ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​

ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​
Mon, 13 May 2019 09:43 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹងកក់​នៅ​ចំណុច​ដី​ឡូតិ៍​មួយកន្លែង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ទើប​តែ​រយៈពេល​៣​ខែ​តែ​ប៉ុណ្ណោះ ខណៈ​មុនពេល​ដែល​កើតហេតុ​វេលា​ម៉ោង​៩​យប់ មិត្តភក្តិ​រូបនេះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​យក​ខ្លួន​ទៅ​ញាំ​អី​នៅ​ខាង​ត្រេី​យ​ម្ខាង ជ្រោយចង្វារ ។

​លុះ​ពេល​ញាំ​អី​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត​នៅ​ម្តុំ​ជ្រោយចង្វារ​ខណៈ​ដែល​ច្រៀង​ចប់​រួច ជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ជូន​ខ្លួន​ទៅ​ផ្ទះ​ដោយ​និយាយ​ថា​ផ្ទះ​ក្បែរ​គ្នា ខ្លួន​ក៏​ព្រម​ទៅ​ជា​មួយ​រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុប​ពី​ពណ៌​ទឹកក្រូ​ចពាក់​ផ្លាកលេខ​ភ្នំពេញ​1HL-5880​ដែលជា​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​បាន​ជិះ​ចូល​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០
​រួច​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​នោះទេ ដោយ​ខ្លួន​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​រត់​ចេញ​ក្រៅ ក៏​ត្រូវ​បាន​ជនសង្ស័យ​តាម​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​រួច​ដឹក​ចេញ​ទៅ​ម្តុំ​ដីឡូតិ៍​មួយ​កន្លែង​នៅក្នុង​ប្លុក​បឹងកក់​រួច​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​ទះកំផ្លៀង​មួយ​កំផ្លៀង​ហើយ​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​នាង​ទៅ​ដី​និង​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​បាន​សម្រេច​តែម្តង ។

​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច ជន​ល្មេី​ស​បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ទម្លាក់ចោល​នៅ​ម្តុំ​DN​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មេី​ស​ដេ​ី​ម្បី​ផ្តន្ទាទោស​តាម​ផ្លូវ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 September, 2014 01:34 PM
បន្ទាយមានជ័យ​៖​​រថយន្ត​ក្រុមហ៊ុន​ដឹក​កម្មករ​កាត់ដេរ​ក្រុង​សិរីសោភ័ណ​បាន​បុក​បុរស​ជនរងគ្រោះ​ម្នាក់​បណ្តាល​របួសធ្ងន់​ដាក់​ពោះវែន​២​កំណាត់​និង​បាក់​ស្មងជើង​ស្តាំ​កាលពី​ថ្ងៃ​ទី​០៨​កញ្ញា​២០១៤​នៅលើ​កំណាត់​ផ្លូវលំ​ស្ថិត​ភូមិ​អណ្តូង​កើត​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​ខេត្ត​បន្ទាយមានជ័យ​។​
10 September, 2014 01:16 PM
ក្រចេះ​៖ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​ការអំពាវនាវ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវធ្វើ​ជា​គំរូ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការ​ពាក់មួក​សុវត្ថិភាព​ទាំង​នៅក្នុង​ទីប្រជុំជន និង​ជនបទ​។ ការ​ថ្លែង​អំពាវនាវ​បែបនេះ គឺ​ធ្វើឡើង​នៅ​គ្រា ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធិ​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤​។​
10 September, 2014 12:49 PM
កំពង់ឆ្នាំងៈកុមារី តាំង មួយ​ជូ ហៅ​ស្រី​ដា ត្រូវបាន​ក្រុម​ការងារ​សម្រេច​យក​នា​ង​មក​ផ្ញើ​នៅក្នុង​មណ្ឌល​កុមារកំព្រា​ខេត្ត​ជា​បណ្ណោះអាសន្ន​សិន កាលពី​វេលា​ម៉ោង​១២:៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ខណៈ​នាង​មិន​ព្រម​នៅ​ជាមួយ​ម្តាយមីង​របស់​ខ្លួន ដែល​បាន​វាយដំ​រូបនាង​កន្លងមក​។​
10 September, 2014 12:37 PM
កណ្តាលៈក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​តាមផ្លូវ​ត្រឡប់មក​ពី​ដកសំណាប​វិញ ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ត្រូវចំ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅ​កន្លែងកើតហេតុ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជា​កសិករ​នៅ​ក្បែរ​នោះ កាលពី​វេលា​ម៉ោង​៦:១៥​នាទី ព្រលប់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវលំ ស្ថិតក្នុង​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​
09 September, 2014 04:06 PM
បន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ បាន​ចុះ​ប្រតិបត្តិ​ការណែនាំ ដល់​ក្រុម​អ្នកបើកបរ​រថយន្ត​ឈ្នួល​គ្រប់ ប្រភេទ​នៅ​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ និង​តាម​ផ្លូវជាតិ​លេខ​៥ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវ គោក ក្នុង​បំណង​កាត់បន្ថយ​គ្រោះថ្នាក់ និង​អត្រា​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​។​
09 September, 2014 03:25 PM
ខេត្ត​បន្ទាយមានជ័យ​៖​ឈើ​ក្រ​ញ៉ូង​កំពុង​មាន​ហាងឆេង​ឡើងវិញ​ដែល​ឈ្មួញ​នាំ​ចូល​ពី​ថៃ​មក​ខ្មែរ​ហើយ​ឈើ​ធ្នង់​និង​បេង​ត្រូវ​ឈ្មួញ​នាំ​ចូល​ទៅ​ថៃ​តាម​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​កំលាំងយោធារ​រាល់​យប់​និង​ថ្ងៃ​។​
09 September, 2014 01:44 PM
ភ្នំពេញៈលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ​ជាច្រើន​រយ​សន្លឹក ដែល​ខ្លឹមសារ គឺ​មាន​គោលបំណង​ញុះញង់​ឲ្យមាន​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបា​ល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
09 September, 2014 02:18 AM
កំពង់ឆ្នាំងៈស្ត្រី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ពន្លៃ ហៅ​មក​សាកសួរ​ភ្លាមៗ បន្ទាប់ពី​រូប​គាត់​បាន​វាយដំ និង​បង្អត់បាយ​កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់ ដែល​ត្រូវជា​ក្មួយ ហើយ​បាន​អ្នកជិតខាង​ក្នុងភូមិ​ជួយ និង​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ​ស្រុក​ឲ្យជួយ​អន្តរាគមន៍​រួចមក​។ ករណី​ហៅ​ស្ត្រី​រូប​នោះ មក​សាកសួរ​បាន​ធ្វើឡើង​នៅ​ម៉ោង​៩:០៥​នាទី ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact