អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បដិសេធ សាជាថ្មី ថា​គ្មាន​មូលដ្ឋាន​កងទ័ព​ចិនលេី​ទឹកដី​ខេត្តកោះកុង​ទេ​

ភ្នំពេញ​៖ ​នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ថ្លែងថា កាលពី​ថ្ងៃ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បដិសេធ សាជាថ្មី ថា​គ្មាន​មូលដ្ឋាន​កងទ័ព​ចិនលេី​ទឹកដី​ខេត្តកោះកុង​ទេ​
Mon, 13 May 2019 10:41 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ថ្លែងថា កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​គេហទំព័រ​អន​ឡាញ​បរទេស​មួយ​ឈ្មោះ War On The Rocks បាន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មួលបង្កាច់​មក​លើ រាជរដ្ឋាភិបាល​កម្ពុជា​ថា អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ខេត្ត​កោះកុង បើទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់ ដោយ​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​ប្រទេស​មក​សំអាង​យ៉ាងណាក៏ដោយ​។​

​ការផ្សព្វផ្សាយ​លាប​ពណ៌​យ៉ាង​គឃ្លើន​របស់​គេហទំព័​រ​នោះ គឺជា​ចេតនា​នយោបាយ​ទុច្ចរិត​ធ្វើឱ្យ​ពិភពលោក​មាន​ការភាន់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា ព្រមទាំង​ប៉ុនប៉ង​រំខាន​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស ក្នុង​សហការ​ពី​វិនិយោគិន​បរទេស និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន នាពេលខាងមុខ​។​

​ហ្វេ​សប៊ុក​ផេ​ក នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ សរសេរថា​"​ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នេះ​, សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ជំហរ យ៉ាងច្បាស់​រួចហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​ទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ ហើយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ទៀត​ថា កម្ពុជា​ក៏​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅប្រទេស ក្រៅពី​បេសកកម្ម​ជាមួយ អង្គការសហប្រជាជាតិ​ផងដែរ​"​។

​គម្រោង អភិវឌ្ឍន៍​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ នៅក្នុង​ខេត្ត​កោះកុង ដែល​វិនិយោគទុន​រាប់​ពាន់​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ចិន គឺជា​ការរួមចំណែក​លើ​ក​កម្ពស់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។

​ប្រជាជន​កម្ពុជា ពិតជា​ត្រេកអរ​ណាស់ ដែល​វិនិយោគិន​ចិន បាន​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ មក​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​ខ្លួន ជាមួយគ្នានេះ ប្រជាជន​ខ្មែរ ក៏​ស្វាគមន៍​រាល់​ការវិនិយោគ​ពី​ប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ​៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 May, 2019 09:55 AM
ភ្នំពេញ​៖ Facebook មួយ​ឈ្មោះ "Gro Angel"​ដោយ​ដាក់​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រកាស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ សម្តេច ទៀ បាញ់ បាន​បដិសេធ ។
22 May, 2019 09:47 AM
តាកែវ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេច​យាង​ជា​ព្រះរាជ​វត្តមាន​ដ៏​មហា​វិសេសវិសាល​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្ត​តាកែវ​។​
21 May, 2019 04:13 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ និង​សមត្ថកិច្ច ដឹក នាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កកាយ​លើដី​ចំ ណី​ផ្លូវ ដើម្បី​ដាក់លូ ដែល​ស្ថិតនៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
21 May, 2019 04:03 PM
ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។​
21 May, 2019 03:52 PM
ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ង៉ុក​កាប់​និង​អាក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។
20 May, 2019 04:11 PM
ខេត្ត​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​មូ​តូបុក​ជាមួយ​នឹងរថ​យន្ត ខណ​:​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់ ដែល​ទើប​ចេញពី​សាលារៀន រងរបួស​ធ្ងន់​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។
20 May, 2019 04:00 PM
ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។​
20 May, 2019 03:51 PM
កណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ដោយ​វៃ​ខ្នោះ​អ្នកលេង​ជល់​មាន់​៣​នាក់ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact