រក​ឃើញ​សព​អណ្ដែត​ទឹក​​ ​លង់ទឹក​បាត់ ២​ថ្ងៃ

ខេត្ត​រតនគិរី​៖ ជនរង្គ្រោះ​លង់ទឹក​បាត់ ២​ថ្ងៃ ត្រូវ​ក្រុមគ្រួសារ រក​ឃើញ​សព ហើម​អណ្ដែត​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រក​ឃើញ​សព​អណ្ដែត​ទឹក​​ ​លង់ទឹក​បាត់ ២​ថ្ងៃ
Wed, 10 July 2019 05:45 PM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ ជនរង្គ្រោះ​លង់ទឹក​បាត់ ២​ថ្ងៃ ត្រូវ​ក្រុមគ្រួសារ រក​ឃើញ​សព ហើម​អណ្ដែត​ទឹក​នៅ​ស្រុក​អណ្ដូង​មាស​។​
    
នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២.០០​នាទី ថ្ងៃត្រង់ ក្រុមគ្រួសារ​សព បាន​រក​ឃើញ​សព អណ្ដែត​ទឹក​ក្នុង​ទន្លេ​ស​សេ​សាន ស្ថិតក្នុង​ភូមិ​តា​ឡាវ ឃុំ​តា​ឡាវ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី​។

សាកសព មានឈ្មោះ រ​ចំ ពូន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ច្រាយ មាន​លំនៅ​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី​។​
    
តាម​ការ​ឲ្យដឹង​ពី​សាច់ញាតិ​ថា ជនរង្គ្រោះ គ្រោះថ្នាក់​បាត់បង់​ជីវិត ដោយ​លិច​ទូក កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ វេលា ម៉ោង ៦.00​នាទី​ល្ងាច នៅ​ចំណុច​កោះ​គាំ ស្ថិតក្នុង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ក្រោយ​បាន​ដំណឹង​ថា ប្ដី​មាន​គ្រោះថ្នាក់​លិច​ទូក បងប្អូន​សាច់ញាតិ និង​កូន បាន​តាមរក រ​ហូត ឃើញ​សាកសព​អណ្ដែត​ទឹក នៅ​ចំណុច​ខាងលើ​។​
    
ក្រោយ​ឃើញ​សាកសព សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​តា​ឡាវ ស្រុក​អណ្ដូង​មាស បាន​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ជូន ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 January, 2020 09:29 AM
ភ្នំពេញ​៖ ​លោក ប៉ូច ជា ម្ចាស់​ទីតាំង​សត្តឃាតដ្ឋាន​ជ្រូក​ព្រះ​ពន្លា សង្កាត់​ព្រែក​បា ខណ្ឌ​ច្បារអំពៅ ដែល​បង្កប់​ល្បែង​ជល់​មាន់​ជា​យូរ​មក​ហើយ បាន​រួចខ្លួន​យ៉ាង​ស្រួល ដោយ​អាជ្ញាធរ​ត្រឹម​អោយធ្វើ​កិច្ចសន្យា តែប៉ុណ្ណោះ ខណៈ​ម្ចាស់​ទីតាំង​នេះ ឆ្លើយ​ដោះសា​រថា មិន​បានដឹង កម្មករ​លួច​លេងល្បែង​ជល់​មាន់​និង​លេងបៀរ​យ៉ាង​អនាធិបតេយ្យ នោះទេ ។
21 January, 2020 09:20 AM
ភ្នំពេញ​៖ ​មានការ​បែកធ្លាយ​មួយ ទីតាំង​សត្តឃាតដ្ឋាន​ជ្រូក​ព្រះ​ព​ន្លា ក្រោយ​ព្រះវិហារ​ឥស្លាម ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ បាន​ក្លាយជា​កន្លែង​ជល់​មាន់​និង​លេងបៀរ​យ៉ាង​អនាធិបតេយ្យ គ្មាន​អាជ្ញាធរ​បង្ក្រាប នោះទេ ។
19 January, 2020 01:04 PM
ខេត្ត​រតនគិរី៖ បើ​ទោះ​ជា​រាជរដ្ឋាភិបាល បាន​បង្កើត​គណកម្មាធិកា​រ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការទប់ស្កាត់ បង្កា និង​បង្ក្រាប ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ល្មើសច្បាប់ ព្រមទាំង​ការកាប់​រាន​ដីព្រៃ​យក​ធ្វើ​កម្ម​សិទ្ធ​យ៉ាងណាក៏ដោយ ការកាប់បំផ្លាញ​ព្រៃឈើ​យក​ដី​ធ្វើ​កម្ម​សិទ្ធ នៅ​ខេត្ត​រតនគិរី គេ​សង្កេតឃើញ​សកម្មភាព​នេះ កើតមានឡើង​ស្ទើរតែ​គ្រប់​ស្រុក នៅក្នុង​ខេត្ត​។​
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact