សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី ទិវា​នៃ​ការចងចាំ​

ខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ស្ដូប​អនុស្សាវរីយ៍ សាលា​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី ទិវា​នៃ​ការចងចាំ​
Mon, 20 May 2019 01:00 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ស្ដូប​អនុស្សាវរីយ៍ សាលា​ខេត្តរតនគិរី បាន​រៀបចំ​ប្រារព្ធ​ពិធី រំលឹក​ការឈឺចាប់ និង​ការបាត់បង់​ជីវិត​របស់​ប្រជាជន​ខ្មែរ ស្លាប់​ដោយ​អយុត្តិធម៌​នា​របប​ប្រល័យ​ពូជសាសន៍ ព្រមទាំង​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាក្ខន្ធ​ប្រជាជន​ខ្មែរ ដែល​បាន​ស្លាប់​នា​សម័យ​នោះ​ផងដែរ​។​
    
ចូលរួម​ក្នុង​ពិធី​នេះ​ដែរ មាន​ឯកឧត្ដម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ មណ្ឌល​រតនគិរី និង​លោកជំទាវ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី និង​អភិបាលរង​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោក​មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ លោកស្រី​ភ្ញៀវកិត្តិយស មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗ​យុវជន សិស្សានុសិស្ស​ផង​ដែរ​។​
    
បន្ទាប់ពី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ និង​ព្រះសង្ឃ​មន្ត​បង្សុកូល​រួចមក ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បាន​រំលឹក​ពី​អតីតកាល​ដ៏​ជូរ​ចត់ របស់​ប្រជាជាតិ​ខ្មែរ​នា​របប​ប្រល័យពូជសាសន៍​ដូច្នេះ​ថា នៅ​ក្នុង​រយៈកាល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ នៃ​ការដឹកនាំ​ប្រទេសជាតិ របស់​ពួក​ប្រល័យ​ពូជសាសន៍ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ត្រូវ​បាត់បង់​សេរីភាព​គ្រប់​បែបយ៉ាង អំពី​សិទ្ធ​រស់រានមានជីវិត ដូចជា សិទ្ធ​ប្រកបមុខរបរ សិទ្ធ​ដើរហើរ សិទ្ធ​ទំនាក់ទំនង​ប្រាស្រ័យ​គ្នា​ក្នុងសង្គម សិទ្ធ​ខាង​ជំនឿ​សាសនា និង​សិទ្ធ​ផ្សេងៗ​ទៀត​។​ល​។

ប្រជាជន​ត្រូវបាន​បង្ខំ​ឲ្យធ្វើ​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ ទាំង​ថ្ងៃ​ទាំង​យប់ គ្មាន​ថ្ងៃ​សំរាក ការ​ហូប​មិន​ឆ្អែត គឺ​ហូបចុក​តាម​របប​កំណត់​ពី​អង្គការ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាជន​ខ្មែរ ត្រូវ​រង​នូវ​ការធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់​ធរ និង​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ ក្រោម​ការ​យក​លេស​ចាប់​កំហុស​នានា ចោទប្រកាន់​លាប​ពណ៌ ដោយ​ប្រើ​ពាក្យ​ថា ក្បត់​និង​អង្គការ​ត្រូវ​កំទេចចោល ហើយ​នៅពេល​មាន​ជម្ងឺ មិន​មាន​ថ្នាំសង្កូវ​ព្យាបាល​ទៀតផង​។ បើ​និយាយ​ឲ្យ​ខ្លី គឺ​ប្រជាជន​រស់នៅ​ក្នុង​គុក​ឥត​ជញ្ជាំង ប្រៀប​បាន​និង​ឋាន​នរក​។ ឯកឧត្ដម​បានបញ្ជាក់​ទៀតថា ការធ្វើ​ទារុណកម្ម កាប់សម្លាប់ គ្មាន​សិទ្ធ​សេរីភាព រស់​ក្នុង​ក្ដី​ស្រេកឃ្លាន ទាំងនេះ គឺជា​អនុស្សាវរីយ៍​ដ៏​ជូ​ចត់ ដែល​គ្មាន​អ្នកណា​ម្នាក់​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ចង់​ជួប​ប្រទះ​សារជាថ្មី​ម្ដងទៀត​ឡើយ​។​
    
សូមបញ្ជាក់​ថា ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា គឺ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ជា​ការ​រំលឹក​បង្ហាញ​អំពី​អត្ថន័យ ២០​ឧសភា ដល់​មនុស្ស​ជំនាន់​ក្រោយ ពិសេស​ក្មួយៗ យុវជន និង​កុមារ​នាពេល​បច្ចុប្បន្ន​។ ហេតុតែ​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​ទី​២០ ខែ​ឧសភា ប្រារព្ធ​រៀបចំ​ទិវា​ជាតិ​នៃ​ការចងចាំ​នេះ ដោយហេតុ​ថា ក្រុម​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ អតីតកាល បាន​សម្រេច​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ ដឹកនាំ​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ផ្ដាច់ការ ឃោ​ឃៅ និង​ប្រល័យពូជសាសន៍​ជាតិ​ឯង ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​១៩៧៥​មក​៕




















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact