រថយន្ត​បុក​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា​រងរបួស​ធ្ងន់​ម្នាក់​សង្ស័យ​ស្រវឹង​

ខេត្ដ​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ជាមួយ​ម៉ូតូ មួយ​បាន​កើតឡើង ខណៈ​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រថយន្ត​បុក​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា​រងរបួស​ធ្ងន់​ម្នាក់​សង្ស័យ​ស្រវឹង​
Mon, 13 May 2019 10:57 AM ដោយ ៖ សុខហៃខេត្ដ​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ជាមួយ​ម៉ូតូ មួយ​បាន​កើតឡើង ខណៈ​ជិះ​ស្រប​ទិស​គ្នា ដោយ​គេ​សង្ស័យ​អ្នកបើកបរ​រថយន្ត​ស្រវឹងស្រា​ជោកជាំ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥៣​នាទី​យប់ ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​ស្ថានីយ៍​ប្រេង​សាំង​សូគីម៉ិច ស្ថិតក្នុង​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាលអោយ​ខូចខាត​ម៉ូតូ​ធ្ងន់​មួួយគ្រឿង និង​ខូចខាត​រថយន្ត​ស្រាល​មួយគ្រឿង និង​បង្កអោយមាន​មនុស្ស​រងរបួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង​ម្នាក់ ។​

ប្រភព​ព័ត៍មាន​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ ផល្លី ភេទ ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈេ​ី​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មុខរបរ កសិករ របួសធ្ងន់ បាក់ជេីង​ឆ្វេង ដោយ​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម (Honda Dream C125) ស៑េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។​
   
ចំណែក​ភាគី​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេចខ្លួន​បាត់ បើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-0845 ។​

ប្រភព​បន្តថា ករណីនេះ​ជំនាញ​ចរាចរណ៍​ខេត្ត​បាន​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្ត ចំណែក​ជនរងគ្រោះ​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2019 09:58 AM
ខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក្នុងឱកាស ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ដែល​រៀបចំ​ដោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើម មក​ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​
16 July, 2019 09:48 AM
ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ប្តឹង​ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Click ពណ៌​ស សេរី​ឆ្នាំ ២០១៩ លេខ​តួ ៨០៤៥៧៤០ លេខ​ម៉ាស៊ីន ៨០៤៥៧៤០​គ្មាន​ស្លាក​លេខ ។​
16 July, 2019 09:36 AM
ខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ស្ថិតនៅ​ភូមិ​អូ​ជុំ ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​។​
16 July, 2019 09:26 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ថ្មីៗ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លក់​ស៊ីម​កាត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ផ្ទុយ​ពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។
15 July, 2019 07:11 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា បណ្តាលឱ្យ​រងរ​បួ​សបុ​រ​សម្នាក់  ឈ្មោះ ឆាយ គា  បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ  និង​អន្តរាគមន៍​ឆាប់រហ័ស ។​
15 July, 2019 12:39 PM
ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យបាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទី​សប្បាយដ្ឋាន​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​
15 July, 2019 11:29 AM
ខេត្ត​បន្ទាយមានជ័យ​៖ ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កន្លងមក ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​សម្រេច ដកហូត​បាន​ថ្នាំង​ញៀន​ជាច្រើន​ចង់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។​
15 July, 2019 09:37 AM
​ភ្នំពេញ​៖ ​អនុវត្តតាម​ផែនការ​របស់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ , លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា នេះ បាន​ណែនាំ​ឲ្យកម្លាំង​នគរបា​ល​ទាំងអស់ ត្រូវ​កាត់សក់​ខ្លី ហើយ​ដំបូង​នេះ​គឺ​កម្លាំង​នគរបាល​ចរាចរណ៍ និង កម្លាំង​នគរបាល​ទេសចរណ៍ ត្រូវ​អនុវត្តន៍​មុនគេ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact