ពលរដ្ឋ​នាំគ្នា​ទៅ​ជីក​កកាយ​រាវរក​រ៉ែ​ត្បូង​យ៉ាង​ពពាក់ពពូន​នៅ​តាម​ដងស្ទឹង​ខណ​:​អាជ្ញាធរ​ស្តារ​តាម​មាត់​ស្ទឹង​

ខេត្ត​ប៉ៃលិន៖ រហូតមកដល់​ពេលនេះ នៅ​តាម​មាត់​ស្ទឹង​មួយ​កន្លែ ង ស្ថិតក្នុង​ភូមិ​អូរច្រា ស

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពលរដ្ឋ​នាំគ្នា​ទៅ​ជីក​កកាយ​រាវរក​រ៉ែ​ត្បូង​យ៉ាង​ពពាក់ពពូន​នៅ​តាម​ដងស្ទឹង​ខណ​:​អាជ្ញាធរ​ស្តារ​តាម​មាត់​ស្ទឹង​
Mon, 13 May 2019 10:47 AM ដោយ ៖ សុខហៃខេត្ត​ប៉ៃលិន៖ រហូតមកដល់​ពេលនេះ នៅ​តាម​មាត់​ស្ទឹង​មួយ​កន្លែ ង ស្ថិតក្នុង​ភូមិ​អូរច្រា សង្កាត់​ទួល​ល្វា  ក្រុងប៉ៃលិន និង ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី យ៉ាង​ពពាក់ពពូន នាំគ្នា​យក​កញ្ច្រែង ដែក​ស្បែង ព្រមទាំង​សម្ភារ​:​ផ្សេងៗ មួយចំនួនទៀត ចុះ​ទៅ​ក្នុង​ស្ទឹង ដើម្បី​ជីក​កកាយ​ដី​រែង​រក​រ៉ែ​ត្បូង ខណ​:​ដែល​អាជ្ញាធរ​កំពុងតែ​យក​គ្រឿងចក្រ ទៅ​ជីក​កកាយ​ដី​ក្នុង​បាត​ស្ទឹង និង​មាត់​ស្ទឹង គោលបំណង​រៀបចំ​ច្រាំ ង​ស្ទឹង​ឱ្យមាន​សោភ័ណភាព​ល្អ ទាក់ទាញ​ភ្ញៀវ​នៅ​ថ្ងៃ​ខាងមុខ ។​
 
ប្រភព​ព័ត៌មាន​ពី​លោក សុខ កំសាន្ត អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន បាន​រៀបរាប់​ឱ្យដឹង​ទាំង​អរ​សប្បាយ​ថា អស់​រយ​:​ពេល ជា​យូរថ្ងៃ​មកហើយ ដែល​គេ​ឃើញ​អាជ្ញាធរ បាន​យក​គ្រឿងចក្រ និង​រថយន្ត​ជាច្រើន​គ្រឿង ទៅ​ជីក​កកាយ​ដី​ក្នុង​បាត​ស្ទឹង និង​ជីក​នៅ​តាម​មាត់​ស្ទឹង រួច​ដឹក​យក​ទៅ​ចាក់​នៅ​កន្លែង​ផ្សេង ដើម្បី​ធ្វើឱ្យ​ស្ទឹង​ក្លាយទៅជា​ជ្រៅ​ល្អ ហើយ​នឹង​រៀបចំ​ចាក់​បេតុង​ច្រាំង​ស្ទឹង​ឱ្យមាន​សោភ័ណភាព​ល្អ ដើម្បី​ងាយស្រួល​ទៅ​ថ្ងៃមុខ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​លេង​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន ។​

លោក​បន្ត​ទៀត​ថា ស្របពេល ដែល​អាជ្ញាធរ​កំពុង​ជីក​ក​កាយ​ដី​បែបនេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី បាន​នាំគ្នា​យក​សម្ភារ​:​ដូចជា កញ្ច្រែង ដែក​ស្បែង ប​ង្គី ល្អី នាំគ្នា​ចូល​ទៅ​អង្គុយ​រែង​ត្បូង​យ៉ាង​កុះករ ដោយ​អ្នកខ្លះ​បាន​កំទេច​ត្បូង យកទៅលក់​ឱ្យ​កុង​សែ (​ឈ្មួញ​) បាន​ប្រាក់​ក្នុង​១​ថ្ងៃ​១០ ទៅ​២០​ម៉ឺន​រៀល អ្នកខ្លះ​បាន​រហូត​ដល់​រាប់​លាន​រៀល សម្រាប់​យក​ទៅ​ដោះស្រាយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។​
 
បើ​តាម​លោក ហឿន ហេង អាយុ​៤០​ឆ្នាំ រស់​នៅក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យ ដឹង​ដែរ​ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​យ៉ាងខ្លាំង ខណ​:​អាជ្ញាធរ​អភិវឌ្ឍន៍​ស្ទឹង​ចាប់ ពី​ស្ពាន​តា​រៀប រហូត​ស្ពាន​សន្តិភាព ដោយ​យក​គ្រឿងចក្រ​ទៅ​ជីក​ក​កាយ​ដី​ដឹកយក​ទៅ​ដាក់​កន្លែង​ផ្សេង ហើយ​ចាំ​ដល់​កាលណា​ទៀត វា​ជា​ឱកាសល្អ ដែល​ឱ្យ​ពួកគាត់​នាំគ្នា​ចុះ​ទៅ​ជីករែង​យក​រ៉ែ​ត្បូង​លក់បាន​លុយ​ច្រើនជាង​សព្វមួយដង ព្រោះ​គេ​ជីកដី​កាន់តែ​ជ្រៅ លុះ​កំទេច​ត្បូង ដែល​នៅ​កប់​ក្នុង​ដី​ក៏​កាន់តែ​រាក់ ងាយស្រួល​ឱ្យ​ពួកគាត់​នាំគ្នា​រែង​យក​រ៉ែ​ត្បូង​យកទៅលក់ ហើយ​ម្នាក់ៗ ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់ ដោយ​មួយថ្ងៃៗ មិន​ហ៊ាន​សម្រាក​នោះទេ ទោះបីជា​យប់​ក៏​មិន​ចង់ឱ្យ​ថ្ងៃ លិច​ដែរ ព្រោះ​បើ​ទុក​យូរ គេ​លែង​ឱ្យ​ជីក​កកាយ​ខាត​ពេល ហើយ​ខាត​ទាំង​លុយ​កាក់​ថែមទៀត​ផង ។

លើសពីនេះ ទោះបីជា​តំបន់​ខាងលើ ត្រូវបាន​ថៃ​ចូល​មក​ជីក​កកាយ​ដឹកយក​ទៅ​ស្រុក​គេ​អស់​ខ្ទេចខ្ទី​កាលពី​សម័យ​សង្គ្រាម​ក៏ដោយ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ននេះ ក៏​មាន​នៅ​សល់​ខ្លះៗ អាចឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មួយចំនួន​ដែល​គ្មាន​ការងារ​ធ្វើ អាច​នាំ​គ្នា​ទៅ​អង្គុយ​រែង​ត្បូង​សន្សំ​កំទេច​បាន​ខ្លះៗ ដែរ តែ​បើ​ប៉ះ​ចំ​ថ្ងៃ​ហេង​វិញ គឺ​អាច​រក​ប្រាក់ចំណូល បាន​រាប់​លាន​រៀល​ឯ​ណោះ ដូច្នេះ បើសិន​ជា​ប្រជាពលរដ្ឋ​ណា មាន​ពេលទំនេរ អាច​នាំ​គ្នា​ទិញ​យក​កញ្ច្រែង​ទៅ​អង្គុយ រែង​លេង​កំសាន្ត​ផង និង​ផ្សងសំណាង​ផងដែរ ៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 February, 2020 10:42 AM
ភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​បង្ខាំង​និង​វាយ​ដំលោក ព្រំ បូរ ជា​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បណ្តាល​អោយ​សន្លប់ នៅក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។
22 February, 2020 10:24 AM
តាកែវ​៖ ​ដើម្បី​លុបបំបាត់​ទាំងស្រុង​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ជាពិសេស​ស្រុក​គិរីវង់ ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ អំណោយផល​ដល់​ការ​លួច​ដាំ​ដំណាំ​កញ្ឆា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ , ក្នុង​រយៈពេល​២​ថ្ងៃ នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​៩​ទីតាំង​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។
21 February, 2020 03:18 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា តុលាការ​បាន​ចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ដែល​ព្រហើន​បន្ត​ការ Live រូបភាព​ស៊ិច​ស៊ីស្ទើរ​ចេញ​កេរ្តិ៍​ភេទ ជា​ផ្លូវកា​រហើយ ។​
21 February, 2020 03:08 PM
កណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដែល​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​
20 February, 2020 06:12 PM
ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក បញ្ជូនមក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ផុស​រូបភាព និង សម្ភារៈ​អាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់​ទោស​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ​។​
20 February, 2020 10:39 AM
​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញឿនដ៏​សកម្ម​ប្រចាំ​ក្រុង​តាខ្មៅ នោះ ត្រូវបាន​កម្លាំង​ពិសេស​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រហ័ស​នាម “​ក្រុម​ស្រមោច​” សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ធ្វើ​ការចុះ​បង្ក្រាប ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ​។​
20 February, 2020 10:22 AM
ភ្នំពេញ​៖ ​នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​បង្ហោះ​ផ្គេ​ី​ន ទោះបី​ទេីប​ធ្វេី​កិច្ចសន្យា ក៏ដោយ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។​
20 February, 2020 10:07 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​និង​កំពុង​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ​មកហើយ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់ ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ តែម្តង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact