តំណាង​ការិយាល័យ​សុខាភិបាល​ក្រសួង​មហាផ្ទៃ​ចុះ​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ដល់​នគរបាល​ស្រុក​សង្កែ​

ខេត្ត​បាត់ដំបង៖ ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តំណាង​ការិយាល័យ​សុខាភិបាល​ក្រសួង​មហាផ្ទៃ​ចុះ​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ដល់​នគរបាល​ស្រុក​សង្កែ​
Mon, 13 May 2019 09:30 AM ដោយ ៖ សាលីខេត្ត​បាត់ដំបង៖ ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចុះ​នាំយក​មុង​ជ្រលក់​ថ្នាំ​ប្រគល់ជូន​ដល់​មន្ត្រីនគរបាល​ជាង​១០០​នាក់​របស់​ឃុំ​ចំនួន​១០​ចំណុះអោយ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​។​
  
ពិធី​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ជូន​ដល់​កងកម្លាំង​នគរបាល​ចំនួន ១១១​នាក់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ស្ថិតក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្រោម​ការដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ញ្ញុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួងមហាផ្ទៃ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជា​អធិការ​នគរបាល​ស្រុក​សង្កែ និង​អធិការរង​ជាច្រើន​រូប​ព្រមទាំង​នាយ​ប៉ុស្តិ៍​ទាំង​១០​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ចូលរួម​ផង​ដែរ​។​
 
ក្នុង​ឱកាស​នេះ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួង​មហាផ្ទៃ​បាន​មានប្រសាសន៍​លើកឡើង​ថា ការនាំយក​មុង​ជ្រលក់​ថ្នាំ​ផ្តល់ជូន​ដល់​កងកម្លាំង​នគរបាល​នា​ថ្ងៃនេះ​ក្នុង​គោលបំណង​ដើម្បី​អោយ​បាន​ដល់​កងកម្លាំង​យក​ទៅ​ប្រើប្រាស់​ការពារ​ជំងឺឆ្លង​ផ្សេងៗ​ពី​សត្វ​ម៉ូ​ស​ស្របពេល​ដែល​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​និង​មួយវិញទៀត​ចង់បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បញ្ហា​សុខភាព​របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ​ដែលមាន​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មក​លើ​គ្រប់​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ផងដែរ​។​
 
ជាមួយគ្នានេះ​លោក​ក៏​បាន​នែរ​នាំ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​អោយ​យល់ដឹង​ពី​របៀប​ប្រើប្រាស់ ដែល​មុន​នឹង​យក​មុង​ជ្រលក់​ថ្នាំ​ទៅ​ប្រើប្រាស់​ត្រូវ​យក​វា​ទៅ​បោក​ត្រាំ​ទឹក​រយះពេល​កន្លះ​ម៉ោង និង​យក​ទៅ​ហាល​ក្នុង​ម្លប់ ដើម្បី​ការពារ​កុំអោយ​រមាស់ បើ​កាលណា​យើង​មិន​បាន​យក​វា​បោក​ត្រាំ​ទឹក​ទេវា​និង​ធ្វើអោយ​យើង និង​ប្រពន្ធ​កូន​យើងរ​មាស់​រហូត​ផងដែរ​។​
 
គួរបញ្ជាក់​ថា មុង​ដែល​ត្រូវ​ផ្តល់ជូន​ដល់​កងកម្លាំង​នគរបាល​នាពេលនេះ ក្នុង​ម្នាក់ៗ​ទទួលបាន មុង​គ្រែ​ចំនួន​០១ និង​មុង​អង្រឹង​ចំនួន​០១​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 July, 2020 10:10 AM
ភ្នំពេញ​៖ ​កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​១៥​នាក់ បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី បន្ត​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧៖២៥​នាទី​ល្ងាច ខណៈ​៧៩​នាក់ ផ្សេងទៀត ត្រូវដាក់​អោយ​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ។
11 July, 2020 02:07 PM
ភ្នំពេញ​៖ ​បន្ទាប់​ពី​ទទួលបាន​ការយល់ព្រម​ផ្តល់ជូន​ដី​ឡូតិ៍​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ក្នុង​មួយ​ខ្នង​ផ្ទះ ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​សំណើ​បស់​បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​បន្ទាយ​ស្លឹក​ចំនួន ៨៧​ខ្នង​ផ្ទះ រស់​នៅលើ​ផ្លូវ​សាធារណៈ​លេខ​៤៣៤ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​រួចមក , ប្រជា​ពលរដ្ឋ​ល្អ​និង​ជា​គំរូ បាន​ស្ម័គ្រចិត្ត​ចូលរួម​រុះរើ​សំណង់​មិន​រៀបរយ​លើ​ផ្លូវ​សាធារណៈ និង ទៅ​ទទួល​យក​ដី​កម្មសិទ្ធិ​ស្របច្បាប់​សម្រាប់​សាងសង់​លំនៅដ្ឋាន​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី ។
11 July, 2020 02:00 PM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្រសួង​សុខាភិបាល អះអាងថា កម្ពុជា​បាន​ព្យាបាល​ជា​សះ​ស្បេី​យ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​នាក់ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន​ត្រឹម​៨​នាក់ ប៉ុណ្ណោះ ។
11 July, 2020 09:35 AM
ខេត្ត​រតនគិរី៖ យ៉ាងហោចណាស់ មនុស្ស​ម្នាក់​ស្លាប់ មនុស្ស​ម្នាក់​ទៀត​ត្រូវ​រងរបួស ក្នុងពេល​តែមួយ គ្រា​ដែល​អង្គុយ​ក្រោម​ផ្ទះ​ពេល​ធ្លាក់ភ្លៀង​ត្រូវ​រន្ទះបាញ់​។​
10 July, 2020 07:14 PM
​ភ្នំពេញ​៖ ​មន្ទីរ​ប្រឆាំង​បទ​ល្មេី​ស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អះអាងថា សកម្មភាព​ប្រតិបត្តិការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ បាន​ប្រេី​ប្រាស់​សិទ្ធិ​ហួស​ព្រំដែន​នៃ​វិន័យ​របស់​កងកម្លាំង​និង​វិជ្ជាជីវៈ ដោយ​ចាត់ទុកថា កិច្ចការ​នេះ​ជា​បទពិសោធន៍​និង​បាន​បញ្ជូន​មន្ត្រីនគរបាល​ចំនួន​៣​រូប ទៅ​អង្គភាព​តម្រួត​បទបញ្ជា​ដើម្បី​ដាក់​វិន័យ​របស់​កង​កម្លាំ​ង​នគរបាលជាតិ ។
10 July, 2020 02:06 PM
​ត្បូងឃ្មុំ​៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សូម​ជម្រាប​ជូន​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ឲ្យបាន​ជ្រាបថា មុខសញ្ញា​ឈ្មោះ ខុន ក្រឹម ភេទ​ប្រុស កើត​នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម និង បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ឆ្លូង​១ ឃុំ​កំពាន់​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​មុខសញ្ញា​មាន​ដីកា​ស្វែង​ចាប់ខ្លួន ចំនួន​៣​ដីកា​ក្នុង​ការចាប់ខ្លួន​។
09 July, 2020 07:52 PM
ខេត្ត​រតនគិរី ៖ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត តែងតែ​យកចិត្ត​ដាក់​ជួយ​ឧបត្ថម​ដល់​ជនទីទាល់ក្រ ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល នា​សម័យ​តេជោ សែន បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កាន់តែយ​ល់​ច្បាស់​អំពី​សកម្មភាព​ខ្មែរ​ជួយ​ខ្មែរ​។​
08 July, 2020 06:48 PM
ភ្នំពេញ​៖ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ស្តីបន្ទោស​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​៣ និង អាជ្ញាធរ​ខណ្ឌ​មានជ័យ ដែល​បណ្តែតបណ្តោយ​ឱ្យមាន​ការចាក់​ដី​រំលោភ​ចូលក្នុង​ប្រឡាយ​លូ​ប្រាំ​នៅ​មុខ​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact