នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​អ្នកលេង​ជល់​មាន់​៣​នាក់

កណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​អ្នកលេង​ជល់​មាន់​៣​នាក់
Mon, 20 May 2019 03:51 PM ដោយ ៖ មេត្តាកណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ដោយ​វៃ​ខ្នោះ​អ្នកលេង​ជល់​មាន់​៣​នាក់ ។

​នគរបាល​ស្រុក​កៀនស្វាយ បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​អ៊ី សុផល ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ , ឈ្មោះ​អុឹម សា​ម៉ាន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង ឈ្មោះ​ពុំ ឈុនលី ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ។

​វត្ថុតាង​ចាប់យក ៖ , មាន់​ជល់​៣​ក្បាល , កន្ត្រក​សម្រាប់​ដាក់​មាន់​៣ , ជញ្ចីង​ថ្លឹង​មាន់​១ , ស្កត់​រុំ​ជើងមាន់​៥១​ដុំ​, ស្បែកជើង​២​គូ ម៉ូតូ​២​គ្រឿង , កញ្ចក់​បាំង​មាន់​១ ។

​នគរបាល​បន្តថា ដោយ​មាន​ការផ្ដល់​ព័ត៌មាន​ពី​មហាជន​ល្អ​អំពី​សកម្មភាព​លេងល្បែង​សុីស​ង​ជល់មាន់ ,​កម្លាំង​អន្តរាគមន៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ចុះ​បង្ក្រាប​ទីតាំង​លេង​ល្បែស៊ីសង​ឃាត់ខ្លួន​និង​ចាប់​យក​វត្ថុតាង​ខាងលើ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ទីតាំង​កោះហៅ​មក​ធ្វើការ​អប់រំ  ។ 

​ចំពោះ​ជនសង្ស័យ នគរបាល​សំណូមពរ​ធ្វើការ​អប់រំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដោយ​មិន​បញ្ជូន​ទៅ​តុលាការ​ទេ ៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 June, 2019 09:25 AM
ភ្នំពេញ​៖ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ លោក លី សុខ​លេង ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ តាម​បណ្តឹង​របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
17 June, 2019 08:12 AM
ខេត្ត​ប៉ៃលិន ៖ គ្រួសារ​ជនរងគ្រោះ​ដោយ​គ្រោះ​ដោយ​គ្រាប់​មីន ០១​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ។​
17 June, 2019 08:04 AM
ខេត្ត​បន្ទាយមានជ័យ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​រកឃើញថា ពួក​ជនសង្ស័យ​ទាំង​នេះ​ជាប់​ពាក់​ពន្ធ័​ករណី​លក់​និងជ​ក់​គ្រឿងញៀន នៅលើ​អាគារ​ជួល មួយកន្លែង ចំនុច​ក្រោយ​កាស៊ីណូ​រី​សត ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយ​សួ​នាំ​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​
16 June, 2019 04:53 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុមសង្គមងងឹត​ជនជាតិ​ចិន​២​ក្រុម បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​(​ជនជាតិ​ចិន​)​ធ្វើ​ទារុណកម្ម ជម្រិត​ទា​ប្រាក់ ពី​សាច់ញាតិ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​បង្ក្រាប និង​ឃាត់ខ្លួន​ជនល្មើស​បាន​ជា​ច្រើន​នាក់​យក​សួរនាំ​។​
16 June, 2019 04:40 PM
ខេត្ត​ប៉ៃលិន៖ បុរស​ម្នាក់​រង​របួស​ដាច់​ជើងឆ្វេង​ម្ខាង ខណ​:​ដើរ​នៅ​ខាងចុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់ឆ្ការ​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះចំ​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​កក្រើក​តែម្តង ។
16 June, 2019 04:32 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​អាចម៌ដី​លក់​មួយកន្លែង​កំពុងបង្ក​ហានិភ័​យយ៉ាងខ្លាំង​ដល់​ពួកគាត់​ទាំង​ការរស់នៅ និង​ការធ្វើដំណើរ​ផងដែរ​។
16 June, 2019 04:22 PM
ខេត្ត​រតនគិរី​៖ មន្ត្រីនគរបាល ពីរ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ត្រូវ​មនុស្ស​មួយក្រុម ស្ទាក់​វាយ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
15 June, 2019 10:07 AM
​ខេត្ត​រតនគិរី​៖ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ខេត្តរតនគិរី​ចំនួន ១៩ រូប​បាន​ប្រកាស​ចូល​កាន់តំណែង​កាល ពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី និង​មាន​ការ ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact