ករណី​ឃាតកម្ម​សំលាប់​ប្រពន្ធ​ខ្លួន​ឯង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ករណី​ឃាតកម្ម​សំលាប់​ប្រពន្ធ​ខ្លួន​ឯង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
Tue, 21 May 2019 03:52 PM ដោយ ៖ សាលី​ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ង៉ុក​កាប់​និង​អាក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។​
  
លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​កណ្ដាល​យុត្ដិធម៌ បាន​គូសបញ្ជាក់​អោយដឹងថា ហេតុការណ៍​ឃាតកម្ម​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៦-៥០​នាទី​ព្រឹក​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមទី​០១ ស្ថិតក្នុង​ភូមិ​ចំការ​អូរ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​
 
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ យឿ​ត រឿ​ត ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​អូរ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​ប្រើប្រាស់​កាំបិត​ង៉ុក​កាប់​និង​អាក​ទៅលើ ប្រពន្ធ ឈ្មោះ ម៉ាន់ សុភា អាយុ ៣៧​ឆ្នាំ បណ្ដាលអោយ​ដាច់​.​ក​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​
 
លោក​ស្នងការរង​ដដែល​បាន​បន្តថា ក្រោយពី​ឃាត់ខ្លួន​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា មូលហេតុ​ដែល​បណ្តាល​អោយ​ខ្លួន​ឈាន​ដល់​ធ្វើ​អត្តឃាត​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង ដោយសារ​តែ​កន្លងមក​ក្រុមគ្រួសារ​ខាង​ប្រពន្ធ​តែងតែ​ព្យាយាម​បំបែកបំបាក់​ប្រពន្ធ​របស់​ខ្លួន​យក​ទៅ​ផ្ទះ​នៅឯ​ខេត្ត​កំពង់ស្ពឺ​វិញ​និង​ខ្លាច​បាត់បង់​ប្រពន្ធ ធ្វើអោយ​ខ្លួន​ទប់ចិត្ត​មិន​បាន​ទើប​ជ្រុលដៃ​សម្លាប់​តែម្តងទៅ ។​
 
ក្រោយពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ឃុំ​ខ្លួន​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact