដ​-១៩ កំពុង​បន្ត​ការរំខាន​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងណា​ក៏ដោយ ។​
04 July, 2020 10:22 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។
04 July, 2020 10:15 AM
ភ្នំពេញ​៖ ​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន រាជ្យ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​) ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» (​ឆក់​ទូរស័ព្ទដៃ​) តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។
03 July, 2020 11:32 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី
03 July, 2020 11:26 AM
ភ្នំពេញ​៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ , សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សា​ជា​ថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact