ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​

ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​
Mon, 13 May 2019 09:43 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹងកក់​នៅ​ចំណុច​ដី​ឡូតិ៍​មួយកន្លែង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ទើប​តែ​រយៈពេល​៣​ខែ​តែ​ប៉ុណ្ណោះ ខណៈ​មុនពេល​ដែល​កើតហេតុ​វេលា​ម៉ោង​៩​យប់ មិត្តភក្តិ​រូបនេះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​យក​ខ្លួន​ទៅ​ញាំ​អី​នៅ​ខាង​ត្រេី​យ​ម្ខាង ជ្រោយចង្វារ ។

​លុះ​ពេល​ញាំ​អី​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត​នៅ​ម្តុំ​ជ្រោយចង្វារ​ខណៈ​ដែល​ច្រៀង​ចប់​រួច ជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ជូន​ខ្លួន​ទៅ​ផ្ទះ​ដោយ​និយាយ​ថា​ផ្ទះ​ក្បែរ​គ្នា ខ្លួន​ក៏​ព្រម​ទៅ​ជា​មួយ​រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុប​ពី​ពណ៌​ទឹកក្រូ​ចពាក់​ផ្លាកលេខ​ភ្នំពេញ​1HL-5880​ដែលជា​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​បាន​ជិះ​ចូល​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០
​រួច​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​នោះទេ ដោយ​ខ្លួន​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​រត់​ចេញ​ក្រៅ ក៏​ត្រូវ​បាន​ជនសង្ស័យ​តាម​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​រួច​ដឹក​ចេញ​ទៅ​ម្តុំ​ដីឡូតិ៍​មួយ​កន្លែង​នៅក្នុង​ប្លុក​បឹងកក់​រួច​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​ទះកំផ្លៀង​មួយ​កំផ្លៀង​ហើយ​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​នាង​ទៅ​ដី​និង​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​បាន​សម្រេច​តែម្តង ។

​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច ជន​ល្មេី​ស​បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ទម្លាក់ចោល​នៅ​ម្តុំ​DN​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មេី​ស​ដេ​ី​ម្បី​ផ្តន្ទាទោស​តាម​ផ្លូវ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 July, 2014 01:23 PM
ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវបាន​គេ​ដឹងថា ជា​អាជីវ​ករលក់​ក្រណាត់​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក វ័យ​៣៦​ឆ្នាំ​ម្នាក់ ដែល​គេ​សង្ស័យថា មាន​វិបត្តិ​ជំពាក់​ប្រាក់​គេ ច្រើន​លើស​មុខ​ជំនួញ​របស់ខ្លួន បាន​យក​កាំបិត​ចិតបន្លែ​ទៅ​អា​រក​ភរិយា​ពីក្រោយ រួច​ចាក់​សម្លាប់​ខ្លួនឯង តាម​ក្រោយ កាលពី​ម៉ោងជាង ១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៤ នៅផ្ទះ​របស់ខ្លួន ក្នុងភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
06 July, 2014 12:20 PM
បាត់ដំបងៈ​ឪពុកចុង​ម្នាក់ ត្រូវ​នគរបាល​ចាប់ខ្លួន ក្រោយពី​រក​ឃើ​ថា បាន​រំលោភ​កូនស្រី​ដើម​តាំងពី​អាយុ​១៤​ដល់​១៦​ឆ្នាំ​និង​ធ្លាប់មាន​ផ្ទៃពោះ​២​ដង ទើប​បែកការណ៍​ត្រូវ​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន និង​ចាត់​ការណ៍​តាមច្បាប់ កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
06 July, 2014 06:11 AM
ខេត្តបាត់ដំបង​៖ កម្មករ​ជីក​រ៉ែ​មាស មួយក្រុម​មាន​គ្នា​៤​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ម្នាក់​ភ្លាមៗ ដោយសារ​បាក់​ដី​សង្កត់​ជាប់​ក្នុង​អណ្តូង អស់​ជាច្រើន​ម៉ោង​ទើប​អាច​យក​សព ចេញមក​ក្រៅ បាន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ភូមិ​ចំការ​ស្រូវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
06 July, 2014 03:57 PM
ខេត្ត​ត្បូង​ឃ្មុំ​៖ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឈ្មួញ​មាន់​ ខ្ទប់​ទ្វារ​ខារ៉ា​អូខេ​វ៉ៃ​មេ​ព្រៃ​ ក្នុង​ហាង​ឈ្មោះ​ “រស្មី​ផ្កាយ​ពេជ្រ​” ​នៅចំណុច​ផ្លូវ​បំបែក​ ក្នុង​ស្រុក​ពញា​ក្រែក​នោះ ​ជន​ដៃ​ដល់​ ដែល​បាន​ ប្រព្រឹត្ត​យក​កែវ​ និង​ដប​វាយ​ លើ​ជនរង​គ្រោះ​ជា​មន្ត្រី​ពេទ្យ​សត្វ​ខេត្ត​ ព្រៃវែង​ គឺ​មាន​បក្ខ​ពួក​សរុប​ ចំនួន​៦នាក់​ ក្នុង​នោះ​ជា​មន្ត្រី​ប៉ូលិស​ចំនួន​៣​នាក់​ និង​ជា​ឈ្មួញ​ ដឹក​ជញ្ជូន​ សត្វ​មាន់​​ រស់ពី ​ប្រទេស​យួន​មក​លក់​នៅ​ប្រទេស​ កម្ពុជា​ចំនួន​៣នាក់​ទៀត​ផង​ ។​
05 July, 2014 12:19 PM
ភំ្នពេញ​៖​ តុលាការ​កំពូល​ កាល​ពីថ្ងៃសុក្រ​ ទី៤​ ខែកក្កដា​ ឆ្នាំ២០១៤​នេះ ​បានបើក​សវនា​ការ​ ប្រកាស​សាល​ដីកា ​លើសំណុំរឿង​ ថៅកែ​ហាង​កែសម្ផស្ស​មីកាហ្សា​ ដ៏​ល្បី​ឈ្មោះ​ ដែល​ជាប់​ ចោទ​ពីបទ​ សញ្ចារ​កម្ម​  ប្រព្រឹត្តិ​ កាល​ពីកំឡុង​ឆ្នាំ២០១២​ នៅក្នុង​រាជធានី​ភ្នំពេញ​។ ​តុលា​ការ​ កំពូល​បាន​សម្រេច​ ដម្កល់​សេចក្តី​ សម្រេច​ របស់​តុលាការ​ជាន់ទាប​ និង​ ផ្តន្ទា​ទោស ​ ឲ្យជាប់​ ពន្ធនា​គាររយៈពេល៤ឆ្នាំ​ ៦ខែ តែអនុវត្តទោស ក្នុងពន្ធនាគារត្រឹមតែ៣ឆ្នាំ ៦ខែប៉ុណ្ណោះ ទោសនៅសេសសល់ត្រូវព្យួរពីបទ«សញ្ចារកម្ម» ។
05 July, 2014 09:30 AM
មណ្ឌល​គិរី​៖​ នាយរង​ផ្នែក​ រដ្ឋបាលព្រៃឈើ សែនមនោរម្យម្នាក់ ត្រូវ​ជនមិន​ស្គាល់​មុខ​ម្នាក់​ បើករថយន្តមកតាមបាញ់ខណះ​ដែល​លោក​ចុះ​ប្រតិបត្តិ​ការ​ល្បាត​តាម​ដង​ផ្លូវ​ បណ្តាល​ឲ្យ​របួស ​ត្រូវ​បាន​គេបញ្ជូន​ទៅសង្គ្រោះ​ទាំងយប់​ កាលពីវេលា​ម៉ោង ​១០យប់​ថ្ងៃទី​ ០៤​ ខែកក្កដា ​ឆ្នាំ​២០១៤​ នៅចំណុច​ផ្លូវកែង​ដាក់ដាំ​ សង្កាត់​ស្ពាន​មានជ័យ​ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​ ។
04 July, 2014 12:06 PM
ខេត្តបន្ទាយមានជ័យ៖យុវជន​ម្នាក់​បាន​ធ្វើ​កម្មភាព​ចាប់​រំលោភ​គេ​ហើយ​រត់​គេច​ខ្លួន​ ទៅ​ប្រទេស​ថៃ​ ត្រលប់​មក​វិញ​ត្រូវ​ កម្លាំង​ អ ហ​ នៃ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ ខេត្ត​បន្ទាយ​មាន​ជ័យ​​ ចាប់​ខ្លួន​នៅ​ភូមិ​ប៉ោយ​ចារ​ ឃុំ​គត្តសត​ ស្រុក​អូរជ្រៅ​ បញ្ជូន​ទៅ​តុលាការ​ កាល​ពី​ថ្ងៃ​ទី០៤​ ខែ​កក្កដា​ ឆ្នាំ​២០​១៤​។
04 July, 2014 03:44 PM
ខេត្តបន្ទាយមានជ័យ៖ពលករ​ខ្មែរ​ ប្រុស​ស្រី​ទាំង​១៤​នាក់​ ដែល​សមត្ថ​កិច្ច​ថៃ ​ចាប់​ខ្លួន​និង​ ត្រូវ​បាន​តុលាការ​ខេត្ដ​ស្រះកែវ​ ចោទ​ប្រកាន់​និង​ដាក់​ពន្ធ​នាគារ​អស់ជា​ច្រើន​ខែ​មក​នោះ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ​សម្រេច​ដោះលែង​ ឲ្យ​មាន​សេរី​ភាព​ និង​បញ្ជូន​មក​កម្ពុជា​វិញ​ហើយ​ កាល​ពីព្រឹក​មិញ​នេះ ​តាម​ច្រក​អន្ត​រជាតិ​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ កាល​ ពី​វេលាម៉ោ​ង១០​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី០៤​ ខែកក្កដា ​ឆ្នាំ២០១៤​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact