នគរបាល​ខេត្ត​មណ្ឌលគិរី​ចាប់ខ្លួន​ជនដៃដល់​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ជនជាតិ​ព្នង​នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​

មណ្ឌលគិរី​៖ លោក ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី​ឲ្យដឹងថា សមត្ថកិច្ច​បាន​ប្រើ​ពេល​២០​ថ្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នគរបាល​ខេត្ត​មណ្ឌលគិរី​ចាប់ខ្លួន​ជនដៃដល់​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ជនជាតិ​ព្នង​នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​
Mon, 13 May 2019 11:34 AM ដោយ ៖ គោ​ព្រៃ​មណ្ឌលគិរី​៖ លោក ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី​ឲ្យដឹងថា សមត្ថកិច្ច​បាន​ប្រើ​ពេល​២០​ថ្ងៃ​គត់ ក្នុងការ​បំបែកសំណុំរឿង​ឃាតកម្ម​ដែល​បាន​កើតឡើង​អំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុក​កែវ​សីមា  ហើយ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគ​បាល​នាំខ្លួន​ទៅ​ធ្វើ​ត្រាប់​ឡើងវិញ  នៅ​កន្លែងកើតហេតុ ស្ថិតនៅ​ភូមិ​ក្មូម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។​
 
លោកស្នងការ​បាន​បន្ត​ទៀតថា ភ្លាមៗ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មិន​ទាន់​ឃាត់​ជនសង្ស័យ​នោះ គ្រាន់តែ​កំណត់​មុខសញ្ញា​ជាក់លាក់ ។ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣ នាក់​ពីរ​បទ​លាក់ទុក​អាវុធ​ខុសច្បាប់​។ ក្រោយពី​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ខ្មាន់កាំភ្លើង​តែម្ដង ។ ខ្មាន់កាំភ្លើង​ដែល​ធ្វើការ​បាញ់ប្រហា​លើ​ជនរងគ្រោះ មានឈ្មោះ ណន ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​ភូមិ​ក្មូម ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា  ក្រោយ​ពេល​សមត្ថកិច្ច​សួរចម្លើយ ជនសង្ស័យ​បាន​សារភាព​ទាំងអស់ មូលហេតុ​ដែល​ជនសង្ស័យ​ឈាន​ដល់​ការបាញ់ប្រហា​លើ​ជនរងគ្រោះ ដោយសារ​រឿង​ទំនាស់​ព្រំដី និង បាន​ចោទ​ជនរងគ្រោះ​ថា ចេះ​អំពើរ​អាប​ធ្មប់​។​
 
គួរ​រំលឹក​ដែរ​ថា ករណី​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨៖៥១​នាទី​យប់ ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុចរ​យ៉ង ភូមិ​ក្មូម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ដ​មណ្ឌល​គី​រី​។​ជនល្មើស​បាន​បាញ់ប្រហារ ទៅលើ​ជនរងគ្រោះ​ម្នាក់ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​
​តាម​របាយការណ៍ លោក កុយ ចំរើន នាយ​ប៉ុស្តិ៍​ស្រែ​ឈូក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប្យុច ផុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ភ្ន​ង មុខរបរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ ស្រោញ ចែវ មានកូន​ចំនួន​៧​នាក់ ស្រី​៦​នាក់ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ត្រឡប់មក​ពី​ព្រៃ​វិញ ជាធម្មតា​ដូច​សព្វមួយដង បន្ទាប់មក​ជនរងគ្រោះ បាន​ទៅ​ចូលរួម​កម្មវិធី​សែនព្រេន​បុណ្យចូលឆ្នាំថ្មី រួច​បាន​ផឹកស្រា​បៀរ​អស់​៣​កំប៉ុង ជាមួយ​អ្នកភូមិ​រួច​ត្រឡប់មក​ផ្ទះ​វិញ ហើយ​បាន​ដេក​មើល​ទូរស័ព្ទ​ជាមួយ​កូន ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ មក​បាញ់​ពីក្រោម​ផ្ទះ​ត្រូវ​ចំ​ពោះ​ចំនួន​២​គ្រាប់ ជនរងគ្រោះ​បាន​ស្លាប់​ភ្លាម​នៅលើ​ផ្ទះ​តែ​ម្តង​៕​











Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 May, 2019 09:55 AM
ភ្នំពេញ​៖ Facebook មួយ​ឈ្មោះ "Gro Angel"​ដោយ​ដាក់​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រកាស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ សម្តេច ទៀ បាញ់ បាន​បដិសេធ ។
22 May, 2019 09:47 AM
តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេច​យាង​ជា​ព្រះរាជ​វត្តមាន​ដ៏​មហា​វិសេសវិសាល​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្ត​តាកែវ​។​
21 May, 2019 04:13 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ និង​សមត្ថកិច្ច ដឹក នាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កកាយ​លើដី​ចំ ណី​ផ្លូវ ដើម្បី​ដាក់លូ ដែល​ស្ថិតនៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
21 May, 2019 04:03 PM
ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។​
21 May, 2019 03:52 PM
ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ង៉ុក​កាប់​និង​អាក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។
20 May, 2019 04:11 PM
ខេត្ត​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​មូ​តូបុក​ជាមួយ​នឹងរថ​យន្ត ខណ​:​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់ ដែល​ទើប​ចេញពី​សាលារៀន រងរបួស​ធ្ងន់​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។
20 May, 2019 04:00 PM
ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។​
20 May, 2019 03:51 PM
កណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ដោយ​វៃ​ខ្នោះ​អ្នកលេង​ជល់​មាន់​៣​នាក់ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact