សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី ទិវា​នៃ​ការចងចាំ​

ខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ស្ដូប​អនុស្សាវរីយ៍ សាលា​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី ទិវា​នៃ​ការចងចាំ​
Mon, 20 May 2019 01:00 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ស្ដូប​អនុស្សាវរីយ៍ សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី រំលឹក​ការឈឺចាប់ និង​ការបាត់បង់​ជីវិត​របស់​ប្រជាជន​ខ្មែរ ស្លាប់​ដោយ​អយុត្តិធម៌​នា​របប​ប្រល័យ​ពូជសាសន៍ ព្រមទាំង​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាក្ខន្ធ​ប្រជាជន​ខ្មែរ ដែល​បាន​ស្លាប់​នា​សម័យ​នោះ​ផងដែរ​។​
    
ចូលរួម​ក្នុង​ពិធី​នេះ​ដែរ មាន​ឯកឧត្ដម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ មណ្ឌល​រតនគិរី និង​លោកជំទាវ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី និង​អភិបាលរង​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោក​មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ លោកស្រី​ភ្ញៀវកិត្តិយស មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗ​យុវជន សិស្សានុសិស្ស​ផង​ដែរ​។​
    
បន្ទាប់ពី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ និង​ព្រះសង្ឃ​មន្ត​បង្សុកូល​រួចមក ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បាន​រំលឹក​ពី​អតីតកាល​ដ៏​ជូរ​ចត់ របស់​ប្រជាជាតិ​ខ្មែរ​នា​របប​ប្រល័យពូជសាសន៍​ដូច្នេះ​ថា នៅ​ក្នុង​រយៈកាល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ នៃ​ការដឹកនាំ​ប្រទេសជាតិ របស់​ពួក​ប្រល័យ​ពូជសាសន៍ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ត្រូវ​បាត់បង់​សេរីភាព​គ្រប់​បែបយ៉ាង អំពី​សិទ្ធ​រស់រានមានជីវិត ដូចជា សិទ្ធ​ប្រកបមុខរបរ សិទ្ធ​ដើរហើរ សិទ្ធ​ទំនាក់ទំនង​ប្រាស្រ័យ​គ្នា​ក្នុងសង្គម សិទ្ធ​ខាង​ជំនឿ​សាសនា និង​សិទ្ធ​ផ្សេងៗ​ទៀត​។​ល​។

ប្រជាជន​ត្រូវបាន​បង្ខំ​ឲ្យធ្វើ​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ ទាំង​ថ្ងៃ​ទាំង​យប់ គ្មាន​ថ្ងៃ​សំរាក ការ​ហូប​មិន​ឆ្អែត គឺ​ហូបចុក​តាម​របប​កំណត់​ពី​អង្គការ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាជន​ខ្មែរ ត្រូវ​រង​នូវ​ការធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់​ធរ និង​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ ក្រោម​ការ​យក​លេស​ចាប់​កំហុស​នានា ចោទប្រកាន់​លាប​ពណ៌ ដោយ​ប្រើ​ពាក្យ​ថា ក្បត់​និង​អង្គការ​ត្រូវ​កំទេចចោល ហើយ​នៅពេល​មាន​ជម្ងឺ មិន​មាន​ថ្នាំសង្កូវ​ព្យាបាល​ទៀតផង​។ បើ​និយាយ​ឲ្យ​ខ្លី គឺ​ប្រជាជន​រស់នៅ​ក្នុង​គុក​ឥត​ជញ្ជាំង ប្រៀប​បាន​និង​ឋាន​នរក​។ ឯកឧត្ដម​បានបញ្ជាក់​ទៀតថា ការធ្វើ​ទារុណកម្ម កាប់សម្លាប់ គ្មាន​សិទ្ធ​សេរីភាព រស់​ក្នុង​ក្ដី​ស្រេកឃ្លាន ទាំងនេះ គឺជា​អនុស្សាវរីយ៍​ដ៏​ជូ​ចត់ ដែល​គ្មាន​អ្នកណា​ម្នាក់​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ចង់​ជួប​ប្រទះ​សារជាថ្មី​ម្ដងទៀត​ឡើយ​។​
    
សូមបញ្ជាក់​ថា ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា គឺ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ជា​ការ​រំលឹក​បង្ហាញ​អំពី​អត្ថន័យ ២០​ឧសភា ដល់​មនុស្ស​ជំនាន់​ក្រោយ ពិសេស​ក្មួយៗ យុវជន និង​កុមារ​នាពេល​បច្ចុប្បន្ន​។ ហេតុតែ​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​ទី​២០ ខែ​ឧសភា ប្រារព្ធ​រៀបចំ​ទិវា​ជាតិ​នៃ​ការចងចាំ​នេះ ដោយហេតុ​ថា ក្រុម​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ អតីតកាល បាន​សម្រេច​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ ដឹកនាំ​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ផ្ដាច់ការ ឃោ​ឃៅ និង​ប្រល័យពូជសាសន៍​ជាតិ​ឯង ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​១៩៧៥​មក​៕




















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
15 September, 2019 05:40 PM
កំពង់ធំ​៖ នាយទាហាន នាយទាហានរង និង​ពលទាហាន បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៃ​យោធភូមិ​ភាគ​ទី​៤ បាន​ចេញ​ញ្ញត្តិ ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ជន​ក្បត់ជាតិ សម រង្ស៉ី ដែល​បាន​ប្រមាថ​យ៉ាង​គឃ្លើន​បំផុត​ចំពោះ អង្គ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
15 September, 2019 05:22 PM
ភ្នំពេញ​៖​ ​ប្រធានព្រឹទ្ធសភា សម្តេច​វិបុល​សេនាបតី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​តែងតាំង​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​២​រូប​និង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​បន្ថែម​ចំនួន​១៧​រូប​ផ្សេងទៀត ។
15 September, 2019 05:11 PM
​ភ្នំពេញ​៖ ​មាន​ករណី​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​មួយ​ខ្នង​នៅវេលា​ម៉ោង​១០៖៤៥​នាទី ថ្ងៃទី​១៤ ខែ​កញ្ញា នេះ ដែល​ជា​សិប្បកម្ម​ធ្វើ​បាយក្តាំង នៅក្នុង​ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ដែល​មាន​ម្ចាស់​អាជីវកម្ម​ឈ្មោះ សួន ឌួង ។
13 September, 2019 03:52 PM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា នេះ លោក សុធា អ​រុណ អតីត​នាយក​ប្រតិបត្តិ​អង្គការ​សុវណ្ណ​កុមារ​កម្ពុជា បាន​ផ្ញេ​ី​លិខិត​មួយ​ច្បាប់ដេី​ម្បី​បង្ហាញភាព​ស្អាតស្អំ​លេ​ី​ពាក្យ​ចោទប្រកាន់​របស់​លោកស្រី Kara Heide តាម​លិខិត​បញ្ឈប់​ការងារ ។
12 September, 2019 06:22 PM
​កណ្តាល​៖ ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល លោក ទិន សុចិ​ត្រា ថ្លែងថា លោក ហេង ផល្លា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​កញ្ញា សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ប្តី​ដែល​ច្របាច់​.​ក សម្លាប់​ប្រពន្ធ រួច​ដុត​ផ្ទះ​ចោល​ព្រោះ​ខឹង​សុំ​លែង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។
11 September, 2019 08:17 PM
កណ្តាល​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ប្រមាណ​ជិត​១០​នាក់ ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន និង​ខ្លះទៀត​ស្លៀកពាក់​ស៊ីវិល បាន​ចុះ​ឡោម​ព័ន្ធ ផ្ទះ​មួយ​កន្លែង​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង ម្ចាស់ផ្ទះ ដោយ​ចុះ​អនុវត្ត​តាម​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន​របស់​លោក លា​វ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល លើ​ឈ្មោះ ទូច សុខ​លីម​។​
11 September, 2019 10:01 AM
កណ្តាល​៖ ​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក គង់ វិមាន ថ្លែង ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១ ខែ​កញ្ញា នេះ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដល់​ទីតាំង​កើតហេតុ​ហើយ ដើម្បី​បន្ត​ប្រតិបត្តិការ​ទាញ​យក​ចេញ​សាឡង់​ដឹក​ខ្សាច់មួយ​គ្រឿង​ដែល​បុក​សសរស្ពា​ន​ព្រែក​តា​មាក់ ។
11 September, 2019 09:53 AM
ខេត្ត​រតនគីរី​៖ ម៉ូតូ​ជា​ច្រើន​គ្រឿង ត្រូវ​សមត្ថកិច្ច​ដឹកជញ្ជូន​យកទៅ​រក្សាទុក បន្ទាប់​ពី អយ្យការ​អម​សាលាដំបូង​ខេត្ត នាំ​កម្លាំង​ចុះបង្ក្រាប ហាង​លក់​កាហ្វេ មួយ​កន្លែង​លួច​បង្កប់​ល្បែងស៊ីសង​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact