ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី មិន​ខ្វល់​ក្នុងការ​កង្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ​

ខេត្ត​រតនគិរី៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី មានការ​រីករាយ​សប្បាយ​ចិត្ត មិន​មាន​កង្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី មិន​ខ្វល់​ក្នុងការ​កង្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ​
Mon, 13 May 2019 10:14 AM ដោយ ៖ ផុនខេត្ត​រតនគិរី៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី មានការ​រីករាយ​សប្បាយ​ចិត្ត មិន​មាន​កង្វល់​ក្នុង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ទេ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​យ៉ាងច្រើន​មេ​គ្របដណ្ដប់​ទូទាំង​ខេត្ត ព្រមទាំង​កន្លងមក​មាន​ការត្រៀម​យកចិត្តទុកដាក់​ផ្គត់ផ្គង់​ទឹក​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កន្លងមក​ផង​នោះ​។​
    
ក្នុងអំឡុង​សប្ដាហ៍​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​ភ្លៀង​ធ្លាក់​ជាច្រើន​មេ​គ្របដណ្ដប់​ទូទាំង​ខេត្ត ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​រីករាយ​សប្បាយ​ចិត្ត មិន​ខ្វល់​ពី​ការខ្វះខាត​ទឹក​ប្រើប្រាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាច​ធ្វើឲ្យ​ពួកគាត់​ប្រកបរ​កសិកម្មណ៍​បាន​ទៀត​ផង​។​
    
យោង​តាម​ការ​ឲ្យដឹង​ពី​លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយចំនួន ដែល​លោក​បារ​ម្មណ៍​ថា អាច​នឹង​ប្រឈម​និង​ការ​កង្វះ​ទឹក​ប្រើប្រាស់​កន្លងមក​នោះ ឥឡូវ​មិន​មាន​ការខ្វះខាត​ទឹក​ប្រើប្រាស់​ដូច​ការបារ​ម្មណ៍​របស់​លោក​នោះ​ទេ​។ ហេតុតែ​លោក​អះអាង​របៀបនេះ ដោយ​ក្នុង​អំឡុង​សប្ដាហ៍​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​ភ្លៀង​ធ្លាក់​ជាច្រើន​មេ គ្របដណ្ដប់​តាម​បណ្ដា​ស្រុក​.​ក្រុង ក្នុង​ខេត្ត​ទាំងមូល ព្រមទាំង​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងអស់ នៅតាម​បណ្ដា​ស្រុក ដែល​ប្រឈម​និង​ការខ្វះខាត​ទឹក​នោះ មានទឹក​ហូរហៀរ​អាចធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់​ឡើងវិ​ញ​ហើយ​។​
    
លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា ហេតុតែ​លោក​ហ៊ាន​អះអាង​របៀបនេះ ពីព្រោះ​ក្នុងអំឡុង​ដើមឆ្នាំ​២០១៩​កន្លងមកនេះ អាជ្ញាធរខេត្ត បាន​សហការណ៍​ជាមួយ​អាជ្ញា​ធរ​មូលដ្ឋាន ចុះ​ស្ដារ​អណ្ដូងទឹក ស្ដារ​ស្រះ ប្រឡាយ និង​ត្រៀម​រថយន្ត​សម្រាប់​ដឹក​ជញ្ជូន​ទឹក​ចែកជូន​ពួកគាត់ មិន​ត្រឹមតែ​ប៉ុណ្ណោះ តាម​បណ្ដា​ស្រុក​មួយចំនួន អាជ្ញាធរខេត្ត​ក៏​បាន​ចុះ​ចែក​ទឹក​ជូន​ពួកគាត់​ជា​បណ្ដើរៗ​ផងដែរ​។​
    
ជា​ការពិត​ណាស់ កន្លងមក​ក្នុងអំឡុង​រដូវប្រាំង​រាំងស្ងួត ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី មិន​មាន​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ការ​កង្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ ផ្ទុយទៅវិញ ពួកគាត់​មានការ​កក់ក្ដៅ បន្ទាប់ពី​ឃើញ​អាជ្ញាធរខេត្ត ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ខ្នះខ្នែង​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ជូន​ពួកគាត់​។ ហើយ​នៅ​ដើម​ខែ​ឧសភា​នេះ មិន​ត្រឹមតែ​មិន​មាន​ការខ្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ ថែមទាំង​ធ្វើឲ្យ​ពួក​គាត់​រវល់ ប្រញាប់​ញា​ល​ក្នុងការ​ដាំ​ដុះ​ដំណាំ ប្រកប​របរ​កសិកម្ម​របស់​ពួកគាត់​ទៀតផង​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 February, 2020 10:42 AM
ភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​បង្ខាំង​និង​វាយ​ដំលោក ព្រំ បូរ ជា​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បណ្តាល​អោយ​សន្លប់ នៅក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។
22 February, 2020 10:24 AM
តាកែវ​៖ ​ដើម្បី​លុបបំបាត់​ទាំងស្រុង​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ជាពិសេស​ស្រុក​គិរីវង់ ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ អំណោយផល​ដល់​ការ​លួច​ដាំ​ដំណាំ​កញ្ឆា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ , ក្នុង​រយៈពេល​២​ថ្ងៃ នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​៩​ទីតាំង​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។
21 February, 2020 03:18 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា តុលាការ​បាន​ចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ដែល​ព្រហើន​បន្ត​ការ Live រូបភាព​ស៊ិច​ស៊ីស្ទើរ​ចេញ​កេរ្តិ៍​ភេទ ជា​ផ្លូវកា​រហើយ ។​
21 February, 2020 03:08 PM
កណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដែល​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​
20 February, 2020 06:12 PM
ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក បញ្ជូនមក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ផុស​រូបភាព និង សម្ភារៈ​អាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់​ទោស​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ​។​
20 February, 2020 10:39 AM
​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញឿនដ៏​សកម្ម​ប្រចាំ​ក្រុង​តាខ្មៅ នោះ ត្រូវបាន​កម្លាំង​ពិសេស​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រហ័ស​នាម “​ក្រុម​ស្រមោច​” សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ធ្វើ​ការចុះ​បង្ក្រាប ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ​។​
20 February, 2020 10:22 AM
ភ្នំពេញ​៖ ​នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​បង្ហោះ​ផ្គេ​ី​ន ទោះបី​ទេីប​ធ្វេី​កិច្ចសន្យា ក៏ដោយ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។​
20 February, 2020 10:07 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​និង​កំពុង​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ​មកហើយ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់ ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ តែម្តង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact