សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី ទិវា​នៃ​ការចងចាំ​

ខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ស្ដូប​អនុស្សាវរីយ៍ សាលា​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី ទិវា​នៃ​ការចងចាំ​
Mon, 20 May 2019 01:00 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ស្ដូប​អនុស្សាវរីយ៍ សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី រំលឹក​ការឈឺចាប់ និង​ការបាត់បង់​ជីវិត​របស់​ប្រជាជន​ខ្មែរ ស្លាប់​ដោយ​អយុត្តិធម៌​នា​របប​ប្រល័យ​ពូជសាសន៍ ព្រមទាំង​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាក្ខន្ធ​ប្រជាជន​ខ្មែរ ដែល​បាន​ស្លាប់​នា​សម័យ​នោះ​ផងដែរ​។​
    
ចូលរួម​ក្នុង​ពិធី​នេះ​ដែរ មាន​ឯកឧត្ដម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ មណ្ឌល​រតនគិរី និង​លោកជំទាវ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី និង​អភិបាលរង​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោក​មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ លោកស្រី​ភ្ញៀវកិត្តិយស មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗ​យុវជន សិស្សានុសិស្ស​ផង​ដែរ​។​
    
បន្ទាប់ពី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ និង​ព្រះសង្ឃ​មន្ត​បង្សុកូល​រួចមក ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បាន​រំលឹក​ពី​អតីតកាល​ដ៏​ជូរ​ចត់ របស់​ប្រជាជាតិ​ខ្មែរ​នា​របប​ប្រល័យពូជសាសន៍​ដូច្នេះ​ថា នៅ​ក្នុង​រយៈកាល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ នៃ​ការដឹកនាំ​ប្រទេសជាតិ របស់​ពួក​ប្រល័យ​ពូជសាសន៍ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ត្រូវ​បាត់បង់​សេរីភាព​គ្រប់​បែបយ៉ាង អំពី​សិទ្ធ​រស់រានមានជីវិត ដូចជា សិទ្ធ​ប្រកបមុខរបរ សិទ្ធ​ដើរហើរ សិទ្ធ​ទំនាក់ទំនង​ប្រាស្រ័យ​គ្នា​ក្នុងសង្គម សិទ្ធ​ខាង​ជំនឿ​សាសនា និង​សិទ្ធ​ផ្សេងៗ​ទៀត​។​ល​។

ប្រជាជន​ត្រូវបាន​បង្ខំ​ឲ្យធ្វើ​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ ទាំង​ថ្ងៃ​ទាំង​យប់ គ្មាន​ថ្ងៃ​សំរាក ការ​ហូប​មិន​ឆ្អែត គឺ​ហូបចុក​តាម​របប​កំណត់​ពី​អង្គការ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាជន​ខ្មែរ ត្រូវ​រង​នូវ​ការធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់​ធរ និង​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ ក្រោម​ការ​យក​លេស​ចាប់​កំហុស​នានា ចោទប្រកាន់​លាប​ពណ៌ ដោយ​ប្រើ​ពាក្យ​ថា ក្បត់​និង​អង្គការ​ត្រូវ​កំទេចចោល ហើយ​នៅពេល​មាន​ជម្ងឺ មិន​មាន​ថ្នាំសង្កូវ​ព្យាបាល​ទៀតផង​។ បើ​និយាយ​ឲ្យ​ខ្លី គឺ​ប្រជាជន​រស់នៅ​ក្នុង​គុក​ឥត​ជញ្ជាំង ប្រៀប​បាន​និង​ឋាន​នរក​។ ឯកឧត្ដម​បានបញ្ជាក់​ទៀតថា ការធ្វើ​ទារុណកម្ម កាប់សម្លាប់ គ្មាន​សិទ្ធ​សេរីភាព រស់​ក្នុង​ក្ដី​ស្រេកឃ្លាន ទាំងនេះ គឺជា​អនុស្សាវរីយ៍​ដ៏​ជូ​ចត់ ដែល​គ្មាន​អ្នកណា​ម្នាក់​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ចង់​ជួប​ប្រទះ​សារជាថ្មី​ម្ដងទៀត​ឡើយ​។​
    
សូមបញ្ជាក់​ថា ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា គឺ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ជា​ការ​រំលឹក​បង្ហាញ​អំពី​អត្ថន័យ ២០​ឧសភា ដល់​មនុស្ស​ជំនាន់​ក្រោយ ពិសេស​ក្មួយៗ យុវជន និង​កុមារ​នាពេល​បច្ចុប្បន្ន​។ ហេតុតែ​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​ទី​២០ ខែ​ឧសភា ប្រារព្ធ​រៀបចំ​ទិវា​ជាតិ​នៃ​ការចងចាំ​នេះ ដោយហេតុ​ថា ក្រុម​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ អតីតកាល បាន​សម្រេច​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ ដឹកនាំ​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ផ្ដាច់ការ ឃោ​ឃៅ និង​ប្រល័យពូជសាសន៍​ជាតិ​ឯង ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​១៩៧៥​មក​៕




















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 September, 2019 12:45 PM
ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ អះអាងថា មូលដ្ឋាន​ខណ្ឌ​មានជ័យ សម្បូរ​រឿងរ៉ាវ​អាស្រូវ​ជាច្រើន ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង អសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង ហ្គេម​បាញ់​ត្រី​ជាច្រើន​កន្លែង ព្រមទាំង​បញ្ហា​ជាច្រើន​ទៀត ដែល​កំពុង​ផ្ទុះ​នា​ពេល​ឥឡូវនេះ គឺ ការបើក​ដៃ​អោយ​កើត​មាន​សំណង់​ខុសច្បាប់ សាងសង់​លើ​ផ្លូវ​សាធារណៈ​យ៉ាង​រំភើយ គ្មាន​ការទប់ស្កាត់ ។
07 September, 2019 09:12 AM
កណ្តាល​៖ ​បុរស​ម្នាក់​មាន​អាការៈ​ស្រវឹងស្រា ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​ចូល​ផ្លូវ​វត្ត្ត​ខ្សុំ បណ្តាលអោយ​បាក់​.​ក ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដែល​ករណី​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១២៖២៥​នាទី ថ្ងៃទី​៧ ខែ​កញ្ញា តាម​បណ្តោយ​ផ្លូវលំ​ចូលក្នុង​វត្ត​ខ្សុំ ចំណុច​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​
06 September, 2019 05:55 PM
​ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កញ្ញា នេះ ដោយ​ស្ថានភាព​ទឹកទន្លេ​មានការ​កើន​ទ្បើង​, ដើម្បី​បង្ការ​ការពារ​ទឹក​លិច​ផ្ទះសម្បែង​និង​ផលដំណាំ​បងប្អូន​ប្រជាពលរដ្ឋ លោក​ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ
06 September, 2019 10:01 AM
ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ចំនួន​៩​សំណុំរឿង កាលពី​អំឡុង​ឆ្នាំ​២០១៧ លើ​ជន​ជាប់ឃុំ ពេជ្រ សូ​ណែ​ត ដោយ​សរុប​ទោស​ចំនួន​១៦៦​ឆ្នាំ នោះ ឥឡូវនេះ ត្រូវបាន​សាលា​ឧទ្ធរណ៍ សម្រេច​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ម្សិលមិញ​នេះ អោយ​រួច​ផុត​បទ​ចោទ​ចំនួន​៨​សំណុំរឿង ពោល​គឺ​នៅសល់​ទោស​ចំនួន​១៩​ឆ្នាំ ប៉ុណ្ណោះ ។
05 September, 2019 09:56 AM
​ភ្នំពេញ​៖ ​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ទទួល​ផែន​សេនាធិការ ដែល​បាន​ផ្ញើ​សារ​ជា​សំឡេង​គំរាម​សម្លាប់​លោក លី រ៉ូ​ហ្សា​ត នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឫស្សីកែវ ព្រោះតែ​អន្តរាគមន៍​ដោះលែង​អ្នក​ស្រវឹង​ម្នាក់​មិនបាន ។​
05 September, 2019 08:15 AM
ខេត្តឧត្តរមានជ័យ៖ ​លោក ញើ​ន កួ​ន ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក និង ឧតុនិយម   បានអោយដឹងថា ស្ថានភាព​ទឹកជំនន់​ទូរ​ទៅ ក្នុង​ខេត្ត​រហូត​មកដល់ពេលនេះ ពុំ​បាន​វាយប្រហារ​ធ្ងន់ធ្ងរ ដល់​លំនៅដ្ឋាន ស្រែចំការ ឬ​តាម​ប្រព័ន្ធធារាសាស្ត្រ​នានា នៅក្នុង​ខេត្ត​ឧត្តរ​មានជ័យ​នោះ​ទេ​។
04 September, 2019 06:17 PM
ភ្នំពេញ​៖ ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​ច្បាប់ទម្លាប់ និង ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ គតិបណ្ឌិត និង បង្រួបបង្រួម​ជាតិ ព្រមទាំង​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ជា​ច្រេី​ន​ឆ្នាំ​កន្លងមកហេីយ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
03 September, 2019 07:58 PM
ភ្នំពេញ​៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធ្វាំ ប៊ុណ្ណា នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា នេះ ចេញ​ដីកា​ឃុំខ្លួន​ប្រពន្ធ​ដែល​រួម​ដៃ​ជាមួយ​សា​ហាយ​បាញ់សម្លាប់​ប្តី​ជា​គ្រូបង្រៀ​ន នៅ​ខណ្ឌ​សែន​សុខ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact