ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​

ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​
Mon, 13 May 2019 09:43 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹងកក់​នៅ​ចំណុច​ដី​ឡូតិ៍​មួយកន្លែង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ទើប​តែ​រយៈពេល​៣​ខែ​តែ​ប៉ុណ្ណោះ ខណៈ​មុនពេល​ដែល​កើតហេតុ​វេលា​ម៉ោង​៩​យប់ មិត្តភក្តិ​រូបនេះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​យក​ខ្លួន​ទៅ​ញាំ​អី​នៅ​ខាង​ត្រេី​យ​ម្ខាង ជ្រោយចង្វារ ។

​លុះ​ពេល​ញាំ​អី​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត​នៅ​ម្តុំ​ជ្រោយចង្វារ​ខណៈ​ដែល​ច្រៀង​ចប់​រួច ជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ជូន​ខ្លួន​ទៅ​ផ្ទះ​ដោយ​និយាយ​ថា​ផ្ទះ​ក្បែរ​គ្នា ខ្លួន​ក៏​ព្រម​ទៅ​ជា​មួយ​រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុប​ពី​ពណ៌​ទឹកក្រូ​ចពាក់​ផ្លាកលេខ​ភ្នំពេញ​1HL-5880​ដែលជា​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​បាន​ជិះ​ចូល​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០
​រួច​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​នោះទេ ដោយ​ខ្លួន​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​រត់​ចេញ​ក្រៅ ក៏​ត្រូវ​បាន​ជនសង្ស័យ​តាម​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​រួច​ដឹក​ចេញ​ទៅ​ម្តុំ​ដីឡូតិ៍​មួយ​កន្លែង​នៅក្នុង​ប្លុក​បឹងកក់​រួច​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​ទះកំផ្លៀង​មួយ​កំផ្លៀង​ហើយ​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​នាង​ទៅ​ដី​និង​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​បាន​សម្រេច​តែម្តង ។

​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច ជន​ល្មេី​ស​បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ទម្លាក់ចោល​នៅ​ម្តុំ​DN​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មេី​ស​ដេ​ី​ម្បី​ផ្តន្ទាទោស​តាម​ផ្លូវ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 August, 2019 08:34 AM
ភ្នំពេញ​៖​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា នេះ បញ្ជាក់ថា ជ្រលង​សម្ពាធ​ទាប​អូសបន្លាយ​លើ​កម្ពុជា ទន្ទឹម​នឹង​ខ្យល់មូសុង​និរតី​ខ្សោយ ។
16 August, 2019 08:23 AM
ខេត្ត​រតនគិរី​៖ បន្ទាប់​ពី​ទឹកជំនន់​ទន្លេស្រែពក បាន​ជន់​លិច​ភូមិ​ប្រជាពលរដ្ឋ​ចំនួន​៥​ឃុំ ក្នុង​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ព្រមទាំង​មានការ​អំពាវនាវ​ដល់​សប្បុរសជន ពី​កាកបាទក្រហម និង​អាជ្ញាធរ​ខេត្ត​រតនគិរី​មក រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ សប្បុរសជន​នៅក្នុង​ខេត្ត​រតនគិរី នៅតែ​បន្ត​ឧបត្ថម​ជា​ថវិការ និង​គ្រឿង​ឧបភោគរិភោគជា​ហូរហែ​។​
15 August, 2019 07:19 PM
ខេត្ត​បន្ទាយមានជ័យ​៖​ ​កាលពី​យប់ ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ​២០១៩​នេះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ដឹកនាំ​ដោយ​លោក​វរ​សេ​វីយ៍​ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​ ស្រាប់​បាន​ប្រទះឃើញ​យុវជន​ជនសង្ស័យ​១​ក្រុម មាន​គ្នា​៩​នាក់​ជិះ​ម៉ូតូ ២​គ្រឿង កំពុង​ប្រមូលផ្តុំ​គ្នា​ចេញ​ធ្វើ​សកម្មភាព​កំលាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​៩​នាក់​
15 August, 2019 07:11 PM
សេចក្ដីជូនដំណឹង​៖ ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​មាន​សេចក្ដីសោមនស្ស​រីករាយ សូម​ជូនដំណឹង​អំពី​អាហារូបករណ៍​របស់​មូលនិធិ​អង្គការ​បណ្ដា​ញ​ធនធានមនុស្ស​អន្តរជាតិ (International Human Resource Network Organization Foundation-IHNO) ផ្ដល់​ដល់​សិស្ស​/​និស្សិត​ទាំងអស់​ដែល​ខ្វះខាត​នៅពេល​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន ហើយ​ឆ្លៀត​ពេល​ធ្វើការ​ក្រៅ​ម៉ោង​សិក្សា​។​
15 August, 2019 09:37 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជូន​ជនសង្ស័យ​ឈ្មោះ នួន វ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​បង្កេីត​គណនី​ហ្វេស​ប៊ុ​កក្លែងក្លាយ​ដោយ​ប្រេី​រូប​លោក​មេធាវី ចៅ ប៊ុន​ហួន ជា​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ ដើ​ម្បី​ឆបោក​ប្រាក់​អ្នកដទៃ ។
14 August, 2019 07:47 PM
នា​រសៀល​ថ្ងៃ​ទី ១៤​ ខែ​សីហា ឆ្នាំ​២០១៩ នៅ​បរិវេណ​សាលា​ស្រុក​ម៉ាឡៃ​មាន​ពិធី​ប្រកាស​ដាក់​អោយ​ដំណើរការ និង​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​និង​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ម៉ាឡៃ​សន្តិភាព
14 August, 2019 07:26 PM
​យោង​អនុក្រឹត្យ​លេខ ៤៤ ស្តី​ពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចុះ​ថ្ងៃ​ទី​២១ មីនា​ឆ្នាំ​២០១៧​។​
14 August, 2019 09:54 AM
ភ្នំពេញ​៖ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថ្លែងថា “​វា​ពិតជា​គួរឱ្យ​អស់សំណើច ដែល​មាន​គេ​ចង់​សង្គ្រោះ​ជាតិ​ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​មាន​សន្តិភាព មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង ទទួលបាន​ការកោតសរសើ​រ​ពី​សហគមន៍​អន្តរជាតិ​ទៅ​វិញ​”​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact