សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​

ខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សប្បុរជន​ក្នុង​ខេត្ត​រតនគិរី​ចូលរួម​យ៉ាង​សកម្ម ជាមួយ សាខា​កាកបាទក្រហម​មិន​ចាញ់​ឆ្នាំមុនទេ​
Mon, 13 May 2019 10:33 AM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​មិ​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​។​
    
អង្គ​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព​សម្តេច​តេជោ ហ៊ុន​សែន ក្រោម​អធិបតីភាព  ឯកឧត្តម មួង ប៉​យ ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​និង​មាន​ការចូលរួម​ពីសំណាក់​ឯកឧត្ដម  ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត  ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក​- លោកស្រី សមា​ជីក​-​សមាជិកា គណៈ​​កម្មា​ធិ​ការសារខា និង​សមា​ជីក សមាជិកា​សាខា​-​អនុសាខា​កាកបាទ​ក្រហម ក្រុង ស្រុក សិស្ស និស្សិត​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម យុវជន​កាយ​រិទ្ធ​និង​សប្បុរស​ជន សរុប​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​។​
    
បន្ទាប់​ពី​ឯកឧត្ដម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អាន​នូវ​សេចក្ដី​ថ្លែង​ការ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទ​
​ក្រហម​កម្ពុជា​ក្នុង​អង្គ​មី​ទ្ទិញ អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម​អឌ្ឍ​ច័ន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩​រួចមក ឯកឧត្ដម មួង ប៉​យ បាន​មានប្រសាសន៍ថា ទិវា​ពិភពលោក កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់ ចលនា​អន្តរជាតិ​កា​កាកបាទ​​ក្រហម​អឌ្ឍចន្ទ​ក្រហម ក្នុង​គោលបំណង​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ អាណិតអាសូរ​ការយក​ចិត្ត​ទុកដាក់ ការ​ព្រួយ​​បារម្ភ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដែល​ត្រូវការ​អោយ​ជួយ​សង្គ្រោះ​ដោយ​គោរព​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព សកល​ភាព​។

ឯកឧត្ដម មួង ប៉យ​ បានចាត់ទុក​ការចូលរួម​ពី​សំណាក់ សមា​ជីក សមាជិកា សប្បុរសជន​ពេលនេះ​គឺជា​សក្ខីភាព​បង្ហាញ​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កាកបាទក្រហមកម្ពុជា ក៏​ដូច​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី ដែល​មាន​តួនាទី​ជា​ជំនួយការ​អោយ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​នាំមុខ​គេ​នៅ​កម្ពុជា ក្នុង​បេសកម្ម កសាង​ពង្រឹង   ប្រមូលផ្ដុំ​កម្លាំង​មនុស្សធម៌​ទាំង​ធនធានមនុស្ស     បច្ចេកទេស​ថវិកា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត​តាម​​រយៈ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព​និង​ការថែទាំ​សុខភាព​តាម​សហគមន៍ លើកកម្ពស់​គោលការណ៍​គ្រឹះ នៃ​តម្លៃ​មនុស្សធម៌ របស់​ចលនា​និង​ការអភិវឌ្ឍ​សហគមន៍​។

ឯកឧត្ដម ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរ​ចំពោះ​សប្បុរសជន ដែល​តែង​បាន​ចូលរួម​ផ្ដល់​ការគាំទ្រ ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ដល់​សាខា​កាកបាទក្រហម​ខេត្ត​រតនគិរី និង​ក៏​បាន​អំពាវនាវ​សូម​អោយ​បន្ត​ការគាំទ្រ​នេះ​ថែម​​ទៀត ដើម្បី​ការធានាបាន​នូវ​ការផ្គត់ផ្គង់​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ ជា​កត្តា​ចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​ប្រតិ​ប​ត្ត​ការ​មនុស្សធម៌ ឆ្លើយតប​បាន​ទាន់ពេលវេលា​ទៅនឹង​សេចក្ដីត្រូវការ​របស់​អ្នករងគ្រោះ និង​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ផងដែរ​។​
    
វិភាគទាន​ជា​ថវិកា ដែល​សប្បុរសជន​បាន​ចូលរួម​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី នាពេល​នេះ​បាន​ចំនួន​៦៨,៦៨០.៤៦​ដុល្លារ​៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 September, 2014 04:43 PM
កណ្តាលៈស្ត្រី​វ័យក្មេង​ម្នាក់ បាន​លង់ទឹក​បឹង​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៦:១០​នាទី ព្រលប់​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៤ ត្រង់​ចំណុច​អាង​ទឹង​ដំរី​ស្រុត ស្ថិតក្នុង​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល គ្រា​ដែល​ស្ត្រី​រងគ្រោះ​ជិះទូក​លេង​ជាមួយ​ស្វាមី​ពេល​ទៅ​លេង​ផ្ទះ​មិត្តភ័​ក្រ​។​
08 September, 2014 03:59 PM
ភ្នំពេញៈសាលាដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ដើម្បី​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង ស្ត្រី​ឈ្មោះ កើត ផល្លី ប្រធាន​សន្តិសុខ​ឯកជន​ប្រចាំការ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការយក​វិទ្យុទាក់ទង​វាយ​ក្បាល​បុរស​ម្នាក់ ជា​អ្នកយកព័ត៌មាន​ស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ជោក​ខ្លួន​។​
08 September, 2014 03:37 PM
​កំពង់ឆ្នាំងៈករណី​ម្ចាស់​ស្ថានីយ​ប្រេង​មួយកន្លែង រំលោភ​យក​ផ្លូវ​ដើរ​សាធារណៈ​ខ្នង​ប្រឡាយ​មួយ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ​ជិត​២​ឆ្នាំ​មកហើយ​នោះ និង​ក្រោយ​ពី​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​វេទិកា​សាធារណៈ​មួយ​កាលពី​ខែ​សីហា​កន្លងទៅ ថ្មីៗ​នេះ លោក​អភិបាល​ស្រុក​រលាប្អៀរ បាន​ហៅ​ម្ចាស់​ស្ថានីយ​ប្រេង​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ឃុំ និង​ស្រុក​ថា ត្រូវ​រើរុះ​សំ​យ៉ាប​ដំបូល និង​របង​ដែក​ចេញពី​ផ្លូវ​សាធារណៈឲ្យ​អស់​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤ តែ​ថា ការរុះរើ​នោះ គឺ​រុះ​តែ​ដំបូល​សង្ក័សី​ចេញ​តែ​ប៉ុណ្ណោះ ចំណែក​របង​វិញ គឺ​នៅ​បិទ​ជិត​ដដែល​។​
08 September, 2014 02:44 PM
កណ្តាលៈជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ខ្សាច់កណ្តាល ចាប់ខ្លួន​ភ្លាមៗ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី បន្ទាប់​ពី​ជនសង្ស័យ បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​២​នាក់ បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ដំណំ កាលពី​វេលា​ម៉ោង​១០:៣០​នាទី យប់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ចំណុច​ក្នុង​រោងបុណ្យ​បច្ច័យបួន​របស់​ឈ្មោះ ជា ប៊ុនថន ស្ថិតក្នុង​ភូមិ​ពុក​ឫស្សី​កណ្តាល ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​
08 September, 2014 02:32 PM
កំពង់ឆ្នាំងៈបទល្មើស​នេសាទ​ដាក់រ​បាំង​ស្បៃ​មុង និង​លប​ស្បៃ​មុង​រាប់រយ​កន្លែង​បាន និង​កំពុង​កើតឡើង​យ៉ាង​ព្រោងព្រាត​ក្នុង​រដូវ​បិទ​នេសាទ​នេះ ដែល​គេ​ឃើញ​មាន​ពាសពេញ​ផ្ទៃ​បឹង ស្ថិត​នៅ​កន្លែង​ត្រី​ពង​កូន ក្នុង​ភូមិសាស្ត្រ​ព្រំប្រទល់​៣​ខេត្ត គឺ​ស្រុក​កំពង់ត្រឡាច ក្នុង​ខេត្ត​កំពង់ឆ្នាំង​, ស្រុក​បាធាយ ក្នុង​ខេត្ត​កំពង់ចាម​, និង​ស្រុក​ពញា​ឭ ក្នុង​ខេត្ត​កណ្តាល ដោយ​មិន​ឃើញ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​សង្កាត់ ខ័ណ្ឌ ឬ​សមត្ថកិច្ច​អាជ្ញាធរ​ណា​ធ្វើ​ការបង្ក្រាប​នោះឡើយ​។​
08 September, 2014 01:44 PM
ភ្នំពេញៈប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​រស់​នៅ​តាំងពី​សម័យ​បែក​សង្គ្រាម​ឆ្នាំ​១៩៧៩ ស្ថិតនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន និង​ឈ្មោះ ជិន ភិរុណ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ថា​បាន​ឃុបឃិត​គ្នា​លួច​លក់​ផ្លូវ​សាធារណៈ ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ មក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ហើយ​មាន​បំណង​បិទ​ផ្លូវ​សាធារណៈ​នេះ មិន​ឲ្យ​អ្នក​ណា​ឆ្លងកាត់​ឡើយ​។ ស្រប​ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​កំពុង​ប្រមូល​ស្នាម​មេដៃ​ធ្វើការ​តវ៉ា​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិនិត្យមើល និង​អន្តរាគមន៍​ករណីនេះ​ផង ព្រោះ​ប្រជាពលរដ្ឋ​ចង់​ទុក​ផ្លូវ​សាធារណៈ​សម្រាប់​បម្រើ​ផលប្រយោជន៍​រួម​តែប៉ុណ្ណោះ​។​
06 September, 2014 09:56 AM
បន្ទាយមានជ័យ៖​ជំនន់​ទឹកភ្លៀង​និង​ទឹកធ្លាក់​ពី​ថៃ​បាន​គម្រាមកំហៀង​តាម​បណ្តា​ភូមិ​ក្នុង​ក្រុង​ប៉ោយប៉ែត​កំលាំងយោធា​និង​មន្ត្រី​ប្រជាពលរដ្ឋ​សហការ​គ្នា​ជាង​១០០​នាក់​មាន​វិធានការ​ទប់ទឹក ការពារ​ទឹក​ជន់​ដាច់​ផ្លូវ ដើម្បី​បញ្ជៀ​សការ​ជន់​លិច លំនៅដ្ឋាន​ពលរដ្ឋ​ក្នុង ភូមិ​សូរិយ៉ា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤​។​
04 September, 2014 05:41 PM
ក្រចេះ​៖​ថ្មីៗ​នេះ​ភាព​អាណាធិបតេយ្យ នៃ​បទល្មើស​ព្រៃឈើ​កំពុង​កើតមានឡើង យ៉ាងគំហុក​គ្មាន​មន្ត្រី​ពាក់​ពន្ធ័ណា​ទប់ស្កាត់​នោះទេ​គឺ​សំងំ​ប្រមូល​លុយ ហើយ​បើកដៃ​បណ្តោយអោយ ក្រុម​ឈ្មួញ ប្រើប្រាស់ រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ឈើ​ម៉ា​សេរី ដែល​ត្រូវបាន​គេ​មើលឃើញ​ថា ភាគច្រើន​កើតចេញ​ពី​សមត្ថកិច្ច ជំនាញ​បាន​ឃុបឃិត​គ្នា​ជា​ប្រពន្ធ័​ធ្វើមាន​ធ្វើបាន​រៀងៗ​ខ្លួន​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact