ពលរដ្ឋ​ថា ឈ្មួញ​បំផ្លាញ​សោភ័ណភាព​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ខណៈ​អាជ្ញាធរ​ខណ្ឌ​មានជ័យ អសមត្ថភាព​ទប់ស្កាត់

​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ សង្កេតឃើញថា មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ​៦០​ម៉ែត្រ នាពេល

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពលរដ្ឋ​ថា ឈ្មួញ​បំផ្លាញ​សោភ័ណភាព​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ខណៈ​អាជ្ញាធរ​ខណ្ឌ​មានជ័យ អសមត្ថភាព​ទប់ស្កាត់
Mon, 13 May 2019 11:06 AM ដោយ ៖ មេត្តា​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ សង្កេតឃើញថា មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ​៦០​ម៉ែត្រ នាពេល​បច្ចុប្បន្ន​នេះ មាន​ការរីកចម្រើន​និង​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​មាន​សំណង់ ឬ អគារ យ៉ាងច្រើន​កុះក​រកេីត​ឡេីង​អម​សងខាង​ផ្លូវ ។

​ប៉ុន្តែ​ចំណុច​សំខាន់​មួយ ដែល​ប្រជាពលរដ្ឋ​មើល​ឃើញថា អាជ្ញាធរ​ខណ្ឌ​មានជ័យ ហាក់​អសមត្ថភាព​ក្នុង​ការទប់ស្កាត់​នោះ គឺ ក្រុម​ឈ្មួញ​រកស៊ី ដឹក​ដី ដឹក​ខ្សាច់ ដើម្បី​ផ្គត់ផ្គង់​លំនៅឋាន ឬ អគារ​ផ្សេងៗ បាន​និង​កំពុង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ​៦០​ម៉ែត្រ​នេះ ។

​ជិះ​ឆ្លងកាត់​ផ្លូវ​ដ៏​ធំ​ទូលំទូលាយ​នេះ គឺ នឹង​ឃើញ​ដីខ្សាច់​ធ្លាក់​ពេញ​ផ្លូវ ដោយសារ​តែ​ក្រុម​ឈ្មួញ ដឹក​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ពោល​គឺ ដឹក​ហៀរ​កក្លាក់ ធ្លាក់​ដី​ពេញ​ផ្លូវ ដែល​នាំឱ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ​ដ៏​ល្អ​មួយ​នេះ ដែល​ប្រសិទ្ធ​នាម​ថា​"​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ​៦០​ម៉ែត្រ​"​។

​ទន្ទឹមនេះ ប្រជាពលរដ្ឋ​ក៏​ឃើញ​អាជ្ញាធរ​បាន​ទប់ស្កាត់ ឬ ហាមឃាត់​ផងដែរ ។ ប៉ុន្តែ​ចំណាត់ការ​នេះ ហាក់​គ្មាន​ប្រសិទ្ធភាព ព្រោះ​បាន​អប់រំ​ពេលព្រឹក , ពេល​រសៀល​ដឹក​ផ្គើន​ដដែល ។

​ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរ​នឹង​ជំរុញ​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ ដើម្បីថែរក្សា​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឱ្យ​នៅតែ​មាន​ភាពល្អប្រសើ​រ ៕​










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2019 09:58 AM
ខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក្នុងឱកាស ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ដែល​រៀបចំ​ដោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើម មក​ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​
16 July, 2019 09:48 AM
ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ប្តឹង​ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Click ពណ៌​ស សេរី​ឆ្នាំ ២០១៩ លេខ​តួ ៨០៤៥៧៤០ លេខ​ម៉ាស៊ីន ៨០៤៥៧៤០​គ្មាន​ស្លាក​លេខ ។​
16 July, 2019 09:36 AM
ខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ស្ថិតនៅ​ភូមិ​អូ​ជុំ ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​។​
16 July, 2019 09:26 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ថ្មីៗ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លក់​ស៊ីម​កាត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ផ្ទុយ​ពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។
15 July, 2019 07:11 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា បណ្តាលឱ្យ​រងរ​បួ​សបុ​រ​សម្នាក់  ឈ្មោះ ឆាយ គា  បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ  និង​អន្តរាគមន៍​ឆាប់រហ័ស ។​
15 July, 2019 12:39 PM
ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យបាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទី​សប្បាយដ្ឋាន​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​
15 July, 2019 11:29 AM
ខេត្ត​បន្ទាយមានជ័យ​៖ ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កន្លងមក ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​សម្រេច ដកហូត​បាន​ថ្នាំង​ញៀន​ជាច្រើន​ចង់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។​
15 July, 2019 09:37 AM
​ភ្នំពេញ​៖ ​អនុវត្តតាម​ផែនការ​របស់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ , លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា នេះ បាន​ណែនាំ​ឲ្យកម្លាំង​នគរបា​ល​ទាំងអស់ ត្រូវ​កាត់សក់​ខ្លី ហើយ​ដំបូង​នេះ​គឺ​កម្លាំង​នគរបាល​ចរាចរណ៍ និង កម្លាំង​នគរបាល​ទេសចរណ៍ ត្រូវ​អនុវត្តន៍​មុនគេ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact