ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​

ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​
Mon, 13 May 2019 09:43 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹងកក់​នៅ​ចំណុច​ដី​ឡូតិ៍​មួយកន្លែង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ទើប​តែ​រយៈពេល​៣​ខែ​តែ​ប៉ុណ្ណោះ ខណៈ​មុនពេល​ដែល​កើតហេតុ​វេលា​ម៉ោង​៩​យប់ មិត្តភក្តិ​រូបនេះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​យក​ខ្លួន​ទៅ​ញាំ​អី​នៅ​ខាង​ត្រេី​យ​ម្ខាង ជ្រោយចង្វារ ។

​លុះ​ពេល​ញាំ​អី​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត​នៅ​ម្តុំ​ជ្រោយចង្វារ​ខណៈ​ដែល​ច្រៀង​ចប់​រួច ជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ជូន​ខ្លួន​ទៅ​ផ្ទះ​ដោយ​និយាយ​ថា​ផ្ទះ​ក្បែរ​គ្នា ខ្លួន​ក៏​ព្រម​ទៅ​ជា​មួយ​រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុប​ពី​ពណ៌​ទឹកក្រូ​ចពាក់​ផ្លាកលេខ​ភ្នំពេញ​1HL-5880​ដែលជា​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​បាន​ជិះ​ចូល​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០
​រួច​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​នោះទេ ដោយ​ខ្លួន​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​រត់​ចេញ​ក្រៅ ក៏​ត្រូវ​បាន​ជនសង្ស័យ​តាម​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​រួច​ដឹក​ចេញ​ទៅ​ម្តុំ​ដីឡូតិ៍​មួយ​កន្លែង​នៅក្នុង​ប្លុក​បឹងកក់​រួច​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​ទះកំផ្លៀង​មួយ​កំផ្លៀង​ហើយ​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​នាង​ទៅ​ដី​និង​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​បាន​សម្រេច​តែម្តង ។

​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច ជន​ល្មេី​ស​បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ទម្លាក់ចោល​នៅ​ម្តុំ​DN​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មេី​ស​ដេ​ី​ម្បី​ផ្តន្ទាទោស​តាម​ផ្លូវ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
04 April, 2020 03:01 PM
ភ្នំពេញ​៖ ​ដោយសារ​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​វីរុស​កូវី​ដ​១៩ នៅតែ​មិន​ទាន់​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​ណាមួយ​នោះ កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២០ កន្លងទៅ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្តែង​នូវ​សមានចិត្ត​តាមរយៈ​ការ​ស្ម័គ្រ​ជូនទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ នូវ​ប្រាក់​បៀវត្ស​ជា​នាយករដ្ឋមន្ត្រី ចំនួន​៧​ខែ ដោយ​រាប់​ចាប់ពី​ខែ​មីនា ដល់​ខែ​កញ្ញា ឆ្នាំ​២០២០ ។
04 April, 2020 02:53 PM
កណ្តាល​៖ ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល , លោក​វរសេនីយ៍ទោ យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ ដឹកនាំ​កម្លាំង​បង្ក្រាប​មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម បាន​៣​នាក់​ទៀត​ហើយ ។​
04 April, 2020 02:37 PM
ភ្នំពេញ​៖ ​នៅ​ល្ងាច​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២០ នេះ លោក កេត សុជាតិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ “​ឆបោក​” ពាក់ព័ន្ធ​ករណី​លក់​និង​ចែកចាយ​ឧបករណ៍​តេស្ត​រក​វីរុស​កូវី​ដ​១៩ ដែល​ក្រសួង​សុខាភិបាល​ហាមឃាត់​និង​ប្រកាសថា ជា​ការខុសច្បាប់ ។​
04 April, 2020 02:28 PM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជម្រាបជូន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថា “​រាជរដ្ឋាភិបាល​ត្រូវការ​ជា​ចាំបាច់​នូវ​ច្បាប់​ស្តីពី​ការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​” ជា​ការប្រញាប់​ដើម្បី​អនុវត្ត​កម្មវិធី​នយោបាយ​របស់​ខ្លួន ។​
04 April, 2020 02:21 PM
ខេត្ត​រតនគិរី៖  ដើម្បី​ប្រយុទ្ធប្រឆាំង​ជម្ងឺ​ឆ្លងកូវី​ដ​១៩ ហើយ​កាត់បន្ថយ​ទុក្ខលំបាក និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា គ្រា​ដែល​រាជរដ្ឋាភិបាល​មាន​វិធានការ​បង្កា​ទប់ស្កាត់ ជម្ងឺឆ្លង​រាតត្បាត កូវី​ដ​១៩ នៅ​ប្រទេស​កម្ពុជា ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​តម្លៃ​លក់រាយ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត នៅ​តាម​ស្ថានីយ៍​ផងដែរ​។​
04 April, 2020 02:12 PM
​ភ្នំពេញ​៖ ​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ , លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជា​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ជម្រុក​បទល្មើស​គ្រឿងញៀន​នៅ​តំបន់​បឹង​ឈូក​មុខ​ពេទ្យ​លោកសង្ឃ ដូច​ភ្លៀម​រលឹម ។
04 April, 2020 02:00 PM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល​កម្ពុ​ជា ប្រកាស​នៅ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​១៩ បន្ត​ជា​សះស្បើយ​១៥​នាក់ ទៀតហើយ និង គ្មាន​ការរកឃើញ​អ្នក​ផ្ទុក​ជំងឺ​ថ្មី​ឡើយ ។​
02 April, 2020 06:28 PM
​ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច បាន​ដោះលែង​លោក វ៉ាន់ សុខ​សីហា រហស្សនាម​អគ្គិ​នេត្រ អោយ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​ថា “​យ័ន្ត​អាច​ការពារ​ជំងឺ​កូវី​ដ​១៩” បាន ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact