ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​

ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​
Mon, 13 May 2019 09:43 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹងកក់​នៅ​ចំណុច​ដី​ឡូតិ៍​មួយកន្លែង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ទើប​តែ​រយៈពេល​៣​ខែ​តែ​ប៉ុណ្ណោះ ខណៈ​មុនពេល​ដែល​កើតហេតុ​វេលា​ម៉ោង​៩​យប់ មិត្តភក្តិ​រូបនេះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​យក​ខ្លួន​ទៅ​ញាំ​អី​នៅ​ខាង​ត្រេី​យ​ម្ខាង ជ្រោយចង្វារ ។

​លុះ​ពេល​ញាំ​អី​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត​នៅ​ម្តុំ​ជ្រោយចង្វារ​ខណៈ​ដែល​ច្រៀង​ចប់​រួច ជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ជូន​ខ្លួន​ទៅ​ផ្ទះ​ដោយ​និយាយ​ថា​ផ្ទះ​ក្បែរ​គ្នា ខ្លួន​ក៏​ព្រម​ទៅ​ជា​មួយ​រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុប​ពី​ពណ៌​ទឹកក្រូ​ចពាក់​ផ្លាកលេខ​ភ្នំពេញ​1HL-5880​ដែលជា​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​បាន​ជិះ​ចូល​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០
​រួច​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​នោះទេ ដោយ​ខ្លួន​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​រត់​ចេញ​ក្រៅ ក៏​ត្រូវ​បាន​ជនសង្ស័យ​តាម​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​រួច​ដឹក​ចេញ​ទៅ​ម្តុំ​ដីឡូតិ៍​មួយ​កន្លែង​នៅក្នុង​ប្លុក​បឹងកក់​រួច​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​ទះកំផ្លៀង​មួយ​កំផ្លៀង​ហើយ​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​នាង​ទៅ​ដី​និង​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​បាន​សម្រេច​តែម្តង ។

​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច ជន​ល្មេី​ស​បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ទម្លាក់ចោល​នៅ​ម្តុំ​DN​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មេី​ស​ដេ​ី​ម្បី​ផ្តន្ទាទោស​តាម​ផ្លូវ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
29 October, 2014 01:24 PM
បន្ទាយមានជ័យ​៖​ជនដៃដល់​ដែល​យក​កាំបិត​ខ្វែវ កាប់សម្លាប់​មេទាហាន​របស់ខ្លួន នៅ​កងពលតូច​ថ្មើរជើង​លេខ​៥១ នៅ​ស្រុក​ព្រះនេត្រព្រះ ព្រោះ​ទំនាស់​ពាក្យសម្តី​ពេល​មាន​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ ពេល​មេ​របស់​ខ្លួន​ទៅ​ឃាត់ ក្រោយ​ពី​រត់គេចខ្លួន​អស់​មួយ​រយះ​ជនដៃដល់ ត្រូវបាន​សមត្ថកិច្ច​តាម​ក្របួច​បាន​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ទឹកដី​ខេត្ត​ព្រះវិហារ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤​។​
28 October, 2014 01:06 PM
កំពង់ឆ្នាំងៈក្រោយពី​មាន​កិច្ចប្រជុំ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤​រួចមក ដែល​ទាក់ទង​នឹង​របាយការណ៍​របស់​ក្រុម​អ្នក​យក​ព័ត៌មាន​យើង​ស្តី​ពី​បទល្មើស​ដាក់​សម្រាស់​ក្នុង​តំបន់​អភិរក្ស នៅ​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ ភ្នាក់ងារ​កាសែត​នគរ​បាល​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​, ទូរទស្សន៍​បាយ័ន​, កាសែត​កម្ពុជា​ថ្មី និង​ទូរទស្សន៍​ហង្ស​មាស ត្រូវបាន​លោក ចេង ញាន់ អភិបាលរង​ខេត្ត​អញ្ជើញ​មក​ប្រជុំ​នៅក្នុង​សាលាខេត្ត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា
28 October, 2014 10:49 AM
ភ្នំពេញ​៖​កា​ប៊ិន​ជាប់​បង្គោល​ភ្លើង​មួយ​កន្លែង​ស្ថិតនៅ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​ឆ្លង​ចរន្ត​អគ្គីសនី ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង ២០​នឹង ៤០​នាទី ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៤​។​
27 October, 2014 03:43 PM
ភ្នំពេញៈជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ រួម​ទាំង​ថ្នាំញៀន​ចំនួន ៥​កញ្ចប់​ធំ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​៩:២០​នាទី ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​៥៨ ផ្លូវ​បេតុង ក្រុមទី​៦ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
27 October, 2014 03:09 PM
កណ្តាលៈសមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ មាន សំណាង អធិការនគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​គរ​បាល​រដ្ឋបាល​ដំណាក់​អំពិល ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពើក និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​លើ ធ្វើការ​ឆ្មក់​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​លួចលាក់​មួយកន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ព្រំប្រទល់​រវាង​ឃុំ​ចំនួន​៣ ស្ថិតក្នុង​ភូមិ​ស្វាយ​ឧត្ដម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ឃាត់​មនុស្ស​២​នាក់ និង​រឹបអូស​បាន​វត្ថុតាង​មួយចំនួន បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​
27 October, 2014 02:50 AM
បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ ដែល​ជា​ក្រុម​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប និង​រថយន្ត​តាក់ស៊ី​ដឹក​បន្លែ ផ្លែឈើ និង​ទំនិញ​ចាប់ហ៊ួយ បាន​ខឹងសម្បារ​ជាមួយ​ស្ថាប័នគយ​ក្រោម​ការ​គ្រប់​គ្រងរបស់លោក ថោង សុខាំ ភូ មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ពង្រាយ​កូនចៅ​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​ពី​ប៉ោយ​ប៉ែត ដល់​សិរីសោភ័ណ​មាន​គយ​រហូត​៥​កន្លែង កាក់​និង​ស្ទាក់​ចាប់​រថយន្ត​របស់​ពួកគាត់​ឲ្យ​បង់​ប្រាក់​មួយ រថយន្ត​៥​ម៉ឺន​រៀល ដោយ​មិន​អាចមាន​លទ្ធភាព​រស់​តទៅទៀតបាន ទើប​ពួកគាត់​លើ​គ្នា​ធ្វើការ​តវ៉ា​។​
27 October, 2014 01:36 PM
កំពង់ឆ្នាំងៈចោរ​ដៃ​ឆើត​ម្នាក់ ត្រូវបាន​ម្ចាស់ផ្ទះ​តាម​ទាន់​ពេល​កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​របស់​គេ​នៅ​តាម​ផ្លូវ ហើយ​ចាប់​បញ្ជូន​ឲ្យ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​តែម្តង​។ ការស្ទាក់ចាប់​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៧:៣០​នាទី យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងក្រោយ​រោងចក្រ​កាត់ដេរ​MV ស្ថិតក្នុង​ភូមិ​ត្រពាំងចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​
27 October, 2014 11:50 AM
ពោធិ៍សាត់ៈរថយន្ត​១​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន បាន​បុក​បុរស​ប្រជា​ការពារ​ភូមិ​ម្នាក់ ខណៈ​កំពុង​ជិះ​កង់​ត្រឡប់ទៅផ្ទះ បណ្តាលឲ្យ​ដួល​បោក​ផ្ទប់​នឹង​ថ្នល់​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ករណីនេះ កើតឡើង​លើ​នៅវេលា​ម៉ោង​៧:៤៥​នាទី យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​២១៥ ស្ថិតក្នុង​ភូមិ​អូរ​តា​ប៉ោង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact