ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​

ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​
Mon, 13 May 2019 09:43 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹងកក់​នៅ​ចំណុច​ដី​ឡូតិ៍​មួយកន្លែង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ទើប​តែ​រយៈពេល​៣​ខែ​តែ​ប៉ុណ្ណោះ ខណៈ​មុនពេល​ដែល​កើតហេតុ​វេលា​ម៉ោង​៩​យប់ មិត្តភក្តិ​រូបនេះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​យក​ខ្លួន​ទៅ​ញាំ​អី​នៅ​ខាង​ត្រេី​យ​ម្ខាង ជ្រោយចង្វារ ។

​លុះ​ពេល​ញាំ​អី​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត​នៅ​ម្តុំ​ជ្រោយចង្វារ​ខណៈ​ដែល​ច្រៀង​ចប់​រួច ជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ជូន​ខ្លួន​ទៅ​ផ្ទះ​ដោយ​និយាយ​ថា​ផ្ទះ​ក្បែរ​គ្នា ខ្លួន​ក៏​ព្រម​ទៅ​ជា​មួយ​រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុប​ពី​ពណ៌​ទឹកក្រូ​ចពាក់​ផ្លាកលេខ​ភ្នំពេញ​1HL-5880​ដែលជា​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​បាន​ជិះ​ចូល​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០
​រួច​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​នោះទេ ដោយ​ខ្លួន​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​រត់​ចេញ​ក្រៅ ក៏​ត្រូវ​បាន​ជនសង្ស័យ​តាម​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​រួច​ដឹក​ចេញ​ទៅ​ម្តុំ​ដីឡូតិ៍​មួយ​កន្លែង​នៅក្នុង​ប្លុក​បឹងកក់​រួច​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​ទះកំផ្លៀង​មួយ​កំផ្លៀង​ហើយ​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​នាង​ទៅ​ដី​និង​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​បាន​សម្រេច​តែម្តង ។

​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច ជន​ល្មេី​ស​បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ទម្លាក់ចោល​នៅ​ម្តុំ​DN​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មេី​ស​ដេ​ី​ម្បី​ផ្តន្ទាទោស​តាម​ផ្លូវ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 November, 2014 01:56 PM
កណ្តាលៈសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ល្បាត​ក្នុង​ភូមិសាស្ត្រ​ពេលយប់​ចាប់បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ខុស​ច្បាប់​ម្នាក់ នៅ​វេលា​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។​
26 November, 2014 01:49 PM
កណ្តាលៈកម្លាំងនគរបាលស្រុកស្អាង ចុះល្បាតក្នុងភូមិសាស្ត្រពេលយប់ចាប់បានមុខសញ្ញាប្រើប្រាស់គ្រឿងញៀនខុសច្បាប់២នាក់ នៅវេលាម៉ោង៩:៣០នាទី យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល គ្រាដែលជនសង្ស័យកំពុងដើរតាមបណ្តោយផ្លូវជាតិលេខ១១០ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។
26 November, 2014 01:39 PM
ព្រៃវែងៈតូប​លក់ដូរ​អីវ៉ាន់​ចំនួន​២៦៦​តូប និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៤​ខ្នង ត្រូវបាន​អគ្គិភ័យ​បាន​លេប​ត្របាក់ កាលពី​វេលា​ម៉ោង​១២:៥៥​នាទី អធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ក​អណ្តើក ស្ថិតក្នុង​ឃុំ​ប្រាសាត ក្នុងស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។​
25 November, 2014 10:18 PM
កំពង់ស្ពឺៈមនុស្ស​ប្រមាណ​ជិត​៥០០​នាក់ បាន​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​យុទ្ធនាការ​បុរស​ល្អ នៅតាម​បណ្តោយ​ផ្លូវជាតិ​សំខាន់ៗ ក្នុង​ទី​រួម​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ចូលរួម​ប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​ការប្រើ​អំពើហិង្សា​មក​លើ​ស្ត្រី និង​កុមារ​។​
25 November, 2014 06:34 PM
បន្ទាយ​មានជ័យៈជនសង្ស័យ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវបាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើ​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ធ្វើ​ការដកហូត​ថ្នាំញៀន​ប មេតំ​ហ្វេ​តា​មីន​ទឹកកក ចំនួន​៥២​កូន​ថង់​។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៤​នាក់​នោះ មាន​ម្នាក់​ជា មេខ្លោង ដែល​ជួល​បន្ទប់​សណ្ឋាគារ​យីហោ ហ្គូ​ដ​ឡាក់ ក្រុង​ប៉ោយប៉ែត ដេក​ស្នាក់​នៅ​រយៈពេល​១​ខែ សម្រាប់​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន​។​
25 November, 2014 06:21 PM
​ពោធិ៍សាត់ៈប្រជាពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ បាន​ជិះ​ម៉ូតូ​ឌុប​គ្នា ត្រូវ​រថយន្ត​តូ​យូ​តា​បុក បណ្តាលឲ្យ​រងរបួស​ធ្ងន់​បាក់​ជើង​ទាំង​ពីរ​នាក់ កាលពី​វេលា​ម៉ោង​៣:៣០​នាទី រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ​១៥៥ ស្ថិតក្នុង​ភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​
25 November, 2014 05:30 PM
កំពង់ឆ្នាំងៈចោរលួច​ដ៏​សកម្ម​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ចាប់វាយ បណ្តាលឲ្យ​រងរបួស​បែក​ក្បាល​ប៉ោង​មុខ ខណៈ​ចោរ​រូបនោះ បាន​លួច​អាគុយ​១០០​អំ​ពែរ របស់​គេ​មួយ​គ្រឿង នៅវេលា​ម៉ោង​១១:៣០​នាទី យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅផ្ទះ​បណ្តែត​ទឹក​ស្ថិតក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ បន្ទាប់មក ទើប​ប្រជាពលរដ្ឋ​ប្រគល់ឲ្យ​សមត្ថកិច្ចន​គ​របាល​ក្រុង​កំពង់ឆ្នាំង​។​
25 November, 2014 02:58 PM
កំពង់ឆ្នាំងៈលប​លូ និងរ​បាំងសាច់​អួន ចំនួន​១០​មាត់ ត្រូវបាន​លោក ឯក ស៊ុន​រស្មី និង​លោក សេង ម៉េង​ស្រ៊ុន ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​កាត់​យក​ពីរ​បាំងសាច់​អួន​ចំនួន​១០​របាំង​។ កិច្ច​លប​ឆ្មក់​ចុះ​បង្ក្រាប​មិន​ឲ្យដឹង​ជា​មុន​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១២:៣០​នាទី រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចាប់ពី​ចំណុច​ក្រចាប់​រហូតដល់​ចំណុច​យុគ​គន្ធរ ស្ថិតក្នុង​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact