តំណាង​ការិយាល័យ​សុខាភិបាល​ក្រសួង​មហាផ្ទៃ​ចុះ​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ដល់​នគរបាល​ស្រុក​សង្កែ​

ខេត្ត​បាត់ដំបង៖ ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តំណាង​ការិយាល័យ​សុខាភិបាល​ក្រសួង​មហាផ្ទៃ​ចុះ​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ដល់​នគរបាល​ស្រុក​សង្កែ​
Mon, 13 May 2019 09:30 AM ដោយ ៖ សាលីខេត្ត​បាត់ដំបង៖ ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចុះ​នាំយក​មុង​ជ្រលក់​ថ្នាំ​ប្រគល់ជូន​ដល់​មន្ត្រីនគរបាល​ជាង​១០០​នាក់​របស់​ឃុំ​ចំនួន​១០​ចំណុះអោយ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​។​
  
ពិធី​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ជូន​ដល់​កងកម្លាំង​នគរបាល​ចំនួន ១១១​នាក់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ស្ថិតក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្រោម​ការដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ញ្ញុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួងមហាផ្ទៃ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជា​អធិការ​នគរបាល​ស្រុក​សង្កែ និង​អធិការរង​ជាច្រើន​រូប​ព្រមទាំង​នាយ​ប៉ុស្តិ៍​ទាំង​១០​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ចូលរួម​ផង​ដែរ​។​
 
ក្នុង​ឱកាស​នេះ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួង​មហាផ្ទៃ​បាន​មានប្រសាសន៍​លើកឡើង​ថា ការនាំយក​មុង​ជ្រលក់​ថ្នាំ​ផ្តល់ជូន​ដល់​កងកម្លាំង​នគរបាល​នា​ថ្ងៃនេះ​ក្នុង​គោលបំណង​ដើម្បី​អោយ​បាន​ដល់​កងកម្លាំង​យក​ទៅ​ប្រើប្រាស់​ការពារ​ជំងឺឆ្លង​ផ្សេងៗ​ពី​សត្វ​ម៉ូ​ស​ស្របពេល​ដែល​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​និង​មួយវិញទៀត​ចង់បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បញ្ហា​សុខភាព​របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ​ដែលមាន​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មក​លើ​គ្រប់​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ផងដែរ​។​
 
ជាមួយគ្នានេះ​លោក​ក៏​បាន​នែរ​នាំ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​អោយ​យល់ដឹង​ពី​របៀប​ប្រើប្រាស់ ដែល​មុន​នឹង​យក​មុង​ជ្រលក់​ថ្នាំ​ទៅ​ប្រើប្រាស់​ត្រូវ​យក​វា​ទៅ​បោក​ត្រាំ​ទឹក​រយះពេល​កន្លះ​ម៉ោង និង​យក​ទៅ​ហាល​ក្នុង​ម្លប់ ដើម្បី​ការពារ​កុំអោយ​រមាស់ បើ​កាលណា​យើង​មិន​បាន​យក​វា​បោក​ត្រាំ​ទឹក​ទេវា​និង​ធ្វើអោយ​យើង និង​ប្រពន្ធ​កូន​យើងរ​មាស់​រហូត​ផងដែរ​។​
 
គួរបញ្ជាក់​ថា មុង​ដែល​ត្រូវ​ផ្តល់ជូន​ដល់​កងកម្លាំង​នគរបាល​នាពេលនេះ ក្នុង​ម្នាក់ៗ​ទទួលបាន មុង​គ្រែ​ចំនួន​០១ និង​មុង​អង្រឹង​ចំនួន​០១​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2014 10:36 AM
​ខេត្តបន្ទាយមានជ័យ​៖​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​ចំពោះ​ស្ថានីយ៍​ប​ញ្ជូ​ល​ហ្គាស​ឈ្មោះ​ម៉ាប់​បាត់ដំបង​២ នៅ​កណ្តាល​ក្រុង​សិរីសោភ័ណ បើក​ប្រកប​អាជីវកម្ម​គ្មាន​ ច្បាប់​ ធ្វើ​អោយ​​ប្រជាពលរដ្ឋ​​រស់នៅ​​ក្បែរ​​ខាង ​សម្តែង​​ការ​​ព្រួយ​​បារ​ម្ម​​ពី​សុវត្ថិភាព​​នៃ​​ការរស់នៅ ​ប្រចាំ​ថៃ្ង​ ជាមួយ​​ហា​នី​​ភ័យ​​ផ្សេងៗ​​ បើ​ទោះបីជា​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ និងសមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​រួច​ក៏ដោយ​ តែ​មកដល់​ពេល​នេះ​គ្មាន​ទទួល​បាន​លទ្ធ​ផ្លែ​ផ្កា​អ្វី​បន្តិច​សោះ​។​
14 July, 2014 09:44 PM
ខេត្តបន្ទាយមានជ័យ​: បញ្ជាការដ្ឋាន​រថក្រោះ នៃ​អគ្គបញ្ជាការ​ប្រចាំ​យោធភូមិភាគ​ទី​៥ ឈរជើង ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង វរ​សេនា​តូច​រថក្រោះ​លេខ ៦៥ នៃ​កងពលធំ អន្តរាគមន៍​លេខ ២ បានមក​ចូលរួម​ហ្វឹកហាត់ និង​បាញ់​គ្រាប់​ពិត ហើយ​បិទ​វគ្គ ក្រោយពី​ហ្វឹកហាត់​អស់ រយះពេល ៣​ខែ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ទីលាន​បា​ញ់គ្រាប់​ពិត​
14 July, 2014 08:53 PM
​ខេត្តបន្ទាយមានជ័យ​៖​បុរស​វ័យ​៣៨​ឆ្នាំ​ម្នាក់ ត្រូវ​កម្លាំង អ ហ ស្រុក​មង្គល​បូរី ចាប់ខ្លួន​ទាំង​ព្រឹក ក្រោយពី​ផឹកស្រា​ស្រវឹង​រួច​បាន វាយបំផ្លាញ​សម្ភា​រះ ទ្រព្យសម្បត្តិ និង​បាន​ប្រើ​អំពើរ​ហឹ​ង្សា​លើ ក្រុមគ្រួសារ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ភូមិ​ចារ​ថ្មី ឃុំ​គោ​កប​ល្ល័​ង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
14 July, 2014 06:51 PM
ភ្នំពេញ ៖ រហូត​ដល់​​ ម៉ោង ​៥​និង​៥០​នាទី​រសៀល​ថ្ងៃទី​១៤ ខែ​កក្កដា​​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​សព​អាកាស​យានិក​ធ្លាក់​ឧទ្ធម្ភាគចក្រ​​ ២នាក់​ទៀត​​​ហើយ សរុប​ទាំង​អស់​៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ហើយបំណែកយន្តហោះក៏ត្រូវបានគេស្រង់មកលើគោកផងដែរ។ សព​ទាំង​៤​នាក់​ត្រូវ​បាន​តម្កល់​ទុក​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា។ ចំណែក​អាកាស​យានិក​ម្នាក់​ទៀត​ក៏​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​កាល់​ម៉ែត​នៅ​ឡើយ។
14 July, 2014 04:42 PM
​ភ្នំពេញ​ក្រោយពី​បាត់​ខ្លួន​អស់​ជាច្រើន​ម៉ោង ក្នុង​ហេតុ​ការ​ណ៏​ធ្លាក់​យន្តហោះ នៅវេលា​ម៉ោង​៣​និង​៥០​នាទី រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤​នេះ កម្លាំង​ជួយសង្គ្រោះ​បានឃើញ​សព​ចំនួន​២​នាក់ ហើយ​សព​នោះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី និង​ឧ​ត្ត​ម​សេនីយ៍​ទោ ត្រូវបាន​គេ​ស្រង់​ចេញពី​ស្រះ​ទឹក​ដ៏​ជ្រៅ​យកមក​លើគោក​ហើយ​។​
14 July, 2014 04:05 PM
​ភ្នំពេញៈ​ជនជាតិ​អាមេរិក​អាយុ​៧០​ឆ្នាំ​ម្នាក់ ត្រូវបាន​សាលាឧទ្ធរណ៍​ប្រកាស​សាល ដីកា​កាល ពី​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោលគឺ​ជន ជាប់ចោទ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ ពីបទ​ទិញ​ពេស្យាចារ​កុមារ​អាយុ​១៣​ឆ្នាំ​។​
14 July, 2014 03:22 PM
​បាត់ដំបងៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤​នេះ​ក្រោយពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ ក្មេងស្រី​០២​នាក់ បានសម្រេច​ជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ នៅ​ចំណុច​វត្ត​តានី ភូមិ​តានី ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​
11 July, 2014 04:50 PM
​ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​០៦​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង គ្រឿងញៀន​ខេត្ត ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​រកឃើញថា ពួកគេ​បានធ្វើ​សកម្មភាព​លក់ ចែកចាយ​គ្រឿងញៀន នៅក្នុង​ផ្ទះសំណាក់​ភ្នំ​ពេជ្រ ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ ហើយ​កសាង​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact