រក​ឃើញ​សព​អណ្ដែត​ទឹក​​ ​លង់ទឹក​បាត់ ២​ថ្ងៃ

ខេត្ត​រតនគិរី​៖ ជនរង្គ្រោះ​លង់ទឹក​បាត់ ២​ថ្ងៃ ត្រូវ​ក្រុមគ្រួសារ រក​ឃើញ​សព ហើម​អណ្ដែត​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រក​ឃើញ​សព​អណ្ដែត​ទឹក​​ ​លង់ទឹក​បាត់ ២​ថ្ងៃ
Wed, 10 July 2019 05:45 PM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ ជនរង្គ្រោះ​លង់ទឹក​បាត់ ២​ថ្ងៃ ត្រូវ​ក្រុមគ្រួសារ រក​ឃើញ​សព ហើម​អណ្ដែត​ទឹក​នៅ​ស្រុក​អណ្ដូង​មាស​។​
    
នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២.០០​នាទី ថ្ងៃត្រង់ ក្រុមគ្រួសារ​សព បាន​រក​ឃើញ​សព អណ្ដែត​ទឹក​ក្នុង​ទន្លេ​ស​សេ​សាន ស្ថិតក្នុង​ភូមិ​តា​ឡាវ ឃុំ​តា​ឡាវ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី​។

សាកសព មានឈ្មោះ រ​ចំ ពូន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ច្រាយ មាន​លំនៅ​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី​។​
    
តាម​ការ​ឲ្យដឹង​ពី​សាច់ញាតិ​ថា ជនរង្គ្រោះ គ្រោះថ្នាក់​បាត់បង់​ជីវិត ដោយ​លិច​ទូក កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ វេលា ម៉ោង ៦.00​នាទី​ល្ងាច នៅ​ចំណុច​កោះ​គាំ ស្ថិតក្នុង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ក្រោយ​បាន​ដំណឹង​ថា ប្ដី​មាន​គ្រោះថ្នាក់​លិច​ទូក បងប្អូន​សាច់ញាតិ និង​កូន បាន​តាមរក រ​ហូត ឃើញ​សាកសព​អណ្ដែត​ទឹក នៅ​ចំណុច​ខាងលើ​។​
    
ក្រោយ​ឃើញ​សាកសព សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​តា​ឡាវ ស្រុក​អណ្ដូង​មាស បាន​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ជូន ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
02 July, 2014 10:21 PM
ភ្នំពេញៈបុរស​​ម្នាក់​ ដែល​​ជាប់​​ពាក់​ព័ន្ធ​​នឹង​​ករណី​​រំលោភ​​សេព​សន្ថវៈ​​លើ​​អនី​តិជន​​អាយុ​​ក្រោម​​១៥​ឆ្នាំ​ ត្រូវ​បាន​​លោក​ សួស ​សំអាត​ អនុ​ប្រធាន​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​ និង​​ជា​​ចៅ​ក្រម​​ស៊ើប​សួរ​ ក្នុង​​សំណុំ​​រឿងនេះ ​បានសម្រេច​​នៅ​​ព្រឹក​​ថ្ងៃទី​២​ ខែកក្កដា ​ឆ្នាំ​​២០១៤​ ឃុំ​ខ្លួន​​ដាក់​ពន្ធ​នាគារ​​បណ្តោះ​អាសន្ន​ ដើម្បី​​រង់ចាំ​​ការ​ស៊ើប​អង្កេត​​បន្ត​ទៀត​​។​​
02 July, 2014 06:32 PM
បន្ទាយមានជ័យៈ​ការ​កឹប​កេង​ប្រាក់​ចំ​ណូល​របស់រដ្ឋ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​រកបាន​ពីស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​កូនដំរី​ ខេត្ដបន្ទាយមានជ័យ ​តាមរយៈ​ការ​មិនចេញ​វិក្កយប័ត្រ​ និង​ធ្វើ​កំណត់​ហេតុត្រឹមត្រូវ​ រួច​ប្រមូល​លុយ​យកទៅចែកគ្នា​ដាក់ហោប៉ៅ​ តាំង​ពីជើង​ក្រោម​ រហូត​ដល់​ថ្នាក់​ដឹក​នាំខាងលើ​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ពិសេស​ គឺលោក​
02 July, 2014 04:02 PM
ខេត្តក្រចេះ៖​អ្នក​ម៉ៅ​ការ​ចែកចាយ ​ថាម​ពល​អគ្គី​សនី​ ឃុំ​សំបូរ​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ ​កំពុង​រក​ការ​ក្តៅ​ក្រហាយ​ ពី​សំណាក់​ប្រជាពលរដ្ឋ​ ដែល​កំពុង​ ជាវ​ភ្លើង​ប្រើ​ប្រាស់​ នោះ​បើ​តាម​ការ​លើក​ឡើង​ និង​ផល​លំបាក​ ដែល​កំពុង​កើត​មាន​ មក​​លើ​​ប្រជា​ពល​រដ្ឋ​សព្វ​ថ្ងៃ​នេះ​។​
01 July, 2014 07:06 PM
ភ្នំពេញៈ រយៈពេល​៣​ម៉ោង ក្នុង​រាជធានី​ភ្នំពេញ មាន​ករណី​ប្លន់​ចំនួន​៣​ករណី​ជា​បន្តបន្ទាប់​ដែរ ដោយ​គិត​ចាប់ពី​ម៉ោង​១​អធ្រាត្រ ដល់​ម៉ោង​៣​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៤ ដែល​ករណី​ទី​១ ក្រុមចោរ​បាញ់​ប្លន់​យក​ទូរស័ព្ទ​២​គ្រឿង ពី​ស្ត្រី​រងគ្រោះ​៣​នាក់ នៅ​ភូមិសាស្ត្រ​ខណ្ឌចំការមន​បានសម្រេច​, ករណី​ទី​២ ក្រុមចោរប្លន់​៥​នាក់ យក​ដាវ​ដេញ​កាប់​យុវជន​៣​នាក់ ប្លន់​យក​ម៉ូតូ​សេ​១២៥​មួយគ្រឿង បានសម្រេច​នៅ​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ និង​ករណី​ទី​៣ ក្រុមចោរប្លន់​យក​ម៉ូតូ​បានសម្រេច​នៅ​ផ្លូវជាតិ​លេខ​៤ មុខ​វិទ្យាល័យ
01 July, 2014 06:54 PM
​ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានធ្វើ​ច្រានចោល​ចំពោះ​ការចោទប្រកាន់​របស់​ក្រុមប្រឹក្សា​កម្ពុជា ដែលថា ក្រសួងមហាផ្ទៃ ពុំបាន​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូលមក​រស់នៅ​កម្ពុជា​។ ​ការច្រានចោល​នេះ គឺ​បន្ទាប់ពី​តំណាង​ក្រុម​ឃ្លាំមើល​ប្រឹក្សា​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អនុវត្តន៍​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់ កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​
01 July, 2014 02:01 PM
សៀមរាប៖បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​កន្លង​ទៅ​នេះ​បច្ចុប្បន្ន​នៅ​ខេត្ត​សៀម​រាប​គេ​សង្កេត​ឃើញ​ថា​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រ​ភេទ​កំ​ពុង​តែ​កម្រើក​សារ​ជា​ថ្មី​ឡើង​វិញ​ជា​ពិ​សេស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​នឹង​កំ​ពុង​តែ​ចាប់​ផ្ដើម​ផង​ដែរ។តាម​សេច​ក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ សកម្ម​ភាព​ចរាចរណ៍​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​នោះ​គឺ​បាន​កើត​មាន​ជាង​មួយ​អា​ទិត្យ​មក​ហើយ​នៅ​ខេត្ត​សៀម​រាប​ដែល​សកម្ម​ភាព​ទាំង​នោះ​ដឹក​ចេញ​ពី​តំ​បន់​ច្រក​អូ​ស្មាច់​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ផ្លូវ​លេខ​៦៨​នៃ​ភូមិ​សាស្ត្រ​ស្រុក​ក្រ​ឡាញ់​ខេត្ត​សៀម​រាប​ឆ្ពោះ​ទៅ
01 July, 2014 11:09 AM
ភ្នំពេញ៖​មន្ត្រី​នគរបាល​សក្កិ២​ម្នាក់​ បានយក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួន​ ម៉ោង​​៨ព្រឹក​ថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៤​ នៅផ្ទះ​របស់ខ្លួន​ ភូមិតាឡុង៣​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​ ហើយ​ជនរងគ្រោះ​បានស្លាប់​ពេលបញ្ជូន​ទៅ​សង្គ្រោះ​នៅ ​មន្ទីពេទ្យ​កាលីម៉ែត្រ​។
30 June, 2014 11:55 PM
ភ្នំពេញៈ​នគរ​បាល​​ខណ្ឌឫស្សីកែវ​​ ដេញ​តាម​​ចាប់ ​​មុខស​ញ្ញា​ ចោរ​​ឆក់​ខ្សែ​ករ​​ បានម្តង​​ម្នាក់​ភ្លាមៗ​ ​ក្រោយ​ពីបាន​ធ្វើសកម្មភាព​ជិះម៉ូតូ​មួយគ្រឿង​ឆក់ខ្សែកពីនារី​រងគ្រោះ​បានសម្រេច​ ស្ថិត​តាមបណ្ដោយ​ផ្លូវជាតិ​លេខ៥ ​ត្រង់ចំណុច​ មុខរោងចក្រ​ស្រាមួយ​កន្លែង​ ក្នុងក្រុម​ទី១១​ ភូមិស្ពានខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌឫស្សីកែវ​ កាលពីវេលា​ម៉ោង១​​២និង៣០នាទី ថ្ងៃត្រង់​ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០១៤​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact