ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ជា​ង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ពិធីបុណ្យ​វិសាខបូជា​

ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ជា​ង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ពិធីបុណ្យ​វិសាខបូជា​
Mon, 20 May 2019 04:00 PM ដោយ ៖ សាលី​ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។​

ក្នុង​ពិធីបុណ្យ​វិសាខបូជា​នេះដែរ ឯកឧត្ដម ងួន រតនះ អភិបាលខេត្ត​បាត់ដំបង​បាន​មាន​ប្រសា​ស្ត្រ​លើកឡើងថា ការ​ដែល​ព្រះសង្ឃ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង​បាន​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​វិសាខបូជា​នេះ​ឡើង គោលបំណង​ដើម្បី​រៀបចំ សក្ការៈបូជា ក្នុង​ថ្ងៃ​ពេញ​បូ​រណ៍​មី  ខែ​ពិសាខ រំឭក​ដល់ មហា​នក្ខត្ត​សម័យ ទាំង​បី​ដែល​ក្នុងនោះ​មាន​៖
 
ទី​១/​គឺជា​ថ្ងៃ​ដែល​បាន​កើតឡើង​ក្នុង​សាសនា ព្រះមហា​សមណ​គោត្ត​ម ព្រះ​បរមគ្រូ​នៃ​យើង ដែល​ព្រះ​ពោធិ​សត្វ ព្រះនាម សិទ្ធ​ត្ថ ដែល​ជា​បុត្រ​របស់​ព្រះបាទ សុទ្ទោទន​:​និង​ព្រះ​នាង​សិរី មហាមាយា​ទេវី ទ្រង់​ប្រសូត្រ ចាក​ព្រះ​គក៍​នៃ​ព្រះ​វរមាតា ក្នុង​ថ្ងៃ​សុក្រ​ពេញ​បូ​រណ៍​មី​ខែ​ពិសាខ​ឆ្នាំចរ វេលា​ថ្ងៃត្រង់ មុន​ពុទ្ធសករាជ​៨០​ឆ្នាំ ក្នុង​លុម្ពិនី​ឧទ្យាន ចន្លោះ​ក្រុង​កបិល​ភស្តុ​និង​ក្រុង​ទេ​វទ​ហ​: ហើយ​ព្រះសម្មាសម្ពុទ្ធ​ប្រសូត្រ​មាន​សេចក្ដី​អស្ចារ្យ​យ៉ាង​ច្រើន​មាន​៖
​ទឹក​ត្រជាក់​១​ទឹ​កក្តៅ​១​ហូរ​ធ្លាក់​មក​លើ​អាកាស មក​សាង​ជម្រុះ​
​មន្ទិល ព្រះ​ពោធិសត្វ ក្រោយ​ពី​ចុះ​ចាក​ដៃ​ស្រីស្នំ ហើយ​បាន​ដើរ​៧​ជំហាន រួច​ឈរ​ឈប់​ហ្នឹង បែរ​ព្រះ​ភ​ក្ត្រ ទៅ​ទិសឧត្តរ
​ទ្រង់​ពន្លឺ​ឧទាន ប្រែ​ពី​បាលី​ថា យើង​ជា​កំពូល​នៃ​លោក ជា​បុគ្គល​ប្រសើរ​លើស​គេ​ក្នុង​លោក ជា​ចម្បង​លើស​គេ​ក្នុង​លោក ជាតិ​នេះ​ជា​កំណើត​ចុងក្រោយ របស់​យើង អំណេះត​ទៅមុខ យើង​លេង​កើត​ទៀត​ហើយ​។

ទី​២/​គឺជា​ថ្ងៃ​ដែល​ព្រះ​ពោធិ​សត្វ ត្រង់​បាន​ត្រាស់ដឹង នូវ​ចតុ​រា​រិយ​: សច្ចធម៌ ក្នុង​ថ្ងៃ​ពុធ ពេញ​បូ​រណ៍​មី ខែ​ពិសាខ​ឆ្នាំរកា​មុន​ពុទ្ធ​សករាជ​៤៥​ឆ្នាំ​វេលា​ជិត​ភ្លឺ ក្រោម​ដើម​ពោធិ៍ព្រឹក្ស​ក្នុង​គ​យាសី​ស​:​ប្រទេស  មុន​ពេល​ព្រះអង្គ​ត្រាស់ដឹង​ជា​ព្រះ​សព្វញ្ញូ​ពុទ្ធ ក្រៅពី​សាង​ព្រះ​បារមី សែន​កោដិ​ជាតិ​នោះ​នៅ​ជាតិ​ចុងក្រោយ ព្រះអង្គ​បាន​លះបង់​ព្រះ​នគរ លះបង់​ក្រុមគ្រួសារ និង​កូន​ជាទី​ស្រលាញ់​ចូល​ទៅ​កាន់​ព្រៃ​ក្នុង​ជន្មាយុ​២៩​ព្រះវស្សា ដើម្បី​ស្វែងរក​ធម៌ សង្គ្រោះ​សត្វលោក ហើយ​ព្រះអង្គ​យាង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​និគម​មួយ​ទៅ​និគម​មួយ ពី​អាចារ្យ​មួយ​ទៅ​អាចារ្យ​មួយ ពី​អាហារ​ឆ្ងាញ់ៗ​ទៅ​គ្មាន​អាហារ រហូត សន្លប់​លើ​ផែន​ប្រឹថពី ។​
 
សេចក្ដី​តស៊ូ​ចំពោះ​ការលំបាក សព្វគ្រប់​អស់​រយៈពេល​៦​ឆ្នាំ ទើប​ព្រះអង្គ​ត្រាស់ដឹង​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ​១៥​កើត ខែ​ពិសាខ ឆ្នាំ​រកា វេលា​ទៀប​ភ្លឺ​ក្នុង​ជន្មាយុ​៣៥​ព្រះវស្សា​។

ទី​៣/​គឺជា​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ចូល​អនុ​បាទិ​សេស​:​និព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញ​បូ​រណ៍​មី​ខែ​ពិសាខ​ឆ្នាំម្សាញ់ វេលា​ជិត​ភ្លឺ មុន​ពុទ្ធសករាជ​១​ថ្ងៃ ក្រោយ​ពី​ត្រាស់ដឹង ព្រះអង្គ​បាន​លះបង់​ព្រះកាយពល ព្រះអង្គ ដោយ​ព្រះទ័យ​មហាករុណា ដ៍​ធំ​ធេង ប្រោស​ប្រទាន​ព្រះធម៌ ទេសនា​ដល់​សត្វលោក អស់​រយៈពេល​៤៥​ព្រះវស្សា​បរិនិព្វាន ចន្លោះ​
​ដើម​រាំង​ទាំង​ធ្វេរ ក្បែរ​ក្រុង​កុសិនារា​។​
  
ជាមួយ​គ្នា​ទៅ​និង​ពិធីបុណ្យ​វិសាខបូជា​នេះដែរ ជា​ចុងក្រោយ​ក៏​មាន​ការរៀបចំ​ពិធីរាប់បាត្រ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​១០៦២​អង្គ​ផង​ដែរ​។​
  
គួរ​បញ្ជាក់​ផង​ដែរ​ថា​:​ពិធីបុណ្យ​វិសាខបូជា​នេះ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បាត់ដំបង​ក៏ដូចជា​ទូទាំង​ប្រទេស តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ទៅ​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដែល​បាន​កំណត់ត្រា​អោយដឹងថា បុណ្យ​ពិសាខបូជា និយម​គោរព​ឡើង​តាំងពី​ឆ្នាំ​១៨១៧​មក​ម្លេះ  ហើយ​បុណ្យពិសាខបូជា​នេះ​គឺជា​បុណ្យ​ធំ​មួយ​របស់​ព្រះពុទ្ធសាសនា ដែល​ប្រទេស​និយម​កាន់​ព្រះពុទ្ធសាសនា លើ​សកលលោក​ប្រារព្ធ​ពិធីបុណ្យ​មួយ​នេះ​មិន​ដែល​ខកខាន​ឡើយ៕














Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 June, 2019 09:25 AM
ភ្នំពេញ​៖ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ លោក លី សុខ​លេង ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ តាម​បណ្តឹង​របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
17 June, 2019 08:12 AM
ខេត្ត​ប៉ៃលិន ៖ គ្រួសារ​ជនរងគ្រោះ​ដោយ​គ្រោះ​ដោយ​គ្រាប់​មីន ០១​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ។​
17 June, 2019 08:04 AM
ខេត្ត​បន្ទាយមានជ័យ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​រកឃើញថា ពួក​ជនសង្ស័យ​ទាំង​នេះ​ជាប់​ពាក់​ពន្ធ័​ករណី​លក់​និងជ​ក់​គ្រឿងញៀន នៅលើ​អាគារ​ជួល មួយកន្លែង ចំនុច​ក្រោយ​កាស៊ីណូ​រី​សត ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយ​សួ​នាំ​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​
16 June, 2019 04:53 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុមសង្គមងងឹត​ជនជាតិ​ចិន​២​ក្រុម បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​(​ជនជាតិ​ចិន​)​ធ្វើ​ទារុណកម្ម ជម្រិត​ទា​ប្រាក់ ពី​សាច់ញាតិ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​បង្ក្រាប និង​ឃាត់ខ្លួន​ជនល្មើស​បាន​ជា​ច្រើន​នាក់​យក​សួរនាំ​។​
16 June, 2019 04:40 PM
ខេត្ត​ប៉ៃលិន៖ បុរស​ម្នាក់​រង​របួស​ដាច់​ជើងឆ្វេង​ម្ខាង ខណ​:​ដើរ​នៅ​ខាងចុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់ឆ្ការ​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះចំ​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​កក្រើក​តែម្តង ។
16 June, 2019 04:32 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​អាចម៌ដី​លក់​មួយកន្លែង​កំពុងបង្ក​ហានិភ័​យយ៉ាងខ្លាំង​ដល់​ពួកគាត់​ទាំង​ការរស់នៅ និង​ការធ្វើដំណើរ​ផងដែរ​។
16 June, 2019 04:22 PM
ខេត្ត​រតនគិរី​៖ មន្ត្រីនគរបាល ពីរ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ត្រូវ​មនុស្ស​មួយក្រុម ស្ទាក់​វាយ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
15 June, 2019 10:07 AM
​ខេត្ត​រតនគិរី​៖ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ខេត្តរតនគិរី​ចំនួន ១៩ រូប​បាន​ប្រកាស​ចូល​កាន់តំណែង​កាល ពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី និង​មាន​ការ ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact