លិខិត​អនាមិក​ជា​ច្រើន​សន្លឹក​ស្នេី​អភិបាលខេត្ត​បាត់ដំបង​ជួយ​ការពា​រ​និង​រក្សា​ទ្រព្យសម្បត្តិ​រដ្ឋរ​បស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​

ខេត្ត​បាត់ដំបង​៖ លិខិត​អនាមិក​ជា​ច្រើន​សន្លឹក​ត្រូវបាន​គេ​ប្រទះឃើញ កាលពី​ព្រឹក​ថ្ងៃទ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លិខិត​អនាមិក​ជា​ច្រើន​សន្លឹក​ស្នេី​អភិបាលខេត្ត​បាត់ដំបង​ជួយ​ការពា​រ​និង​រក្សា​ទ្រព្យសម្បត្តិ​រដ្ឋរ​បស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​
Wed, 26 June 2019 03:40 PM ដោយ ៖ សាលី​ខេត្ត​បាត់ដំបង​៖ លិខិត​អនាមិក​ជា​ច្រើន​សន្លឹក​ត្រូវបាន​គេ​ប្រទះឃើញ កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​បរិវេណ​រង្វង់​មូល​ដើម​ពោធិ៍​នាគ​បាញ់​ទឹក ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
 
ដោយ​ក្នុង​លិខិត​មាន​ខ្លឹមសារ​ទាំងស្រុង​ស្នើសុំ​ជួយ​អន្តរាគមន៍​សូុម​គោរព​ជូន​ដល់​ឯកឧត្ត​ម​អភិបាលខេត្ត​សុំ​ជួយ​ការពារ​និង​រក្សាទ្រព្យ​សម្បតិ​រដ្ឋរ​បស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង​។​
   
ដោយ​ក្នុង​លិខិត​នោះ​ក្រៅ​ពី​ការ​ស្នេី​សុំ​ខាងលេ​ី​បាន​សរសេរ​ថា​យើងខ្ញុំ​ជា​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង​ទាំងអស់គ្នា​មិន​សុខចិត្ត​នឹង​ទង្វើរ​អត់​មាន​ការ​ខ្មាស់អៀន​របស់ ឯកឧត្តម សុខ វណ្ណ​អឿន ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៦ មិន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដោយ​ក្រាញ​នរនៀ​ល​យក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មាន​ដូចជា​ផ្ទះ​ចំនួន ល្វែង​ជា​របស់​មន្ទីរ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន រថយន្ត​ចំនួន​០១​គ្រឿង និង​ម៉ូតូ​ចំនួន​០១​គ្រឿង​។​
 
ក្នុង​លិខិត​បញ្ជាក់​បន្តថា មក​ធ្វើ​ប្រធាន​មន្ទីរ​មិនមែន​មក​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ឡើយ វា​ជា​គំរូ​អាក្រក់​ដល់​ក្មេងជំនាន់ក្រោយ​គួរតែ​ខ្មាស​ប្រធាន​មន្ទីរ​មុន​និង​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ផង ក្នុងនាម​អាជ្ញាធរ​ខេត្ត​និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​មេត្តា​ជួយ​ការពារ​និង​រក្សា​ទ្រព្យសម្បត្តិ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង​ផង​។
  
យោងតាម​លិខិត​អនាមិក​ខាងលើ​អតីត​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ដែល​រង​ការចោទប្រកាន់​ខាងលើ​ពិតជា​កំពុង​ស្នាក់នៅ​ក្នុង​ផ្ទះល្វែង ដែល​ស្ថិត​នៅក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ពិតមែន ហើយ​នៅ​ចំពោះមុខ​ការសាកសួ​ររ​បស់​អ្នកសារព័ត៌មាន ឯកឧត្តម  សុខ វណ្ណ​អឿន អតីត​ប្រធាន​មន្ទីរ​រូបនេះ  បាន​លើកឡើង​ថា  លោក​បាន​ចូលនិវត្តន៍​យូរ​ហើយ​ទៅ​សួរ​ខាង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ទៅ​។​
 
ដោយឡែក លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង ពាក់ព័ន្ធ​ទៅ​និង​លិខិត​អនាមិក​ខាងលើ​នេះ​ដែរ ខាង​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​បំភ្លឺ​អ្វី​បានទេ នៅ​រសៀល​ថ្ងៃ​ទី​២៦​នេះ ព្រោះ​ទូរស័ព្ទ​ចូល​សួរនាំ​ពាក់ព័ន្ធ​លិខិត​អនាមិក​លោក​ថា​ស្តាប់​មិនបាន ក៏​បិទ​ទូរស័ព្ទ​តែម្តង​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 October, 2019 10:56 AM
​ព្រះសីហនុ​៖ ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ ខែតុលា នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់ ករណី​បង្ខាំង​ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូចគ្នា ។
18 October, 2019 10:45 AM
កណ្តាល​៖​ រយៈពេល​ជិត​២​ខែ​មក​ហើយ ដែល​ជនល្មើស​បាន​ផ្លោះ​របង​លួច​គេចខ្លួន​ពី​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល ដែល​នៅ​ពុំ​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។
18 October, 2019 10:36 AM
ខេត្ត​រតនគិរី៖ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី មានប្រតិកម្ម​យ៉ាងខ្លាំងៗ ទៅលើ​មន្ទីរ​សាធារណការ បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន បាន​ចុះផ្សាយ ព្រមទាំង​មាន​ការសុំ​អង្វរ​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នោះ​ចំពោះ​ផ្លូវលុំ​មួយ​ខ្សែរ ដែល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​មិន​មាន​ការស្ថាបនា ឬ​ជួសជុល​ឡើងវិញ​នោះ​។​
18 October, 2019 10:26 AM
ភ្នំពេញ​៖ ​លោកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកា​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន និង ជា​បុត្រី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា បាន​ចាត់​ឱ្យ​ក្រុម​ការងារ​មនុស្សធម៌​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែករំលែក​ការលំបាក ដល់​គ្រួសារ​ក្រីក្រ​មួយ​គ្រួសារ រស់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
18 October, 2019 10:18 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ដែល​កំពុង​មាន​ជំងឺគ្រុនឈាម ត្រូវបាន​ទទួល​ការកោតសរសើរ​ពី​មហាជន ដែល​លោក​សុខចិត្ត​មក​បំពេញ​ការងារ​ទាំង​ដៃ​កំពុង​ព្យួរ​សេរ៉ូម ។
18 October, 2019 10:04 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៦ ខែតុលា នេះ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទ​ហ្ម កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ទ្វារ​ឃ្លាំង​ក្រុមហ៊ុន​មួយកន្លែង លួច​សម្ភារៈ​។​
16 October, 2019 08:49 AM
ភ្នំពេញ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ មួយ​គ្រឿង​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​យុវជន​៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ យ៉ាង​អាណោចអាធ័ម​បំផុត ។
16 October, 2019 08:42 AM
កណ្តាល​៖ ​បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង ថា បាន​ចូល​លួច​ស្រា​បៀ​រ GANZBERG ចំនួន​មួយ​កេស ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact