តំណាង​ការិយាល័យ​សុខាភិបាល​ក្រសួង​មហាផ្ទៃ​ចុះ​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ដល់​នគរបាល​ស្រុក​សង្កែ​

ខេត្ត​បាត់ដំបង៖ ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តំណាង​ការិយាល័យ​សុខាភិបាល​ក្រសួង​មហាផ្ទៃ​ចុះ​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ដល់​នគរបាល​ស្រុក​សង្កែ​
Mon, 13 May 2019 09:30 AM ដោយ ៖ សាលីខេត្ត​បាត់ដំបង៖ ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចុះ​នាំយក​មុង​ជ្រលក់​ថ្នាំ​ប្រគល់ជូន​ដល់​មន្ត្រីនគរបាល​ជាង​១០០​នាក់​របស់​ឃុំ​ចំនួន​១០​ចំណុះអោយ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​។​
  
ពិធី​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ជូន​ដល់​កងកម្លាំង​នគរបាល​ចំនួន ១១១​នាក់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ស្ថិតក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្រោម​ការដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ញ្ញុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួងមហាផ្ទៃ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជា​អធិការ​នគរបាល​ស្រុក​សង្កែ និង​អធិការរង​ជាច្រើន​រូប​ព្រមទាំង​នាយ​ប៉ុស្តិ៍​ទាំង​១០​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ចូលរួម​ផង​ដែរ​។​
 
ក្នុង​ឱកាស​នេះ​លោក​វរសេនីយ៍ទោ ញ៉ុញ វណ្ណា​រិទ្ធិ តំណាង​អោយ​ការិយាល័យ​សុខាភិបាល​នៃ​ក្រសួង​មហាផ្ទៃ​បាន​មានប្រសាសន៍​លើកឡើង​ថា ការនាំយក​មុង​ជ្រលក់​ថ្នាំ​ផ្តល់ជូន​ដល់​កងកម្លាំង​នគរបាល​នា​ថ្ងៃនេះ​ក្នុង​គោលបំណង​ដើម្បី​អោយ​បាន​ដល់​កងកម្លាំង​យក​ទៅ​ប្រើប្រាស់​ការពារ​ជំងឺឆ្លង​ផ្សេងៗ​ពី​សត្វ​ម៉ូ​ស​ស្របពេល​ដែល​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​និង​មួយវិញទៀត​ចង់បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បញ្ហា​សុខភាព​របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ​ដែលមាន​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មក​លើ​គ្រប់​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ផងដែរ​។​
 
ជាមួយគ្នានេះ​លោក​ក៏​បាន​នែរ​នាំ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​អោយ​យល់ដឹង​ពី​របៀប​ប្រើប្រាស់ ដែល​មុន​នឹង​យក​មុង​ជ្រលក់​ថ្នាំ​ទៅ​ប្រើប្រាស់​ត្រូវ​យក​វា​ទៅ​បោក​ត្រាំ​ទឹក​រយះពេល​កន្លះ​ម៉ោង និង​យក​ទៅ​ហាល​ក្នុង​ម្លប់ ដើម្បី​ការពារ​កុំអោយ​រមាស់ បើ​កាលណា​យើង​មិន​បាន​យក​វា​បោក​ត្រាំ​ទឹក​ទេវា​និង​ធ្វើអោយ​យើង និង​ប្រពន្ធ​កូន​យើងរ​មាស់​រហូត​ផងដែរ​។​
 
គួរបញ្ជាក់​ថា មុង​ដែល​ត្រូវ​ផ្តល់ជូន​ដល់​កងកម្លាំង​នគរបាល​នាពេលនេះ ក្នុង​ម្នាក់ៗ​ទទួលបាន មុង​គ្រែ​ចំនួន​០១ និង​មុង​អង្រឹង​ចំនួន​០១​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 May, 2019 04:13 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ និង​សមត្ថកិច្ច ដឹក នាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កកាយ​លើដី​ចំ ណី​ផ្លូវ ដើម្បី​ដាក់លូ ដែល​ស្ថិតនៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​
21 May, 2019 04:03 PM
ខេត្ត​ប៉ៃលិន៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បម៌ គឺជា​កេរតំណែល​របស់​ដូនតា សម្រាប់​ទុក​ឱ្យ​កូន ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចូលរួម​ថែរ ក្សា និង​គ្រប់គ្រង តំបន់​បេតិកភណ្ឌ​ធម្មជាតិ . វប្បធម៌ ឱ្យ​បាន​គង់​វង់ ។​
21 May, 2019 03:52 PM
ខេត្ត​បាត់​ដំបង៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ង៉ុក​កាប់​និង​អាក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។
20 May, 2019 04:11 PM
ខេត្ត​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​មូ​តូបុក​ជាមួយ​នឹងរថ​យន្ត ខណ​:​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់ ដែល​ទើប​ចេញពី​សាលារៀន រងរបួស​ធ្ងន់​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។
20 May, 2019 04:00 PM
ខេត្ត​បាត់ដំបង៖ ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​១០០០០​អង្គ​នាក់​បាន​ចូលរួម​ដង្ហែរ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។​
20 May, 2019 03:51 PM
កណ្ដាល​៖ ​នៅវេលា​ម៉ោង​១០៖២៤​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នគរបាល​ស្រុក​កៀនស្វាយ បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ដោយ​វៃ​ខ្នោះ​អ្នកលេង​ជល់​មាន់​៣​នាក់ ។
20 May, 2019 03:42 PM
​ភ្នំពេញ​៖  ​​ពិការ​ដៃ​ទាំងសងខាង​តាំង​ពី​កំណេី​ត កញ្ញា សាត ស្រី​ប៉ុច បាន​សរសេរ​សំណេរ​មួយ​ដោយ​ប្រេី​ជើង ថ្លែងអំណរគុណ​ដល់​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្តល់​ថវិកា ក៏​ដូច​ជា​សម្ភារៈ​សិក្សា​មួយចំនួន​ផង​ដែរ ។
20 May, 2019 03:33 PM
ខេត្ត​រតនគីរី​៖ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ផ្សារ ស្រុក​អណ្ដូង​មាស​ចំនួន​៨​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆេះ អស់​ទាំងស្រុង​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact