ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​

ភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទះកំផ្លៀង​នារី​ម្នាក់​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​
Mon, 13 May 2019 09:43 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នារី​រងគ្រោះ​អាយុ​២៩​ឆ្នាំ ចោទប្រកាន់ថា បុរស​ម្នាក់​បាន​ទះកំផ្លៀង​រួច​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ដែល​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ល្មេី​ស​រូបនេះ​បាន ។

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣៖១៥​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹងកក់​នៅ​ចំណុច​ដី​ឡូតិ៍​មួយកន្លែង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មាន​អាយុ​២៩​ឆ្នាំ បាន​រៀបរាប់​ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ទើប​តែ​រយៈពេល​៣​ខែ​តែ​ប៉ុណ្ណោះ ខណៈ​មុនពេល​ដែល​កើតហេតុ​វេលា​ម៉ោង​៩​យប់ មិត្តភក្តិ​រូបនេះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​យក​ខ្លួន​ទៅ​ញាំ​អី​នៅ​ខាង​ត្រេី​យ​ម្ខាង ជ្រោយចង្វារ ។

​លុះ​ពេល​ញាំ​អី​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​បន្ត​នៅ​ម្តុំ​ជ្រោយចង្វារ​ខណៈ​ដែល​ច្រៀង​ចប់​រួច ជនសង្ស័យ​ម្នាក់​បាន​ប្រើល្បិច​ជូន​ខ្លួន​ទៅ​ផ្ទះ​ដោយ​និយាយ​ថា​ផ្ទះ​ក្បែរ​គ្នា ខ្លួន​ក៏​ព្រម​ទៅ​ជា​មួយ​រួច​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុប​ពី​ពណ៌​ទឹកក្រូ​ចពាក់​ផ្លាកលេខ​ភ្នំពេញ​1HL-5880​ដែលជា​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​បាន​ជិះ​ចូល​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០
​រួច​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច​នោះទេ ដោយ​ខ្លួន​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​ហើយ​ខ្លួន​បាន​រត់​ចេញ​ក្រៅ ក៏​ត្រូវ​បាន​ជនសង្ស័យ​តាម​លួងលោម​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​រួច​ដឹក​ចេញ​ទៅ​ម្តុំ​ដីឡូតិ៍​មួយ​កន្លែង​នៅក្នុង​ប្លុក​បឹងកក់​រួច​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​ទះកំផ្លៀង​មួយ​កំផ្លៀង​ហើយ​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​នាង​ទៅ​ដី​និង​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​បាន​សម្រេច​តែម្តង ។

​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច ជន​ល្មេី​ស​បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ទម្លាក់ចោល​នៅ​ម្តុំ​DN​ទើប​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មេី​ស​ដេ​ី​ម្បី​ផ្តន្ទាទោស​តាម​ផ្លូវ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
20 September, 2019 05:48 PM
ខេត្ត​រតនគិរី៖ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន អង្គការ​មូលនិធិ​ដើមត្នោត បាន​បើក​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
20 September, 2019 03:41 PM
ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើ​ម្បីសា​កសួរ​បទ​ល្មេី​ស​ឆបោក​ប្រាក់ និង បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។
20 September, 2019 03:33 PM
​ក្រចេះ​៖ ​មាន​ការភ្ញាក់ផ្អើល​មួយ ពេលដែល​លោក​វរសេនីយ៍ឯក ជឿន វ៉ាន់ឌឿន មាន​តួនាទី​ជា​នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តែងតាំង​ជា​ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​
20 September, 2019 03:16 PM
ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឈា​នា កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ម្សិលមិញ​នេះ បាន​ចេញ​ប្រកាស​មួយ ស្តីពី “​ការដាក់វិន័យ​មន្ត្រីរាជកា​រ​” ដែល​សម្រេច​ដាក់​វិន័យ​លោក ទេព ធីរិទ្ធ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ក្រោមរូបភាព បណ្តេញចេញ​ពី​មុខតំណែង​រាជការ​ក្របខ័ណ្ឌ​ក្រសួង​យុត្តិធម៌ ។
19 September, 2019 07:49 PM
ភ្នំពេញ​៖​ បន្ទាប់ពី​បាន​បុក​គេ​ហើ​យ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរ​ជា​ប្រឹង​បើ​ក​គេច​រហូត​បន្ថែម​ល្បឿន​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​និង​រថយន្ត​សរុប​៥​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។
19 September, 2019 07:41 PM
ខេត្ត​រតនគិរី​៖ ប្រពន្ធ​កូន​ស្រែក​ទ្រហោយំ ទ្រហឹង​អឺងកង ខណៈ​បុរស​ម្នាក់​ស្លាប់​ក្នុង​ករណី​រន្ទះបាញ់​។​
19 September, 2019 06:40 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើកឡើងថា រាល់​ទង្វើ​ណាក៏ដោយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ព​ង​ខ្ពស់បំផុត ជា​ការប្រមាថ​ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល គឺជា​អំពើ​ក្បត់ជាតិ មិន​អាច​អត់ឱន​ឲ្យបាន​ជា​ដាច់ខាត​។
19 September, 2019 06:31 PM
ភ្នំពេញ​៖ ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា លោកស្រី ម៉េង សុភា​រី សរសេរ​តាម​បណ្តាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា នេះ ថា "​អា​ស៊ីសេរី ចូលចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយតប​ការសម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ (​ត្រឹម​មាន​សម្លេង​)​តែ​គាត់​ថែម​ល្បោយ​លើ​បទ​សម្ភាសន៍​ទាំង​មុន​និង​ក្រោយ​ទៀត​” ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact