ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​

ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​
Mon, 13 May 2019 09:43 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹងកក់​នៅ​ចំណុច​ដី​ឡូតិ៍​មួយកន្លែង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ទើប​តែ​រយៈពេល​៣​ខែ​តែ​ប៉ុណ្ណោះ ខណៈ​មុនពេល​ដែល​កើតហេតុ​វេលា​ម៉ោង​៩​យប់ មិត្តភក្តិ​រូបនេះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​យក​ខ្លួន​ទៅ​ញាំ​អី​នៅ​ខាង​ត្រេី​យ​ម្ខាង ជ្រោយចង្វារ ។

​លុះ​ពេល​ញាំ​អី​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត​នៅ​ម្តុំ​ជ្រោយចង្វារ​ខណៈ​ដែល​ច្រៀង​ចប់​រួច ជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ជូន​ខ្លួន​ទៅ​ផ្ទះ​ដោយ​និយាយ​ថា​ផ្ទះ​ក្បែរ​គ្នា ខ្លួន​ក៏​ព្រម​ទៅ​ជា​មួយ​រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុប​ពី​ពណ៌​ទឹកក្រូ​ចពាក់​ផ្លាកលេខ​ភ្នំពេញ​1HL-5880​ដែលជា​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​បាន​ជិះ​ចូល​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០
​រួច​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​នោះទេ ដោយ​ខ្លួន​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​រត់​ចេញ​ក្រៅ ក៏​ត្រូវ​បាន​ជនសង្ស័យ​តាម​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​រួច​ដឹក​ចេញ​ទៅ​ម្តុំ​ដីឡូតិ៍​មួយ​កន្លែង​នៅក្នុង​ប្លុក​បឹងកក់​រួច​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​ទះកំផ្លៀង​មួយ​កំផ្លៀង​ហើយ​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​នាង​ទៅ​ដី​និង​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​បាន​សម្រេច​តែម្តង ។

​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច ជន​ល្មេី​ស​បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ទម្លាក់ចោល​នៅ​ម្តុំ​DN​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មេី​ស​ដេ​ី​ម្បី​ផ្តន្ទាទោស​តាម​ផ្លូវ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 October, 2014 12:07 PM
ភ្នំពេញៈជន​បរទេស​ជាង​៥០០​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​នានា និង​លួច​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​បញ្ជូន​ចេញ​ឲ្យទៅ​ប្រទេស​កំណើត​របស់ខ្លួ​ន​វិញ​ជា​បន្តបន្ទាប់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ខែ​មេសា ដល់​ខែ​តុលា ឆ្នាំ​២០១៤ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​លទ្ធផល​សហប្រតិបត្តិកា​រ​បង្ក្រាប​ជន​បរទេស​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​។​
21 October, 2014 06:26 AM
ក្រចេះ​៖នគរបាល​ចរាចរណ៍​ស្រុក​ស្នួល បាន​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់ ហើយ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៤​នេះ បន្ទាប់ពី​ជន​នេះ​ស្រវឹងស្រា​បាន​បើករថយន្ត​បុក​រះ​បង្ក​ឲ្យ​អ្នកធ្វើ​ដំណើរ​រងគ្រោះ​ជា​បន្ត​បន្ទាប់ ក្នុងនោះ​ក៏​បាន​បង្ក​ឲ្យ​ជនរងគ្រោះ​ចំនួន​ពីរ​នាក់ ជា​មន្ត្រីរាជការ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត​ផងដែរ​។
21 October, 2014 05:09 PM
កំពង់ឆ្នាំងៈយុវជន​ជា​ជនសង្ស័យ​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ក្រោយពី​មាន​អំពើ​ឃាតកម្ម​ទៅ​លើ​យុវជន​ម្នាក់ កាលពី​៣​ថ្ងៃមុន​។ ការចាប់​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​តុលាការ​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៤​។
21 October, 2014 04:56 PM
ភ្នំពេញៈតុលាការ​កំពូល នៅ​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៤ បានប្រកាស​សាលដីកា​តម្កល់​ទោស​ក្រុម​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការចោទប្រកាន់​ពី​បទ​មនុស្សឃាត​គិតទុក​ជាមុន និង​សមគំនិត ពាក់ព័ន្ធ​ការសម្លាប់​លោក​ចៅក្រម សុក សេដ្ឋា​មុន្នី កាលពី​ចុងឆ្នាំ​២០០៣ កន្លងមក​។​
21 October, 2014 04:33 PM
បន្ទាយ​មានជ័យៈសាកសព​យុវជន​ម្នាក់ ត្រូវ​គេ​ប្រទះឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅក្នុង​ចម្ការ​អំពៅ​ក្បែរ​អូរ​ព្រំដែន​ស្រុក​ម៉ាឡៃ បន្ទាប់ពី​ជនរងគ្រោះ​ជិះ​ម៉ូតូ​បាត់​ពី​ផ្ទះ​១​ថ្ងៃ ដោយ​គ្មាន​អ្នក​ដឹង​។ ហេតុការណ៍​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ចម្ការ​អំពៅ​មួយកន្លែង ចម្ងាយ​ពី​ភូមិ​ដំបូក​វិល ជិត​១​គីឡូម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ដំបូក​វិល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​
21 October, 2014 04:23 PM
កណ្តាលៈមនុស្ស​ម្នាក់ក្នុងចំណោម​គ្នា​១០​នាក់ បាន​បាត់​ខ្លួនរ​ក​ពុំ​ទាន់​ឃើញ​នៅឡើយ គ្រា​ដែល​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជិះទូក​មួយគ្រឿង​ត្រឡប់មក​ពី​បុណ្យ​កឋិនទាន​វិញ ហើយ​បាន​ជួប​គ្រោះ​អ​កុល​ស​លិច​ទូក​កណ្តាល​បឹង ដែល​មាន​កម្ពស់​ទឹក​ប្រមាណ​៤​ម៉ែត្រ កាលពី​វេលា​ម៉ោង​១:៣០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​បឹង​វាល​សំណាប ស្ថិតក្នុង​ភូមិ​ខ្នោ​ការ ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។​
21 October, 2014 01:59 PM
ភ្នំពេញៈថ្នាក់ដឹកនាំ​នៃ​ក្រសួង​យុត្តិធម៌ គ្រោង​នឹង​កោះហៅ​មន្ត្រី​ពាក់​ពន្ធ័​គ្រប់​អង្គភាព ដើម្បី​បើក​កិច្ចពិភាក្សា​លើ​បញ្ហា​ដោះលែង​អ្នកទោស​នៅក្នុង​ឱកាស​ពិធី​បុណ្យអ៉ុំទូក បណ្តែត ប្រ​ទីត សំពះ​ព្រះ​ខែ និង​អក​អុំ​បុក​នាពេលខាងមុខ​។​
21 October, 2014 12:52 PM
ភ្នំពេញៈសន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច​ហើយ ប្រមាណ​ជាង​២០​លាន​សន្លឹក គ្រោង​នឹង​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤​នេះ​។​ ​ចំពោះ​​គម្រោង​ដុត​​បំផ្លាញ​​សន្លឹកឆ្លោត​​ខាងលើនេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​មិនទាន់​ដឹងថា នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ទីកន្លែង​ណា​នៅឡើយ​ទេ ព្រោះ គជប មិនទាន់​ប្រជុំ​សម្រេច​ជ្រើសរើស​ទីតាំង​សម្រាប់​ដុត​បំផ្លាញ​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact