ផ្ទះ​៨​ខ្នង​នៅ​ផ្សារ​ស្រុក​អណ្ដូង​មាស​ត្រូវ​ភ្លើង​ឆេះ​ទាំ​ងស្រុង​

ខេត្ត​រតនគីរី​៖ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ផ្សារ ស្រុក​អណ្ដូង​មាស​ចំនួន​៨​ខ្នង ត្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ផ្ទះ​៨​ខ្នង​នៅ​ផ្សារ​ស្រុក​អណ្ដូង​មាស​ត្រូវ​ភ្លើង​ឆេះ​ទាំ​ងស្រុង​
Mon, 20 May 2019 03:33 PM ដោយ ៖ ផុនខេត្ត​រតនគីរី​៖ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ផ្សារ ស្រុក​អណ្ដូង​មាស​ចំនួន​៨​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆេះ អស់​ទាំងស្រុង​។​
    
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៤.១៥​នាទី រសៀល​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅត្រង់​ចំណុច​ផ្សារ ស្ថិតក្នុង​ភូមិ​លោម ឃុំ​ម៉ាលិក ស្រុក​អណ្ដូង​មាស ខេត្ត​រតនគីរី ។​
 
ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន អោយដឹងថា មុនពេល​កើតហេតុ គេ​បាន ឃើញ​ផ្សែង​ហុយ​ចេញពីផ្ទះ​មួយ​យ៉ាង​ខ្លាំង បង្ក​ចេញ​ជា​អណ្ដាតភ្លើង​ភ្លាមៗ ឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​ពួក​គាត​បាន​តេ​ហៅ​សមត្តកិច្ច​អោយ​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ​។​
    
លោក​វីរៈ​សេនីយ៍​ទោ សោម ចាន់​ថា​រ៉ា អធិការនគរបាល ស្រុក​អណ្ដូង​មាស បាន អោយដឹង​នៅ​ល្ងាច​ថ្ងៃ​១៨​ ដ​ដែលនេះ​ដែរ​ថា បន្ទាប់ពី​លោក​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​សហកា​រណ៍ ជាមួយ​កម្លាំង​អាជ្ញាធរ​ស្រុក​អណ្ដូង​មាស ចុះ​ជួយ​អន្តរាគមន៍ ​ភ្លាមៗ ដោយ​ប្រើ​រថយន្ដ​អគ្គីភ័យ​របស់ នគរបាល​ស្រុក​អណ្ដូង​មាស ១​គ្រឿង និង រថយន្ត​ពន្លត់​អគ្គីភ័យ​ស្រុក​ប​កែវ ១​គ្រឿង​ផង​ដែរ​។ លោក​បន្តថា ដោយសារ​ស្ថាន​ភ្លើង​ឆេះ​ខ្លាំងពេក ណាមួយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ទីតាំង​នេះ ជាប់ៗ​គ្នា ជា​ផ្ទះ​រកស៊ី​លក់ដូរ អីវ៉ាន់​ចាប់ហួយ​ផង​នោះ ទើប​បណ្ដាលអោយ​ភ្លើង​ឆេះ កាន់តែ លឿន ធ្វើអោយ​លំនៅដ្ឋាន​របស់​បងប្អូន ប្រជាពលរដ្ឋ​ចំនួន ៨​ខ្នង​ត្រូវ​ឆេះ​អស់​ទាំង ស្រុង​។

ក្នុងនោះដែរ​ការជួយ​អន្តរាគមន៍ របស់​សមត្តកិច្ច គឺ​ប្រើ​រថយន្ត​ចំនួន ២​គ្រឿង អស់​ទឹក​ចំនួន ៩​រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន មិន​បណ្ដាល​ឲ្យ​ឆេះ​បន្ត ទៅ​លំនៅដ្ឋាន​ផ្សេង​ទ​ទៀត​។

ហើយ​លោក​ថា ករណី​នេះ​គឺ​បណ្ដាលមកពី​ទុសសេរ​ខ្សែរភ្លើង ចំណែក សម្ភារៈ ខូចខាត​នៅ​មិនទាន់​ដឹង​នៅឡើយ ទេ ដោយ​ករណី​នេះ ទើប​កើត​ឡើង​ភ្លាមៗ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact