ពិធី​ប្រកាស​តែងតាំង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ថ្មី នឹង​ត្រូវ​ប្រា​រព​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​

ខេត្ត​បន្ទាយមានជ័យ​៖ ​លោក អ៊ុំ រាត្រី នឹង​ត្រូវ​ប្រកាស​ចូល​តំណែង ជា​អភិបាល ខេត្ត​បន្ទាយ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពិធី​ប្រកាស​តែងតាំង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ថ្មី នឹង​ត្រូវ​ប្រា​រព​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​
Fri, 10 May 2019 10:39 AM ដោយ ៖ សំណាងខេត្ត​បន្ទាយមានជ័យ​៖ ​លោក អ៊ុំ រាត្រី នឹង​ត្រូវ​ប្រកាស​ចូល​តំណែង ជា​អភិបាល ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ជំនួស​លោក សួន បវរ អភិបាលខេត្ត​ចាស់ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើការ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួលភាកិ​ច្ចថ្មី​។​

​ពិធី​នេះ​ត្រូវបាន​ប្រា​រព​ធ្វើឡើង​នៅ​សាលាខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ អស់លោក លោកស្រី​មន្ត្រី រាជការ មកពី​គ្រប់​ស្ថាប័ន​ពាក់​ពន្ធ័ មន្ទីរ​ជុំវិញ​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។​

​គួរបញ្ជាក់​ថា លោក អ៊ុំ រាត្រី ដែល​ត្រូវ​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាលខេត្ត​ថ្ងៃនេះ អតីត​ជា អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ស្រាប់ ពុំមែន​ជា​អ្នក​មក​ពី​ខេត្ត​ផ្សេង​ឡើយ​៕​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2019 09:58 AM
ខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក្នុងឱកាស ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ដែល​រៀបចំ​ដោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើម មក​ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​
16 July, 2019 09:48 AM
ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ប្តឹង​ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Click ពណ៌​ស សេរី​ឆ្នាំ ២០១៩ លេខ​តួ ៨០៤៥៧៤០ លេខ​ម៉ាស៊ីន ៨០៤៥៧៤០​គ្មាន​ស្លាក​លេខ ។​
16 July, 2019 09:36 AM
ខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ស្ថិតនៅ​ភូមិ​អូ​ជុំ ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​។​
16 July, 2019 09:26 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ថ្មីៗ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លក់​ស៊ីម​កាត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ផ្ទុយ​ពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។
15 July, 2019 07:11 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា បណ្តាលឱ្យ​រងរ​បួ​សបុ​រ​សម្នាក់  ឈ្មោះ ឆាយ គា  បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ  និង​អន្តរាគមន៍​ឆាប់រហ័ស ។​
15 July, 2019 12:39 PM
ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យបាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទី​សប្បាយដ្ឋាន​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​
15 July, 2019 11:29 AM
ខេត្ត​បន្ទាយមានជ័យ​៖ ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កន្លងមក ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​សម្រេច ដកហូត​បាន​ថ្នាំង​ញៀន​ជាច្រើន​ចង់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។​
15 July, 2019 09:37 AM
​ភ្នំពេញ​៖ ​អនុវត្តតាម​ផែនការ​របស់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ , លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា នេះ បាន​ណែនាំ​ឲ្យកម្លាំង​នគរបា​ល​ទាំងអស់ ត្រូវ​កាត់សក់​ខ្លី ហើយ​ដំបូង​នេះ​គឺ​កម្លាំង​នគរបាល​ចរាចរណ៍ និង កម្លាំង​នគរបាល​ទេសចរណ៍ ត្រូវ​អនុវត្តន៍​មុនគេ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact