ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​

ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​
Mon, 13 May 2019 09:43 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹងកក់​នៅ​ចំណុច​ដី​ឡូតិ៍​មួយកន្លែង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ទើប​តែ​រយៈពេល​៣​ខែ​តែ​ប៉ុណ្ណោះ ខណៈ​មុនពេល​ដែល​កើតហេតុ​វេលា​ម៉ោង​៩​យប់ មិត្តភក្តិ​រូបនេះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​យក​ខ្លួន​ទៅ​ញាំ​អី​នៅ​ខាង​ត្រេី​យ​ម្ខាង ជ្រោយចង្វារ ។

​លុះ​ពេល​ញាំ​អី​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត​នៅ​ម្តុំ​ជ្រោយចង្វារ​ខណៈ​ដែល​ច្រៀង​ចប់​រួច ជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ជូន​ខ្លួន​ទៅ​ផ្ទះ​ដោយ​និយាយ​ថា​ផ្ទះ​ក្បែរ​គ្នា ខ្លួន​ក៏​ព្រម​ទៅ​ជា​មួយ​រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុប​ពី​ពណ៌​ទឹកក្រូ​ចពាក់​ផ្លាកលេខ​ភ្នំពេញ​1HL-5880​ដែលជា​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​បាន​ជិះ​ចូល​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០
​រួច​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​នោះទេ ដោយ​ខ្លួន​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​រត់​ចេញ​ក្រៅ ក៏​ត្រូវ​បាន​ជនសង្ស័យ​តាម​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​រួច​ដឹក​ចេញ​ទៅ​ម្តុំ​ដីឡូតិ៍​មួយ​កន្លែង​នៅក្នុង​ប្លុក​បឹងកក់​រួច​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​ទះកំផ្លៀង​មួយ​កំផ្លៀង​ហើយ​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​នាង​ទៅ​ដី​និង​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​បាន​សម្រេច​តែម្តង ។

​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច ជន​ល្មេី​ស​បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ទម្លាក់ចោល​នៅ​ម្តុំ​DN​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មេី​ស​ដេ​ី​ម្បី​ផ្តន្ទាទោស​តាម​ផ្លូវ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
05 August, 2014 03:58 PM
ភ្នំពេញៈ ក្នុង​កិច្ចប្រជុំ ត្រួតពិនិត្យ​ការ​រឹ​បន្តឹង​អនុវត្ត​ច្បាប់ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រចាំខែ​កក្កដា និង​លើក​ទិសដៅ​ការងារ ខែសីហា ឆ្នាំ​២០១៤ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​០១៤ ក្រោម​អធិបតី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យុន ឈុ​ន្នី អគ្គ​ស្នងការរង​នគរបាលជាតិ និង​ដោយមាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ឹម យ៉ាន ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ស្នងការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់​ទូទាំងប្រទេស បានបង្ហាញ​ឲ្យ​ដឹងថា
05 August, 2014 01:46 PM
​ភ្នំពេញ​: រនាំង​ដែក​ចំនួន​៤​ផ្ទាំង​ត្រូវបាន​បាក់ រៀបស្មើ​ដល់​ដី​ដោយសារតែ​រថយន្ត កុងតឺន័រ​២ គ្រឿង​បើក​គៀ គ្នា នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១​នឹង​៣៥​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៤​។​
04 August, 2014 10:44 PM
​ភ្នំពេញ៖ឃ្លាំង​ស្ដុក​ក្រណាត់​របស់​រោងចក្រ ម៉េង អ៊ាង ហៅ​កាត់​PPS  ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​២ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ពោល​នៅ​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ត្រូវបាន​អគ្គីភ័យ ឆាបឆេះ​នៅវេលា​ម៉ោង ៤​និង​២៥​នាទី រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៤​នេះ បណ្ដាលឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជា​ពល រដ្ឋ អាជ្ញាធរ និង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​រាជ ធានី​ភ្នំពេញ ចុះទៅ​ជួយ​អន្ដរាគមន៍​ភ្លាមៗ នៅ​កន្លែងកើតហេតុ ។​
04 August, 2014 10:27 PM
​តាកែវ៖អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សមត្ថកិច្ច​ខេត្ដ​តាកែវ បានធ្វើ​ការឃាត់ ខ្លួន​មនុស្ស​ពីរ​នាក់ នៅក្នុង​ទីរួមខេត្ដ ខណៈ​ពួកគេ​ព្យាយាម​លក់​វិញ្ញាសារ ប្រឡង​ក្លែងក្លាយ ហើយ​ក្នុងនោះ​សមត្ថកិច្ច ក៏បាន​បិទ​ទីតាំង ប្រកប​អាជីវកម្ម​ថតចម្លង​មួយកន្លែង និង​រឹបអូស​យក​ម៉ាស៊ីនថតចម្លង​ផងដែរ បន្ទាប់ពី​ម្ចាស់​អាជីវ​កម្មនេះ មិន​ស្ដាប់​តាម ការណែនាំ​របស់​មន្ដ្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។​
04 August, 2014 10:11 PM
ភ្នំពេញៈសមត្ថកិច្ច​អះអាងថា ស្ត្រី​ម្នាក់ ត្រូវ​ឃាតករ​អា​រក​សម្លាប់ ដោយ​បន្សល់​កូន​៣​នាក់ ឱ្យ នៅ​កំព្រា ។ ស្ត្រី​រងគ្រោះ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់ ពី​អត្តសញ្ញាណ​នៅឡើយ ទេ​គិត ត្រឹម ព្រលប់​ថ្ងៃ​៤ ខែសីហា ឆ្នាំ​២០១៤ ដោយ​គេ​ដឹងថា គាត់​មាន​អាយុ​ជាង​៣០​ម្នាក់ ។​
04 August, 2014 09:42 PM
​ភ្នំពេញ​៖​តុលាការក្រុង​ភ្នំពេញ​អះអាងថា អ្នកស្រី រ័ត្ន សុភាព ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ដាក់ពន្ធនាគារ​ព្រៃ​សរម​២​នៅ​រសៀល​ថ្ងៃ​៤ ខែសីហា ឆ្នាំ​២០១៤ បន្ទាប់ពី​តុលាការ សាកសួរ​ចំនួន​២​លើក ។​អ្នកស្រី រ័ត្ន សុភាព បាន​ចាក​ចេញពី​តុលាការ​នៅ​ម៉ោង ជាង​១២​ថ្ងៃ ត្រង់ ដោយ ការ​គ្រៀក ពី​សំណាក់​សមត្ថកិច្ច​នគរ​បាល​ក្រុងភ្នំពេញ  បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ អ្នកស្រី ពេ​ជ​ម៉ា​រែ​ន បានបញ្ចប់​ការសាកសួរ​ពេញ​១​កំណាត់​ថ្ងៃ ។​
04 August, 2014 05:53 PM
បន្ទាយមានជ័យ​៖​ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព​ក្រុង និង​កាត់បន្ថយ​អត្រា​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៤ នេះ នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ច្រក​អន្តរជាតិ​ប៉ោយប៉ែត រហូតដល់​ផ្សារកណ្តាល និង បាន​ណែនាំ​ដល់​ក្រុម​អ្នករត់​តាក់ស៊ី ស្តីពី​ច្បាប់​ចរាចរណ៍​ផងដែរ​។​
04 August, 2014 04:52 PM
​ពេល​អ្នក​ចង់​ជ្រើសរើស ឬ ស្វែងរក​ការងារ​ណាមួយ​ធ្វើ អ្នក​ត្រូវ​វិភាគ ពិចារណា​លើ​បញ្ហា​ពាក់ព័ន្ធ មួយ​ដែល​ជំនួយ​ក្នុងការ ជ្រើសរើស​ដ៏​ត្រឹមត្រូវ និង​មិន​ខកចិត្ត ពោលគឺ​អ្នក​ត្រូវ​មើល​ស្ថានភាព តម្រូវការ លក្ខខណ្ឌ សមត្ថភាព​ខ្លួនឯង និង​ចំណង់ ចំណូលចិត្ត​ជាដើម​នៃ​ស្ថាប័ន ឬ ក្រុមហ៊ុន អ្នក​ចង់​ធ្វើ​នោះ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact