អបអរសាទរ​ខួប​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ២០១៩ ខេត្ត​ប៉ៃលិន​ទទួលបាន​ថវិការ​ពីសប្បុរសជន​បាន​ចំនួន​311442​ដុល្លា​

ខេត្ត​ប៉ៃលិន៖ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ខេត្ត​ប្រារព្ធ​ពិធ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អបអរសាទរ​ខួប​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ២០១៩ ខេត្ត​ប៉ៃលិន​ទទួលបាន​ថវិការ​ពីសប្បុរសជន​បាន​ចំនួន​311442​ដុល្លា​
Mon, 20 May 2019 03:10 PM ដោយ ៖ សុខ​ហៃ​ខេត្ត​ប៉ៃលិន៖ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ខេត្ត​ប្រារព្ធ​ពិធី​ពិភព​លោ ក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​« ខ្ញុំ ស្រឡាញ់​កាក​បា ទ​ក្រហម​កម្ពុជា​» និង អបអរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាកម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩) ដែល​ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជាំ​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន មានប្រសាសន៍ថា សូម​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ពុក ម៉ែ បងប្អូន ទូទាំង​ខេត្ត​ប៉ៃលិន​។

ក្នុងនាម ប្រធាន​កិត្ដិយស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះ​គុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹក​ព្រះទ័យ​មេត្ដា និង​ទឹកចិត្ដ​មនុស្សធម៌រ​បស់ព្រះ​តេជគុណ​គ្រប់​ព្រះ​អង្គ ឯកឧត្ដម លោក​ឧកញ៉ា  លោកជំទាវ  លោក  លោកស្រី អ្នកនាង​កញ្ញា  សប្បុរសជន​ទាំងអស់  បាន​ញ៉ាំង​ឲ្យ​ពិធី​ទាំងមូល​មាន​ភាព​អធិកអធម សូម​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ដោយ​ស្មោះ​អស់ពី​ដួងចិត្ដ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ដ ប្រាជ្ញា​ស្មារតី បំពេញ​តួនាទី ភារកិច្ច  ជូន​ស្ថាប័ន​មនុស្សធម៌​កាកបាទ​ក្រហម  ដោយ​មិន​គិត​ពី​កម្រៃ​តបស្នង​អ្វី​ឡើយ  ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​គ្រោះអាសន្ន ។​

 ឯកឧត្តម​បន្តទៀតថា ខេត្ត​ប៉ៃលិន គ្រោះធម្មជាតិ​ហាក់បីដូចជា​នៅតែ​ប្រឈម នឹង​ភាពលំបាក មិនទាន់​ផុតរលត់​នៅឡើយ ។ តែ​យើង​នៅតែ​ជឿជាក់​ពី​ក្ដី​មេត្ដា​សន្ដាន​ចិត្ដល្អ​របស់​សប្បុរសជ​នទូ​ទាំង​ខេត្ដ នៅតែ​ជួយ​ប្រជាពលរដ្ឋ ដែល​ទទួល​រងគ្រោះ និង​ទទួល​រង​នូវ​ការឈឺចាប់​ឱ្យ​ធូរស្បើយ​មួយពេល​ដែរ ។​

ចំណែក​លោក​ជំទាវ បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បានឱ្យដឹងថា សមិទ្ធផល និង​វឌ្ឍនភាព របស់​សាខា ក្នុង​ការផ្ដល់​សេវា​មនុស្សធម៌​ឆ្នាំ​២០១ ៨​ដែល​បាន​គូសបញ្ជាក់​ក្នុង​របាយការណ៍​របស់​សាខា គឺជា​សក្ខីភាព​នៃ​ការពង្រឹង​ភាពម្ចាស់ការ​របស់​សាខា និង កំណើន​នៃ​កម្លាំង​ចូលរួម​គាំទ្រ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ របស់​គណៈអធិបតី គណៈ​អភិបាល អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ជា​ពិសេស​ការចូលរួម​បរិច្ចាគ ដ៏​មាន​តម្លៃ​បំផុត​ពី​សំណាក់​សប្បុរសជន​គ្រប់​ម​ជ្ឈ ដ្ឋា​ន ក៏​បង្ហាញ​នូវ​សេចក្តីស្រលាញ់ នឹង​ក្តីមេត្តា​អាណិតអាសូរ​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​បំផុត តាមរយ​:​សកម្មភាព​មនុស្ស​ធ​ម៍ ដ៏​ថ្លៃថ្លា ។​

 អ្វីដែល​កាកបាទក្រហមកម្ពុជា មិន​អាច​មើល​រំលង​បាន​នោះ​គឺ​ការចូលរួម​របស់​សមាជិក សមាជិកា​សកម្ម អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា ដែល​បាននិងកំពុង​ព​ង្រា យ​ខ្លួន ផ្តល់​សេវាកម្ម​មនុស្ស​ធ​ម៍ នៅតាម​សហគមន៍ ដោយ​ទឹកមុខ​ញញឹម រីករាយ​ចែករំលែក​ក្តីស្រលាញ់ ជាមួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ស្រប​តាម​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា​អន្តរជាតិ កាកបាទ​ក្រ​ហក និង​អឌ្ឍចន្ទ​ក្រហម រួមមាន ភាព​មនុស្ស​ធ​ម៍ ភាពមិនលំអៀង អព្យាក្រឹត្តភាព ឯករាជភាព សេវាកម្ម​ស្ម័គ្រចិត្ត និង សកល​ភាព ។​

​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្នុងស្ថានភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​រង​ផលប៉ះពាល់​ដោយ​បញ្ហា​ប្រឈម​ជា​សកល មានដូចជា បម្រែបម្រូល​អាកាសធាតុ ការ​កើន​កំដៅ​នៃ​ភពផែនដី រាំងស្ងូត​បាតុភាព​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ទឹកជំនន់ ការកើតមាន​ជំ​ងឿ​ឆ្លង​ថ្មី រួម​ជាមួយ​បញ្ហា​ប្រឈម មួយ​ជំ​នួន​ទៀត ដូច​ជា​គ្រោះថ្នាក់​ចរាច​រណ៏ គ្រឿងញៀន គ្រឿង​ស្រវឹង អំពើហិង្សា​ក្នុង​គ្រួសារ ចំណាកស្រុក​ខុសច្បាប់​។​ល​។ កាកបាទក្រហមកម្ពុជា ត្រូវតែ​ពង្រឹង​ការប្តេជ្ញាចិត្ត បំពេញបេសកកម្ម​ជា​សមាគម​ជាតិ​នាំមុខគេ​ក្នុង​វិស័យ​មនុស្ស​ធ​ម៍ លើកកម្ពស់​ឋានះ​ស្រប​ច្បាប់​ជា​ជំនួយការ​ឲ​អាជ្ញាធ​សាធារណះ ប្រមូលផ្តុំ​កម្លាំង​ដើម្បី​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត តាមរយះ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព និង​ការថែរក្សា​ទាំ​សុខភាព​ក្នុង​សហគមន៍ ការលើកកម្ពស់​គោល​ការណ៌​គ្រឹះ និង​តម្លៃ​មនុស្សធម៌ រួម​ទាំង​ការអភិវឌ្ឍ​ស្ថាប័ន​។​

​ជាមួយគ្នា ឯកឧត្តម​អ៊ី ឈាន​ និង​លោកជំទាវ​បាន​ស្រីមុំ​ អុី ឈាន​ ក្នុងនាម​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​ប៉ៃលិន ក៍​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​មកពី​គ្រប់ទិសទី​តាម​បណ្តា​ខេត្ត​នានា ដែល​បាន​គាំទ្រ​និង​ផ្តល់​ថវិការ​មួយចំនួន​ដល់​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន ពិសេស​ក្រុម​ការងារ​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចំណាយ​ទាំង​ពេល​វេលា​និង​ថវិកា​ក្នុង​ការចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ការងារ​មនុស្ស​នេះ​។​

​សូមបញ្ជាក់​ថា​៖ នៅក្នុង​ពិធី​មិ​ទ្ទី​ញ​អបអរសាទរ​រំលឹក​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ប្រហម ៨​ឧសភា​២០១៨ សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន បាន​ទទួល​ថវិកា​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកឧកញ៉ា និង​អាជីវករ ព្រមទាំង​សប្បុរសជន​ជាតិ​+​អន្តរជាតិ ចំនួន ៣១១.៤៤២​ដុល្លា  សំរាប់​យក​ទៅ​បម្រើ​ដល់​វិស័យ​មនុស្សធម៌​នៅក្នុង​ខេត្ត​ប៉ៃលិន​៕​​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 June, 2019 09:25 AM
ភ្នំពេញ​៖ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ លោក លី សុខ​លេង ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ តាម​បណ្តឹង​របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
17 June, 2019 08:12 AM
ខេត្ត​ប៉ៃលិន ៖ គ្រួសារ​ជនរងគ្រោះ​ដោយ​គ្រោះ​ដោយ​គ្រាប់​មីន ០១​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ។​
17 June, 2019 08:04 AM
ខេត្ត​បន្ទាយមានជ័យ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​រកឃើញថា ពួក​ជនសង្ស័យ​ទាំង​នេះ​ជាប់​ពាក់​ពន្ធ័​ករណី​លក់​និងជ​ក់​គ្រឿងញៀន នៅលើ​អាគារ​ជួល មួយកន្លែង ចំនុច​ក្រោយ​កាស៊ីណូ​រី​សត ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយ​សួ​នាំ​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​
16 June, 2019 04:53 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុមសង្គមងងឹត​ជនជាតិ​ចិន​២​ក្រុម បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​(​ជនជាតិ​ចិន​)​ធ្វើ​ទារុណកម្ម ជម្រិត​ទា​ប្រាក់ ពី​សាច់ញាតិ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​បង្ក្រាប និង​ឃាត់ខ្លួន​ជនល្មើស​បាន​ជា​ច្រើន​នាក់​យក​សួរនាំ​។​
16 June, 2019 04:40 PM
ខេត្ត​ប៉ៃលិន៖ បុរស​ម្នាក់​រង​របួស​ដាច់​ជើងឆ្វេង​ម្ខាង ខណ​:​ដើរ​នៅ​ខាងចុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់ឆ្ការ​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះចំ​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​កក្រើក​តែម្តង ។
16 June, 2019 04:32 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​អាចម៌ដី​លក់​មួយកន្លែង​កំពុងបង្ក​ហានិភ័​យយ៉ាងខ្លាំង​ដល់​ពួកគាត់​ទាំង​ការរស់នៅ និង​ការធ្វើដំណើរ​ផងដែរ​។
16 June, 2019 04:22 PM
ខេត្ត​រតនគិរី​៖ មន្ត្រីនគរបាល ពីរ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ត្រូវ​មនុស្ស​មួយក្រុម ស្ទាក់​វាយ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
15 June, 2019 10:07 AM
​ខេត្ត​រតនគិរី​៖ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ខេត្តរតនគិរី​ចំនួន ១៩ រូប​បាន​ប្រកាស​ចូល​កាន់តំណែង​កាល ពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី និង​មាន​ការ ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact