សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​

ខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​
Mon, 13 May 2019 10:33 AM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​មិ​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​។​
    
អង្គ​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព​សម្តេច​តេជោ ហ៊ុន​សែន ក្រោម​អធិបតីភាព  ឯកឧត្តម មួង ប៉​យ ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​និង​មាន​ការចូលរួម​ពីសំណាក់​ឯកឧត្ដម  ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត  ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក​- លោកស្រី សមា​ជីក​-​សមាជិកា គណៈ​​កម្មា​ធិ​ការសារខា និង​សមា​ជីក សមាជិកា​សាខា​-​អនុសាខា​កាកបាទ​ក្រហម ក្រុង ស្រុក សិស្ស និស្សិត​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម យុវជន​កាយ​រិទ្ធ​និង​សប្បុរស​ជន សរុប​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​។​
    
បន្ទាប់​ពី​ឯកឧត្ដម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អាន​នូវ​សេចក្ដី​ថ្លែង​ការ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទ​
​ក្រហម​កម្ពុជា​ក្នុង​អង្គ​មី​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍ​ច័ន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩​រួចមក ឯកឧត្ដម មួង ប៉​យ បាន​មានប្រសាសន៍ថា ទិវា​ពិភពលោក កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់ ចលនា​អន្តរជាតិ​កា​កាកបាទ​​ក្រហម​អឌ្ឍចន្ទ​ក្រហម ក្នុង​គោលបំណង​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ អាណិតអាសូរ​ការយក​ចិត្ត​ទុកដាក់ ការ​ព្រួយ​​បារម្ភ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដែល​ត្រូវការ​អោយ​ជួយ​សង្គ្រោះ​ដោយ​គោរព​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព សកល​ភាព​។

ឯកឧត្ដម មួង ប៉យ​ បានចាត់ទុក​ការចូលរួម​ពី​សំណាក់ សមា​ជីក សមាជិកា សប្បុរសជន​ពេលនេះ​គឺជា​សក្ខីភាព​បង្ហាញ​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កាកបាទក្រហមកម្ពុជា ក៏​ដូច​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី ដែល​មាន​តួនាទី​ជា​ជំនួយការ​អោយ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​នាំមុខ​គេ​នៅ​កម្ពុជា ក្នុង​បេសកម្ម កសាង​ពង្រឹង   ប្រមូលផ្ដុំ​កម្លាំង​មនុស្សធម៌​ទាំង​ធនធានមនុស្ស     បច្ចេកទេស​ថវិកា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត​តាម​​រយៈ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព​និង​ការថែទាំ​សុខភាព​តាម​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឹះ នៃ​តម្លៃ​មនុស្សធម៌ របស់​ចលនា​និង​ការអភិវឌ្ឍ​សហគមន៍​។

ឯកឧត្ដម ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរ​ចំពោះ​សប្បុរសជន ដែល​តែង​បាន​ចូលរួម​ផ្ដល់​ការគាំទ្រ ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ដល់​សាខា​កាកបាទក្រហម​ខេត្ត​រតនគិរី និង​ក៏​បាន​អំពាវនាវ​សូម​អោយ​បន្ត​ការគាំទ្រ​នេះ​ថែម​​ទៀត ដើម្បី​ការធានាបាន​នូវ​ការផ្គត់ផ្គង់​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ ជា​កត្តា​ចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​ប្រតិ​ប​ត្ត​ការ​មនុស្សធម៌ ឆ្លើយតប​បាន​ទាន់ពេលវេលា​ទៅនឹង​សេចក្ដីត្រូវការ​របស់​អ្នករងគ្រោះ និង​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ផងដែរ​។​
    
វិភាគទាន​ជា​ថវិកា ដែល​សប្បុរសជន​បាន​ចូលរួម​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី នាពេល​នេះ​បាន​ចំនួន​៦៨,៦៨០.៤៦​ដុល្លារ​៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
01 November, 2019 09:00 AM
កំពង់ស្ពឺ​ ៖ ​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បង្ហាញ​អត្តសញ្ញាណ​ក្រុម​អតីត​បាតជើង​រន្ទះ​រាប់សិប​នាក់ ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រុយ័ត្ន នា​ឱកាស​ពិធី​ប្រណាំង​ទូក ខាងមុខនេះ ។
01 November, 2019 08:32 AM
ភ្នំពេញ​៖ ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ថ្លែង​តាម​បណ្តាញ​សង្គម Telegram នា​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា នេះ ថា សកម្មជន​មួយរូប​ក្នុង​ចលនា​ឧទ្ទាម​ខុស​ច្បាប់​របស់ សម សេរី ត្រូវបាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង ត្រូវ​ចៅក្រម​ស៊ើបសួរ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ហើយ ។
31 October, 2019 09:41 AM
​ភ្នំពេញ​៖​ ​ហ្គេម​បាញ់​ត្រី យីហោ ដាយ​អឺ​មិន​ខា​ធូន​វើ​ល​ដ៍ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ដែល​កន្លងមក ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ចំកា​មន ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំកា​មន ចុះ​បង្ក្រាប​និង​ដកហូត​បាន​ទូរ​ហ្គេម​បាញ់​ត្រី​ជា​ច្រេី​ន​ទូ​រនោះ រហូតមកដល់​ពេលនេះ កំពុងបេីក​ដំណេីរ​ការទទួល​អ្នកញៀន​ល្បែង​នេះ​ឡេីង​វិញ​ហើយ ដោយ​មហាជន​សង្ស័យថា អាច​ចរចារ​ត្រូវរ៉ូវ​វិញ​ក៏​មិនដឹង ? ។​
30 October, 2019 08:31 AM
​ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចាត់ទុក​ការទទួល​ព្រះ​អនិច្ចធម្ម​របស់​សម្តេច​ព្រះ​ធម្មលិខិត​កិត្តិ​បណ្ឌិត លាស់ ឡាយ សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១ និង​ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល គឺជា​ការបាត់បង់​សមាណ​សង្ឃ​ជា​ពហុស្សូត​ដ៏​ឆ្នើម​បំផុត ក្នុង​ការលើកស្ទួយ​តម្លៃ​ព្រះពុទ្ធសាសនា និង ជា​ព្រះ​កវីនិពន្ធ​ពោរពេញ​ដោយ​ព្រះ​ពុទ្ធិ​ជ្រៅជ្រះ ។​
30 October, 2019 08:16 AM
ភ្នំពេញ​៖ ​ក្រសួង​យុត្តិធម៌ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ក្រសួង​បាន​សម្រេច​ធ្វើសំណើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច​ទូល​ថ្វាយ​ព្រះមហាក្សត្រ ក្នុង​ការផ្តល់​ការអនុគ្រោះ​ទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត​សរុប​៩០​នាក់ មាន​ស្ត្រី​១៧​នាក់ ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក​ខាងមុខនេះ​។
30 October, 2019 07:49 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១៖៥០​នាទី នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែកក្អម ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស គ្រៀក​លូក​យកលុយ នៅ​ចំណុច​តាមផ្លូវ​ឌួង​ងៀប ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ បង្កឡើង​ដោយ​ជនសង្ស័យ​៣​នាក់ ដោយ​បាន​គេចខ្លួន​២​នាក់ ។​
28 October, 2019 06:08 PM
ភ្នំពេញ​៖ ​ស្ត្រី​២​នាក់ ដែល​រង​នូវ​អំពើហិង្សា​យ៉ាង​សាហាវ​ព្រៃផ្សៃ​ពី​សំណាក់ ថៅកែ មេកា ឌី​ជេ និង បុគ្គលិក ជាច្រើន​នាក់ នៃ​ហាង​ផឹកស៊ី​ឈ្មោះ “​ខេន ឌី បារ​” បាន​ដាក់​ពាក្យបណ្តឹង​មក​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាប់ខ្លួន​ក្រុម​ជនដៃដល់ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។
28 October, 2019 10:31 AM
ខេត្ត​រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ រដ្ឋ​ខេត្តរតនគិរី បាន​ប្រារព្វ​ពិធី​អបអរសាទ​ខួប​លើក​ទី​១៥ នៃ​ព្រះរាជ​ពិធី គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការ​:​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់ ប្រជារាស្ត្រ​ខ្មែរ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact