សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​

ខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​
Mon, 13 May 2019 10:33 AM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​មិ​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​។​
    
អង្គ​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព​សម្តេច​តេជោ ហ៊ុន​សែន ក្រោម​អធិបតីភាព  ឯកឧត្តម មួង ប៉​យ ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​និង​មាន​ការចូលរួម​ពីសំណាក់​ឯកឧត្ដម  ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត  ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក​- លោកស្រី សមា​ជីក​-​សមាជិកា គណៈ​​កម្មា​ធិ​ការសារខា និង​សមា​ជីក សមាជិកា​សាខា​-​អនុសាខា​កាកបាទ​ក្រហម ក្រុង ស្រុក សិស្ស និស្សិត​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម យុវជន​កាយ​រិទ្ធ​និង​សប្បុរស​ជន សរុប​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​។​
    
បន្ទាប់​ពី​ឯកឧត្ដម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អាន​នូវ​សេចក្ដី​ថ្លែង​ការ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទ​
​ក្រហម​កម្ពុជា​ក្នុង​អង្គ​មី​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍ​ច័ន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩​រួចមក ឯកឧត្ដម មួង ប៉​យ បាន​មានប្រសាសន៍ថា ទិវា​ពិភពលោក កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់ ចលនា​អន្តរជាតិ​កា​កាកបាទ​​ក្រហម​អឌ្ឍចន្ទ​ក្រហម ក្នុង​គោលបំណង​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ អាណិតអាសូរ​ការយក​ចិត្ត​ទុកដាក់ ការ​ព្រួយ​​បារម្ភ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដែល​ត្រូវការ​អោយ​ជួយ​សង្គ្រោះ​ដោយ​គោរព​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព សកល​ភាព​។

ឯកឧត្ដម មួង ប៉យ​ បានចាត់ទុក​ការចូលរួម​ពី​សំណាក់ សមា​ជីក សមាជិកា សប្បុរសជន​ពេលនេះ​គឺជា​សក្ខីភាព​បង្ហាញ​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កាកបាទក្រហមកម្ពុជា ក៏​ដូច​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី ដែល​មាន​តួនាទី​ជា​ជំនួយការ​អោយ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​នាំមុខ​គេ​នៅ​កម្ពុជា ក្នុង​បេសកម្ម កសាង​ពង្រឹង   ប្រមូលផ្ដុំ​កម្លាំង​មនុស្សធម៌​ទាំង​ធនធានមនុស្ស     បច្ចេកទេស​ថវិកា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត​តាម​​រយៈ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព​និង​ការថែទាំ​សុខភាព​តាម​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឹះ នៃ​តម្លៃ​មនុស្សធម៌ របស់​ចលនា​និង​ការអភិវឌ្ឍ​សហគមន៍​។

ឯកឧត្ដម ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរ​ចំពោះ​សប្បុរសជន ដែល​តែង​បាន​ចូលរួម​ផ្ដល់​ការគាំទ្រ ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ដល់​សាខា​កាកបាទក្រហម​ខេត្ត​រតនគិរី និង​ក៏​បាន​អំពាវនាវ​សូម​អោយ​បន្ត​ការគាំទ្រ​នេះ​ថែម​​ទៀត ដើម្បី​ការធានាបាន​នូវ​ការផ្គត់ផ្គង់​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ ជា​កត្តា​ចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​ប្រតិ​ប​ត្ត​ការ​មនុស្សធម៌ ឆ្លើយតប​បាន​ទាន់ពេលវេលា​ទៅនឹង​សេចក្ដីត្រូវការ​របស់​អ្នករងគ្រោះ និង​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ផងដែរ​។​
    
វិភាគទាន​ជា​ថវិកា ដែល​សប្បុរសជន​បាន​ចូលរួម​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី នាពេល​នេះ​បាន​ចំនួន​៦៨,៦៨០.៤៦​ដុល្លារ​៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
05 November, 2019 10:08 PM
ភ្នំពេញ​៖ ​ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ដោយ​មួយ​រយៈពេល​ចុងក្រោយ​នេះ នៅតែ​បន្ត​វាយប្រហារ​យ៉ាង​ខ្លាំងក្លា លើ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។
04 November, 2019 06:16 PM
ភ្នំពេញ​៖ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា នេះ ចេញមុខ​មក​បដិសេធ ថា ជន​សុីវិល​មួយ​ក្រុម​ដែល​តែងតែ​ចុះ​ចាប់​គ្រឿងញៀន​នៅ​ម្តុំ​បឹងកក់​នោះ​មិនមែន​ជា​សមត្ថកិច្ច​ទេ ។​
03 November, 2019 12:11 PM
ភ្នំពេញ​៖​ ជា​ការសង្កេតមើល គឺ ជា​រៀងរាល់ឆ្នាំ ឱ្យតែ​កម្ពុជា​រៀបចំ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង អក​អំបុក អាជ្ញាធរ​តែងតែ​ចែក​ស្រោមអនាម័យ ម៉ាក Ok ដល់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​ឥតគិតថ្លៃ ។​
03 November, 2019 12:04 PM
ថៃ​៖ ​មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក ង្វៀន សួន​ហ្វុក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា នេះ អញ្ជើញ​ទទួលទាន​អាហារ​ពេលព្រឹក រួមគ្នា ដើម្បី​ពិភាក្សា​កិច្ចការ​សំខាន់​មួយចំនួន ជាពិសេស​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរ​ឡើង ។
03 November, 2019 11:54 AM
ភ្នំពេញ​៖ ​សេចក្តីជូនដំណឹង​មួយ បញ្ជាក់ថា គណៈកម្មការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ព​ជើងគោក រាល់​ការស្ម័គ្រចិត្ត​ដាក់​ពាក្យសុំ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោក គឺ​មិន​តម្រូវ​ឱ្យ​បេក្ខជន​បង់ប្រាក់​ឡើយ​។ រាល់​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​នឹង​គោលការណ៍​ខាងលើនេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។​
02 November, 2019 10:08 AM
ខេត្ត​រតនគិរី៖ មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី បាន​បើក​ការ​រដ្ឋា​ន​កាត់​ជួសជុល កំណាត់​ថ្នល់ជាតិ​ចំនួន​ពីរ​ខ្សែរ​ឡើងវិញ បន្ទាប់​ពី​ថ្នល់​នេះ​ត្រូវ​រង​ការខូចខាត ពី​ការវាយប្រហា​ដោយ​ជំនន់​ទឹកភ្លៀង កាល​ពី​រដូវវស្សា​កន្ល​ង​មក​យ៉ាង​ធ្ងន់ធ្ងរ​នោះ​។​
01 November, 2019 02:42 PM
ភ្នំពេញ​៖ ​មាន​ការភ្ញាក់ផ្អើល​មួយ ដែល​លោកស្រី អ៊ាន សៀវ​ម៊ី ដែល​ជា​គេ​ស្គាល់​ថា​ជា​ថៅកែ​ស្រី​ស្រស់​ស្អាត​លក់​ផលិតផល​តាម Online បាន​ចោទប្រកាន់​លោកស្រី​មេធាវី កេត គន្ធាបុប្ផា និង ប្អូនប្រុស​បង្កើត បោកប្រាស់​ប្រាក់​ថ្លៃ​កក់​រថយន្ត ម៉ាក Rolls Royce ឆ្នាំ​២០១៩ តម្លៃ​ជាង​២៥​ម៉ឺន​ដុល្លារ ។​
01 November, 2019 12:46 PM
ភ្នំពេញ​៖ ​កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាងថា ស្មោះត្រង់ និង​ការពារ​ជានិច្ច​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស ត្រៀម​រួចជាស្រេច ដើម្បី​ទប់ស្កាត់​ការប៉ុនប៉ង​ណាមួយ​ដោយ​ក្រុម​ក្បត់ជាតិ សម រង្ស៊ី ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact