សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​

ខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​
Mon, 13 May 2019 10:33 AM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​មិ​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​។​
    
អង្គ​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព​សម្តេច​តេជោ ហ៊ុន​សែន ក្រោម​អធិបតីភាព  ឯកឧត្តម មួង ប៉​យ ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​និង​មាន​ការចូលរួម​ពីសំណាក់​ឯកឧត្ដម  ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត  ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក​- លោកស្រី សមា​ជីក​-​សមាជិកា គណៈ​​កម្មា​ធិ​ការសារខា និង​សមា​ជីក សមាជិកា​សាខា​-​អនុសាខា​កាកបាទ​ក្រហម ក្រុង ស្រុក សិស្ស និស្សិត​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម យុវជន​កាយ​រិទ្ធ​និង​សប្បុរស​ជន សរុប​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​។​
    
បន្ទាប់​ពី​ឯកឧត្ដម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អាន​នូវ​សេចក្ដី​ថ្លែង​ការ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទ​
​ក្រហម​កម្ពុជា​ក្នុង​អង្គ​មី​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍ​ច័ន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩​រួចមក ឯកឧត្ដម មួង ប៉​យ បាន​មានប្រសាសន៍ថា ទិវា​ពិភពលោក កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់ ចលនា​អន្តរជាតិ​កា​កាកបាទ​​ក្រហម​អឌ្ឍចន្ទ​ក្រហម ក្នុង​គោលបំណង​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ អាណិតអាសូរ​ការយក​ចិត្ត​ទុកដាក់ ការ​ព្រួយ​​បារម្ភ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដែល​ត្រូវការ​អោយ​ជួយ​សង្គ្រោះ​ដោយ​គោរព​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព សកល​ភាព​។

ឯកឧត្ដម មួង ប៉យ​ បានចាត់ទុក​ការចូលរួម​ពី​សំណាក់ សមា​ជីក សមាជិកា សប្បុរសជន​ពេលនេះ​គឺជា​សក្ខីភាព​បង្ហាញ​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កាកបាទក្រហមកម្ពុជា ក៏​ដូច​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី ដែល​មាន​តួនាទី​ជា​ជំនួយការ​អោយ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​នាំមុខ​គេ​នៅ​កម្ពុជា ក្នុង​បេសកម្ម កសាង​ពង្រឹង   ប្រមូលផ្ដុំ​កម្លាំង​មនុស្សធម៌​ទាំង​ធនធានមនុស្ស     បច្ចេកទេស​ថវិកា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត​តាម​​រយៈ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព​និង​ការថែទាំ​សុខភាព​តាម​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឹះ នៃ​តម្លៃ​មនុស្សធម៌ របស់​ចលនា​និង​ការអភិវឌ្ឍ​សហគមន៍​។

ឯកឧត្ដម ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរ​ចំពោះ​សប្បុរសជន ដែល​តែង​បាន​ចូលរួម​ផ្ដល់​ការគាំទ្រ ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ដល់​សាខា​កាកបាទក្រហម​ខេត្ត​រតនគិរី និង​ក៏​បាន​អំពាវនាវ​សូម​អោយ​បន្ត​ការគាំទ្រ​នេះ​ថែម​​ទៀត ដើម្បី​ការធានាបាន​នូវ​ការផ្គត់ផ្គង់​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ ជា​កត្តា​ចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​ប្រតិ​ប​ត្ត​ការ​មនុស្សធម៌ ឆ្លើយតប​បាន​ទាន់ពេលវេលា​ទៅនឹង​សេចក្ដីត្រូវការ​របស់​អ្នករងគ្រោះ និង​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ផងដែរ​។​
    
វិភាគទាន​ជា​ថវិកា ដែល​សប្បុរសជន​បាន​ចូលរួម​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី នាពេល​នេះ​បាន​ចំនួន​៦៨,៦៨០.៤៦​ដុល្លារ​៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
07 June, 2019 11:16 AM
ខេត្ត​ប៉ៃលិន៖ បុរស​ស្ត្រី​ជាច្រើន​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ឆ្មក់​ចូល​ចាប់​ឃាត់ខ្លួន ខណៈ​នាំគ្នា​ប្រមូលផ្តុំ​ជើង​ពពាក់ពពូន​លេង​ចាក់​ល្បែង​ខ្លា​ឃ្លោក ខណៈ​កំពុង​ចាក់​ខ្លា​ចេញ​បង្កង និង​លេងបៀរ ក៍​ត្រូវ​នគរបាល​ចាប់​ក្របួច​ទាំងអស់​តែ​ម្តង។
07 June, 2019 11:02 AM
ខេត្ត​រតនគិរី៖ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាលពី​ឆ្នាំ​១៩៩៩​លើ​យុវជន​ម្នាក់​នៅ​ខេត្ត​កពង់​ចាម ត្រូវបាន​សមត្ថកិច្ច​ខេត្ត​រតនគិរី ចាប់ខ្លួន​តាម​ដីការ របស់​តុលាការខេត្ត​កំពង់ចាម ហើយ​ធ្វើ​ការប្រគល់​ជូន​សមត្ថ​កិច្ច​ខេត្តកំពង់ចាម​វិញ​ហើយ​។​
06 June, 2019 04:25 PM
​ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ដូនពេញ  នៅ​ថ្ងៃ​ទី​៦ ខែមិថុនា នេះ បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​និង​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១​ម៉ឺន​គ្រាប់ ទម្ងន់​ជាង​៦​គីឡូក្រាម ។
06 June, 2019 02:38 PM
ខេត្ត​បាត់ដំបង​៖ មនុស្ស​ប្រុស​ស្រី​ជា​អ្នកញៀន​លេង​ល្បែងស៊ីសង​ចំនួន​០៩​នាក់​ត្រូវបាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​គ្រាម ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​និង​យក​ធ្វើ​ការអប់រំ​។​
06 June, 2019 07:15 AM
ខេត្ត​ស្ទឹងត្រែង៖ ​សម្តេច​ជហ្វា​វាំង គង់ សំអុល និង​គណ​:​ប្រតិភូ​ព្រះបរមរាជវាំង ដែល​អមដំណើរ​ដោយ​ឯកឧត្តម ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង នា​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា បាន​ចុះទៅពិនិត្យ​ស្តូប​អនុ​ស្សា​រីយ៍​ដែល​ជាស្នា​ព្រះ​ហត្ថ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ ស្ថិតនៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ដែល​បច្ចុប្បន្ន​កន្លែង​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើត​ជា​ស្រុក​ថ្មី​ឈ្មោះ​បូរី​អូរ​ស្វាយ​សែន​ជ័យ ក្នុង​ខេត្ត​ស្ទឹងត្រែង​។​
05 June, 2019 07:03 PM
ប៉ៃលិន​៖ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី បាន​គូសបញ្ជាក់ថា​៖ ការលើក​ស្លាក​អាជីវកម្ម​ដែល​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ខុស​ពី​ឈ្មោះ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ឬ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត្ត​ជាមុន ត្រូវតែ​ទម្លាក់ចោល ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ ពីព្រោះ​កម្ពុជា គឺជា​ប្រទេស​នីតិរដ្ឋ និង​ជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។​
05 June, 2019 06:54 PM
ខេត្ត​បាត់ដំបង៖ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុម​យុវជន​ចំនួន ០៧ នាក់​ក្រោយ​ពួកគេ​កំពុង​ប្រមូលផ្ដុំ​គ្នា​បំរុង​បង្ករ​ភាព​អាណាធិបតេយ្យ​នៅក្នុង​សង្គម​។​
05 June, 2019 12:19 PM
ភ្នំពេញ​៖​ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា នេះ សម្រេច​ចោទប្រកាន់​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ ហេង ហាប់ បម្រើ​ការងារ​នៅ​អង្គភាព​ការពារ​ជើង​ទឹក ពាក់ព័ន្ធ​ការចូល​លួច Ipad ពីបទ​លួច តាម​មាត្រា​៣៥៣ និង ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ ។ នេះ​បេីតា​ម​ប្រភព​ព័ត៌មាន​ច្បាស់កា​រណ៍​មួយ ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន មុន​នេះ​បន្តិច ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact