សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​

ខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​
Mon, 13 May 2019 10:33 AM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​មិ​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​។​
    
អង្គ​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព​សម្តេច​តេជោ ហ៊ុន​សែន ក្រោម​អធិបតីភាព  ឯកឧត្តម មួង ប៉​យ ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​និង​មាន​ការចូលរួម​ពីសំណាក់​ឯកឧត្ដម  ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត  ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក​- លោកស្រី សមា​ជីក​-​សមាជិកា គណៈ​​កម្មា​ធិ​ការសារខា និង​សមា​ជីក សមាជិកា​សាខា​-​អនុសាខា​កាកបាទ​ក្រហម ក្រុង ស្រុក សិស្ស និស្សិត​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម យុវជន​កាយ​រិទ្ធ​និង​សប្បុរស​ជន សរុប​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​។​
    
បន្ទាប់​ពី​ឯកឧត្ដម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អាន​នូវ​សេចក្ដី​ថ្លែង​ការ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទ​
​ក្រហម​កម្ពុជា​ក្នុង​អង្គ​មី​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍ​ច័ន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩​រួចមក ឯកឧត្ដម មួង ប៉​យ បាន​មានប្រសាសន៍ថា ទិវា​ពិភពលោក កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់ ចលនា​អន្តរជាតិ​កា​កាកបាទ​​ក្រហម​អឌ្ឍចន្ទ​ក្រហម ក្នុង​គោលបំណង​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ អាណិតអាសូរ​ការយក​ចិត្ត​ទុកដាក់ ការ​ព្រួយ​​បារម្ភ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដែល​ត្រូវការ​អោយ​ជួយ​សង្គ្រោះ​ដោយ​គោរព​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព សកល​ភាព​។

ឯកឧត្ដម មួង ប៉យ​ បានចាត់ទុក​ការចូលរួម​ពី​សំណាក់ សមា​ជីក សមាជិកា សប្បុរសជន​ពេលនេះ​គឺជា​សក្ខីភាព​បង្ហាញ​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កាកបាទក្រហមកម្ពុជា ក៏​ដូច​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី ដែល​មាន​តួនាទី​ជា​ជំនួយការ​អោយ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​នាំមុខ​គេ​នៅ​កម្ពុជា ក្នុង​បេសកម្ម កសាង​ពង្រឹង   ប្រមូលផ្ដុំ​កម្លាំង​មនុស្សធម៌​ទាំង​ធនធានមនុស្ស     បច្ចេកទេស​ថវិកា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត​តាម​​រយៈ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព​និង​ការថែទាំ​សុខភាព​តាម​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឹះ នៃ​តម្លៃ​មនុស្សធម៌ របស់​ចលនា​និង​ការអភិវឌ្ឍ​សហគមន៍​។

ឯកឧត្ដម ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរ​ចំពោះ​សប្បុរសជន ដែល​តែង​បាន​ចូលរួម​ផ្ដល់​ការគាំទ្រ ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ដល់​សាខា​កាកបាទក្រហម​ខេត្ត​រតនគិរី និង​ក៏​បាន​អំពាវនាវ​សូម​អោយ​បន្ត​ការគាំទ្រ​នេះ​ថែម​​ទៀត ដើម្បី​ការធានាបាន​នូវ​ការផ្គត់ផ្គង់​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ ជា​កត្តា​ចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​ប្រតិ​ប​ត្ត​ការ​មនុស្សធម៌ ឆ្លើយតប​បាន​ទាន់ពេលវេលា​ទៅនឹង​សេចក្ដីត្រូវការ​របស់​អ្នករងគ្រោះ និង​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ផងដែរ​។​
    
វិភាគទាន​ជា​ថវិកា ដែល​សប្បុរសជន​បាន​ចូលរួម​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី នាពេល​នេះ​បាន​ចំនួន​៦៨,៦៨០.៤៦​ដុល្លារ​៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 November, 2019 11:50 AM
ភ្នំពេញ​៖​ ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ថ្លែងប្រាប់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា នេះ ថា លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​កែប្រែ​កាតព្វកិច្ច​នៃ​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។
10 November, 2019 11:39 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា នេះ លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ចំណុះ​ទូក ទាំង​១១​ទូក នៅ​ទីតាំង​សម្រាក​ក្នុង​តំបន់​OCIC ជ្រោយចង្វារ ។
10 November, 2019 11:29 AM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា នេះ ថា បើ​គ្មាន​សន្តិភាព​ទេ ក៏​គ្មាន​ពិធី​បុណ្យ​អុំទូក​ថ្ងៃនេះ​ដែរ ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង អក​អំបុក ឆ្នាំ​២០១៩ បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា នេះ ។
07 November, 2019 09:41 AM
ភ្នំពេញ​៖ ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង ជនជាប់ចោទ ថោង សារ៉ាត់ អ្នក​មាន​ដ៏​ស្តុកស្តម្ភ និង បក្ខពួក​៣​នាក់ អោយ​មាន​សេរីភាព​ឡើងវិញ ក្រោយ​ជាប់ពន្ធនាគារ​ជិត​៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ស៊ីម៉ង់ត៍​សញ្ញា​ត្បូង​ពេជ្រ កាលពី​ចុងឆ្នាំ​២០១៤ ។
06 November, 2019 08:10 PM
ខេត្ត​រតនគិរី៖ ដើម្បី​ធានា ក្នុងការ​ប្រតិបត្តិការ ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ជូន​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ព្រម​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ឲ្យបាន​ក្នុង​ឱកាស​បុណ្យ​ជាតិ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អំ​បុក និង​សំពះ​ព្រះ​ខែ​ខាងមុខនេះ ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​រតនគិរី បាន​ត្រៀមកម្លាំង​ការពារ និង​បែងចែក​តាម​មុខសញ្ញា គោលដៅ​នៅក្នុង​ខេត្ត​។​
06 November, 2019 11:56 AM
​ភ្នំពេញ​៖ ​អភិបាលរង​ខណ្ឌ​មានជ័យ  លោក ឌី រ័ត្ន​ខេ​ម​រុណ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ម្សិលមិញ​នេះ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​អតីត​សកម្មជន​អតីត​បក្សប្រឆាំង​១០​នាក់ ក្នុង​អតីត​ទីស្នាក់ការ​កណ្តាល នៅ​ចាក់​អ​ង្ក្រែ ខណ្ឌមានជ័យ ពាក់ព័ន្ធ​ការរៀបចំ​គម្រោង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ជាមួយ​ទណ្ឌិត សម រង្ស៊ី ។
06 November, 2019 08:18 PM
សៀមរាប​៖ ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និសីទ អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន​លើក​ទី​១២ ដែល​ប្រារព្ធ​ធ្វើឡើង នៅ​ខេត្ត​សៀមរាប​។​
05 November, 2019 10:19 PM
ខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិការ ឆ្នាំ​២០១៩ អាជីវករ​លក់ដូរ ជុំវិញ​បរិវេណ​ផ្សារ​ក្រុង​បាន​លុង ផ្ទុះ​កំហឹង គ្រា​ដែល​សំរាម​ស្អុយរលួយ មិន​មាន​អ្នក​ប្រមូល​សំអាត តែ​មាន​អ្នក​ប្រមូល​យក​លុយ​ពី​ពួកគាត់​មិន​ដែល​ខាន​មួយ​ថ្ងៃ​នោះ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact