ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ក្នុងករណី​បាក់​ដី​សង្កត់​

ខេ​ត្តរតនគិរី​៖ យ៉ាងហោចណាស់ បុរស​ជា​កម្មករ ២​នាក់ ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត រងរបួស​ធ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ក្នុងករណី​បាក់​ដី​សង្កត់​
Fri, 10 May 2019 10:13 AM ដោយ ៖ ផុនខេ​ត្តរតនគិរី​៖ យ៉ាងហោចណាស់ បុរស​ជា​កម្មករ ២​នាក់ ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត រងរបួស​ធ្ងន់ ក្នុងករណី​បាក់​ដី​សង្កត់​នៅ​ស្រុក​កូន​មុំ​។​
    
នៅវេលា​ម៉ោង​៩.៤០​នាទី ព្រឹក​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ បុរស​កម្មករ ២​នាក់ ម្នាក់​ស្លាប់ ម្នាក់​ទៀត​រងរបួស​ធ្ងន់ នៅ​ចំណុច​អូរ​កញ្ជាន់ ដែល​ក្រុមហ៊ុន SK បាន​សាងសង់​ស្ពាន ស្ថិតក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។ បុរស​កម្មករ រង្គ្រោះ​បាត់បង់​ជីវិត​នោះ​មានឈ្មោះ នៅ កន អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ បាក់​ជើង​ម្ខាង មានឈ្មោះ ម៉ន ចិត អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំង ២​នាក់ មាន​លំនៅ ភូមិ​ឈើទាល ឃុំ​ឫស្សី ស្រុក​ពាម​ជ ខេត្តព្រៃវែង​ដូចគ្នា​។​
    
យោង​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច​ស្រុក​កូនមុំ​ថា មូលហេតុ ដែល​បណ្ដាល​ឲ្យ​បុរស​ជា​កម្មករ​ទាំង ២​នាក់​រង្គោះ​ថ្នាក់ គ្រា​ដែល​ពួកគាត់​ចុះ​ក្នុង​រណ្ដៅ ដើម្បី​រែង​ដែក​ចាក់គ្រឹះ​ក្បាលស្ពាន ខណៈ​ដែល​ដី​សើ​ម មេឃ​នៅ​ភ្លៀង​មិនទាន់​រាំង ទើប​បាក់​ដី​មាត់​រណ្ដៅ​សង្កត់​តែម្ដង​។​
    
បច្ចុប្បន្ន ជនរង្គ្រោះ​បាក់ជើង ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយឡែក​សាកសព ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ​រួច ក៏​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2019 09:58 AM
ខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក្នុងឱកាស ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ដែល​រៀបចំ​ដោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើម មក​ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​
16 July, 2019 09:48 AM
ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ប្តឹង​ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Click ពណ៌​ស សេរី​ឆ្នាំ ២០១៩ លេខ​តួ ៨០៤៥៧៤០ លេខ​ម៉ាស៊ីន ៨០៤៥៧៤០​គ្មាន​ស្លាក​លេខ ។​
16 July, 2019 09:36 AM
ខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ស្ថិតនៅ​ភូមិ​អូ​ជុំ ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​។​
16 July, 2019 09:26 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ថ្មីៗ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លក់​ស៊ីម​កាត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ផ្ទុយ​ពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។
15 July, 2019 07:11 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា បណ្តាលឱ្យ​រងរ​បួ​សបុ​រ​សម្នាក់  ឈ្មោះ ឆាយ គា  បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ  និង​អន្តរាគមន៍​ឆាប់រហ័ស ។​
15 July, 2019 12:39 PM
ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យបាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទី​សប្បាយដ្ឋាន​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​
15 July, 2019 11:29 AM
ខេត្ត​បន្ទាយមានជ័យ​៖ ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កន្លងមក ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​សម្រេច ដកហូត​បាន​ថ្នាំង​ញៀន​ជាច្រើន​ចង់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។​
15 July, 2019 09:37 AM
​ភ្នំពេញ​៖ ​អនុវត្តតាម​ផែនការ​របស់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ , លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា នេះ បាន​ណែនាំ​ឲ្យកម្លាំង​នគរបា​ល​ទាំងអស់ ត្រូវ​កាត់សក់​ខ្លី ហើយ​ដំបូង​នេះ​គឺ​កម្លាំង​នគរបាល​ចរាចរណ៍ និង កម្លាំង​នគរបាល​ទេសចរណ៍ ត្រូវ​អនុវត្តន៍​មុនគេ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact