អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​មួយ​ជួប​សំណេះសំណាល និង​ហូប​អាហារ​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៣៥០​នាក់ ក្នុង​ក្រុង​ប៉ៃលិន​

ខេត្ត​ប៉ៃលិន៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ សន្ទុះ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​ធ្វើ​ការវិ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​មួយ​ជួប​សំណេះសំណាល និង​ហូប​អាហារ​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៣៥០​នាក់ ក្នុង​ក្រុង​ប៉ៃលិន​
Mon, 20 May 2019 01:25 PM ដោយ ៖ សុខ​ហៃ​ខេត្ត​ប៉ៃលិន៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ សន្ទុះ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​ធ្វើ​ការវិនិយោគ​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា កាន់តែ​រីក​ដុះដាល យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ជាក់ស្តែង​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​មួយ ឈ្មោះ «​អុីណារី​តាឌី​វេឡុប​ម៉ិន​» កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ​ផ្នែក​វិស័យ​នេះ ដែល​មាន​ស្នាក់ការ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ក៏​នឹង​ឈាន​ដល់​បង្កើត​គ្រប់​ខេត្ត​ក្រុង​ផងដែរ ។

​រហូតមកដល់​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អគ្គនាយក​ក្រុមហ៊ុន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល​ផ្សព្វផ្សាយ និង​ហូប​អាហារ​សាមគ្គី​ជាមួយប្រ ជា​ពលរដ្ឋ​ចំនួន​៣៥០​នាក់ នៅក្នុង​ភោជនីយដ្ឋាន រមណីយដ្ឋាន មេម៉ូរី​យ៉ាផា​ឡែ​ស ក្នុង​សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

  ប្រភព​ព័ត៌មាន​ពី​លោក ឡឹ​ក ប៊ុនថន ហៅ​បូរី​យ៉ា​ប្រធាន​សម្របសម្រួល​ផ្នែក​ទីផ្សារ​ថ្នាក់ជាតិ និង​អន្តរជាតិ​របស់​ក្រុមហ៊ុនអុី​ណារីតា​ឌីវេ​ឡុប​ម៉ិន បានឱ្យដឹងថា ក្រុមហ៊ុន​របស់​លោក បាន​ដឹកនាំ​ដោយ​លោក ឌី​ម សួន​ណាត ហៅ​ដា​នី​យ៉ែល​ជា​អគ្គនាយ​កក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នេះ ហើយ​មាន​ស្នាក់ការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣​កន្លែង និង​នៅក្នុង​ខេត្តសៀមរាប​១​កន្លែង ។​

 លោក​បន្ត​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​រៀបចំ​ដី ឡូ​តិ៍លក់​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​បន្ត​រហូត​ដល់​ភូមិ​បាត់ដឹង ក្រវ៉ាត់​ក្រុង​កំពង់ស្ពឺ ខេត្ត​កំពង់ស្ពឺ នៅក្បែរ​រមណីយដ្ឋាន​ត្រា​វកុ​ដ ខេត្តសៀមរាប និង​មាន​គម្រោង​បង្កើត​កន្លែង​ដី​ឡូ​តិ៍លក់​គ្រប់​ខេត្ត​ក្រុង ក្នុងប្រទេស​កម្ពុជា​ផង​ដែរ ។​

 លោក​ក៍​បាន​បញ្ជាក់ថា ដោយឡែក​នៅក្នុង​ក្រុង​ប៉ៃលិន លោក​អគ្គនាយក បាន អញ្ជើញ​ប្រជាពលរដ្ឋ​ប្រមាណ​៣៥០​នាក់​ឱ្យ​ចូលរួម​ទទួលទាន​អាហារ​សាមគ្គី នា​ឱកាស​ផ្សព្វផ្សាយ​ពី​គម្រោង​អចលនទ្រព្យ​ដ៏​ពេញនិយម​មួយ​នេះ ។ លើសពីនេះ ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ជាច្រើន​ផ្នែក ដូចជា ផ្នែក​វិនិយោគ បើក​ហាង​កាហ្វេ ផ្នែក​វិស័យ​អប់រំ ផ្នែក​ដី​ឡូតិ៍ បង្កើត​រោងចក្រ​ផលិត​ទឹក​សុទ្ធ និង​ផ្នែក​វិស័យ​កីឡា​ផងដែរ ។

  លោក​បញ្ជាក់​បន្ថែម​ទៀត​ថា នៅក្នុង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ក្រុមហ៊ុនអុី​ណារីតា នឹង​រៀបចំ​ធ្វើ​ការិយាល័យ​អចលនទ្រព្យ នៅ​ថ្ងៃ​ខាងមុខ​បន្ត​ទៀត​ផង​ដែរ ព្រោះ​មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ សូម្បី​តែ​សិល្ប​:​ក​រ សិ​ល្ប​:​ការិនី​មួយចំនួន​ក៏​ចូលរួម​ក្នុង​ការងារ និង​ផ្សព្វផ្សាយ​នៅតាម​ខេត្ត​នានា​ផង​ដែរ ៕
















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 June, 2019 09:25 AM
ភ្នំពេញ​៖ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ លោក លី សុខ​លេង ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ តាម​បណ្តឹង​របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
17 June, 2019 08:12 AM
ខេត្ត​ប៉ៃលិន ៖ គ្រួសារ​ជនរងគ្រោះ​ដោយ​គ្រោះ​ដោយ​គ្រាប់​មីន ០១​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ។​
17 June, 2019 08:04 AM
ខេត្ត​បន្ទាយមានជ័យ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​រកឃើញថា ពួក​ជនសង្ស័យ​ទាំង​នេះ​ជាប់​ពាក់​ពន្ធ័​ករណី​លក់​និងជ​ក់​គ្រឿងញៀន នៅលើ​អាគារ​ជួល មួយកន្លែង ចំនុច​ក្រោយ​កាស៊ីណូ​រី​សត ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយ​សួ​នាំ​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​
16 June, 2019 04:53 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុមសង្គមងងឹត​ជនជាតិ​ចិន​២​ក្រុម បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​(​ជនជាតិ​ចិន​)​ធ្វើ​ទារុណកម្ម ជម្រិត​ទា​ប្រាក់ ពី​សាច់ញាតិ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​បង្ក្រាប និង​ឃាត់ខ្លួន​ជនល្មើស​បាន​ជា​ច្រើន​នាក់​យក​សួរនាំ​។​
16 June, 2019 04:40 PM
ខេត្ត​ប៉ៃលិន៖ បុរស​ម្នាក់​រង​របួស​ដាច់​ជើងឆ្វេង​ម្ខាង ខណ​:​ដើរ​នៅ​ខាងចុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់ឆ្ការ​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះចំ​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​កក្រើក​តែម្តង ។
16 June, 2019 04:32 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​អាចម៌ដី​លក់​មួយកន្លែង​កំពុងបង្ក​ហានិភ័​យយ៉ាងខ្លាំង​ដល់​ពួកគាត់​ទាំង​ការរស់នៅ និង​ការធ្វើដំណើរ​ផងដែរ​។
16 June, 2019 04:22 PM
ខេត្ត​រតនគិរី​៖ មន្ត្រីនគរបាល ពីរ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ត្រូវ​មនុស្ស​មួយក្រុម ស្ទាក់​វាយ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
15 June, 2019 10:07 AM
​ខេត្ត​រតនគិរី​៖ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ខេត្តរតនគិរី​ចំនួន ១៩ រូប​បាន​ប្រកាស​ចូល​កាន់តំណែង​កាល ពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី និង​មាន​ការ ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact