ពិធី​ផ្សព្វផ្សាយ​ច្បាប់​គតិយុត្តិ ស្តីពី​ការ​គ្របគ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​- វប្បធម៌ ជូន​ដល់ មន្ត្រីរាជការ កម្លាំង​ឧទ្យាន​រក្ស និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​ក

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពិធី​ផ្សព្វផ្សាយ​ច្បាប់​គតិយុត្តិ ស្តីពី​ការ​គ្របគ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​- វប្បធម៌ ជូន​ដល់ មន្ត្រីរាជការ កម្លាំង​ឧទ្យាន​រក្ស និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​
Tue, 21 May 2019 04:03 PM ដោយ ៖ សុខ​ហៃ​ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។​

 ដើម្បី​ថែរក្សា​សម្បត្តិ​ទាំងនោះ ឱ្យ​បាន​គង់​វង់ លុះត្រាតែ​មាន​ការចូលរួម​ពី​យើង​ទាំងអស់គ្នា នៅ​គ្រប់​មជ្ឈដ្ឋាន ហើយ​ត្រូវតែ​ចាត់ទុក​សម្បត្តិ​ទាំងនោះ ជា​របស់​យើងទាំងអស់គ្នា ពិសេស​ប្រជា​សហគមន៍ ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​តែម្តង ។
 
  ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន គតិយុត្តិ ស្តីពី​«​ការគ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​-​វប្បធម៌​» ដល់​មន្ត្រី អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​បរិស្ថាន​ខេត្ត និង​ប្រជា​សហគមន៍ នៅ​ក្បែរ​តំបន់​បេតិកភណ្ឌ​ទាំងនោះ ។​

 ឯកឧត្តម​ក៏បាន​សំណូមពរ ដល់​ថ្នាក់ ដឹកនាំ គ្រប់​ស្ថាប័ន​មន្ទីរ​ចំណុះ មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​តែ​ចេះ​ស្រឡាញ់​បេតិកភណ្ឌ - វ​ប្ប ធម៌​ជាតិ ហើយ​រួមគ្នា​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ ។

  ចំណែក​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា នៅក្នុង​ខេត្ត​ប៉ៃលិន មាន​តំបន់ការពារធម្មជាតិ​មួយកន្លែង គឺ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត មាន​ផ្ទៃដី​ចំនួន​៦០.០០០ ហិកតា ក្នុង​នោះ​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​៣៨.២០៩​ហិកតា ឆ្នាំ​២០០៣ តំបន់​នោះ​បាន​សម្របសម្រួល​ជូនប្រ ជា​ពលរដ្ឋ​អាស្រ័យ​ផល​ទំហំ​៦៨០៣​ហិកតា ។ មួយកន្លែង​ទៀត គឺជា​តំបន់ បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ភ្នំ​យ៉ាត ជា​តំបន់​មាន​វត្ត​អារាម រុក្ខជាតិ​ជាច្រើន ដូចជា គគីរ បេង ធ្នង់ ឈើ​ក្រំ ខាង​ក្រោម​ដី​មាន​រ៉ែ​ត្បូ ង​ដែល​មាន​តម្លៃ​ដូចជា​ទទឹម កណ្តៀង និល តង ប៊ុត ជា​ប្រភេទ​ភ្នំ ។​

 លោក​បន្ត​ទៀត​ថា ចំណែក​ទីតាំង​ភ្នំ នេះ​គឺ​នៅជាប់​ផ្លូវជាតិ​លេខ​៥៧ ទល់មុខ​ផ្ទះ​ប្រជាពលរដ្ឋ ខាងត្បូង​ជាប់​នឹង​ផ្លូវលំ​ធ្វើ​ពី​បេតុង​ព័ទ្ធជុំវិញ​ភ្នំ ទាំងមូល ។ តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ភ្នំ​យ៉ាត មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន​២៣​ហិកតា នៅ​ចំណុច​ភ្នំ​យ៉ាត ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង និង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

  ជាមួយគ្នា​នោះ​ដែរ លោក​បណ្ឌិត លឿង កេស​រោ ប្រធាន​នាយកដ្ឋាន តំបន់​បេតិកភណ្ឌ នៃ​អគ្គ នាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួង​បរិស្ថាន បាន​ធ្វើ​បទ​បង្ហាញ​ពី​ច្បាប់​គតិយុត្តិ និង​របៀប​ការការពា​រ​ថែរក្សា តំបន់​បេតិកភណ្ឌ​ធម្មជាតិ - វប្បធម៌ ដល់​សិក្ខាកាម​យល់ដឹង​កាន់តែច្បាស់ អំពី​បទល្មើស ដែល​ប៉ះពាល់​ទៅដល់​សម្បត្តិ​ទាំងនោះ អាច​មាន​ទោស​យ៉ាងធ្ងន់ធ្ងរ​តាម​ច្បាប់​កំណត់ ៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 June, 2019 09:25 AM
ភ្នំពេញ​៖ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ លោក លី សុខ​លេង ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ តាម​បណ្តឹង​របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
17 June, 2019 08:12 AM
ខេត្ត​ប៉ៃលិន ៖ គ្រួសារ​ជនរងគ្រោះ​ដោយ​គ្រោះ​ដោយ​គ្រាប់​មីន ០១​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ។​
17 June, 2019 08:04 AM
ខេត្ត​បន្ទាយមានជ័យ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​រកឃើញថា ពួក​ជនសង្ស័យ​ទាំង​នេះ​ជាប់​ពាក់​ពន្ធ័​ករណី​លក់​និងជ​ក់​គ្រឿងញៀន នៅលើ​អាគារ​ជួល មួយកន្លែង ចំនុច​ក្រោយ​កាស៊ីណូ​រី​សត ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយ​សួ​នាំ​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​
16 June, 2019 04:53 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុមសង្គមងងឹត​ជនជាតិ​ចិន​២​ក្រុម បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​(​ជនជាតិ​ចិន​)​ធ្វើ​ទារុណកម្ម ជម្រិត​ទា​ប្រាក់ ពី​សាច់ញាតិ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​បង្ក្រាប និង​ឃាត់ខ្លួន​ជនល្មើស​បាន​ជា​ច្រើន​នាក់​យក​សួរនាំ​។​
16 June, 2019 04:40 PM
ខេត្ត​ប៉ៃលិន៖ បុរស​ម្នាក់​រង​របួស​ដាច់​ជើងឆ្វេង​ម្ខាង ខណ​:​ដើរ​នៅ​ខាងចុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់ឆ្ការ​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះចំ​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​កក្រើក​តែម្តង ។
16 June, 2019 04:32 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​អាចម៌ដី​លក់​មួយកន្លែង​កំពុងបង្ក​ហានិភ័​យយ៉ាងខ្លាំង​ដល់​ពួកគាត់​ទាំង​ការរស់នៅ និង​ការធ្វើដំណើរ​ផងដែរ​។
16 June, 2019 04:22 PM
ខេត្ត​រតនគិរី​៖ មន្ត្រីនគរបាល ពីរ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ត្រូវ​មនុស្ស​មួយក្រុម ស្ទាក់​វាយ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
15 June, 2019 10:07 AM
​ខេត្ត​រតនគិរី​៖ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ខេត្តរតនគិរី​ចំនួន ១៩ រូប​បាន​ប្រកាស​ចូល​កាន់តំណែង​កាល ពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី និង​មាន​ការ ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact