ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ធ្វើ​នៅ​ខេត្តតាកែវ ក្រោម​ព្រះរាជអធិបតីភាព​ព្រះមហាក្សត្រ​នៃ​កម្ពុជា​

តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ ន

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ធ្វើ​នៅ​ខេត្តតាកែវ ក្រោម​ព្រះរាជអធិបតីភាព​ព្រះមហាក្សត្រ​នៃ​កម្ពុជា​
Wed, 22 May 2019 09:47 AM ដោយ ៖ មេត្តាតាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេច​យាង​ជា​ព្រះរាជ​វត្តមាន​ដ៏​មហា​វិសេសវិសាល​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្ត​តាកែវ​។​

​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ នៅឯ​វាល​ព្រះមេរុ ស្ថិតនៅ​ខាងជើង​ព្រះបរមរាជវាំង នៃ​រាជធានី​ភ្នំពេញ តែ​ឆ្នាំ​ខ្លះ​ព្រះរាជ​ពិធី​នេះ ក៏​មាន​ធ្វើ​នៅតាម​បណ្តា​ខេត្ត​ដែរ ដែល​ព្រះរាជ​ពិធី​មួយ​នេះ​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ​។ ព្រះរាជ​ពិធី​បុណ្យ​ប្រពៃណី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ "​គោ​ឧសភរាជ​"​។​

​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​ក៏​ជា​ការ​ដាស់តឿន ក្រើនរំឭក​ដល់​ប្រជាជន​ខ្មែរ ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹង​ថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​៕​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 June, 2019 09:25 AM
ភ្នំពេញ​៖ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ លោក លី សុខ​លេង ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ តាម​បណ្តឹង​របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
17 June, 2019 08:12 AM
ខេត្ត​ប៉ៃលិន ៖ គ្រួសារ​ជនរងគ្រោះ​ដោយ​គ្រោះ​ដោយ​គ្រាប់​មីន ០១​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ។​
17 June, 2019 08:04 AM
ខេត្ត​បន្ទាយមានជ័យ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​រកឃើញថា ពួក​ជនសង្ស័យ​ទាំង​នេះ​ជាប់​ពាក់​ពន្ធ័​ករណី​លក់​និងជ​ក់​គ្រឿងញៀន នៅលើ​អាគារ​ជួល មួយកន្លែង ចំនុច​ក្រោយ​កាស៊ីណូ​រី​សត ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយ​សួ​នាំ​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​
16 June, 2019 04:53 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុមសង្គមងងឹត​ជនជាតិ​ចិន​២​ក្រុម បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​(​ជនជាតិ​ចិន​)​ធ្វើ​ទារុណកម្ម ជម្រិត​ទា​ប្រាក់ ពី​សាច់ញាតិ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​បង្ក្រាប និង​ឃាត់ខ្លួន​ជនល្មើស​បាន​ជា​ច្រើន​នាក់​យក​សួរនាំ​។​
16 June, 2019 04:40 PM
ខេត្ត​ប៉ៃលិន៖ បុរស​ម្នាក់​រង​របួស​ដាច់​ជើងឆ្វេង​ម្ខាង ខណ​:​ដើរ​នៅ​ខាងចុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់ឆ្ការ​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះចំ​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​កក្រើក​តែម្តង ។
16 June, 2019 04:32 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​អាចម៌ដី​លក់​មួយកន្លែង​កំពុងបង្ក​ហានិភ័​យយ៉ាងខ្លាំង​ដល់​ពួកគាត់​ទាំង​ការរស់នៅ និង​ការធ្វើដំណើរ​ផងដែរ​។
16 June, 2019 04:22 PM
ខេត្ត​រតនគិរី​៖ មន្ត្រីនគរបាល ពីរ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ត្រូវ​មនុស្ស​មួយក្រុម ស្ទាក់​វាយ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
15 June, 2019 10:07 AM
​ខេត្ត​រតនគិរី​៖ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ខេត្តរតនគិរី​ចំនួន ១៩ រូប​បាន​ប្រកាស​ចូល​កាន់តំណែង​កាល ពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី និង​មាន​ការ ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact