ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ជាមួយ​ថ្នាំញៀន​០១​កញ្ចប់​ធំ​

ខេត្ត​បាត់ដំបង​៖ ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ផ្នែក​សណ្តាប់ធ្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ជាមួយ​ថ្នាំញៀន​០១​កញ្ចប់​ធំ​
Fri, 10 May 2019 10:01 AM ដោយ ៖ សាលីខេត្ត​បាត់ដំបង​៖ ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់​សា​ធា​រណះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។​
 
លោក​វរសេនីយ៍ទោ ស៊ាន សុ​ណាល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានអោយដឹងថា ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ឃាត់​ខ្លួន​ទៅ​លើ​ជនសង្ស័យ​ខាងលើ​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២១-៤០​នាទី ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមទី​១៧ ស្ថិតក្នុង​ភូមិ​ស្វាយជ្រំុ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​។​
 
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​
ទី​០១-​ឈ្មោះ លីម សាន់​ត្រា  ហៅ​ស័រ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ ក្នុង​ភូមិ​ក្តុល សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង។
ទី​០២-​ឈ្មោះ លី មករា ហៅ ជុ​ក ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។​
 
រួម​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន ០១​កញ្ចប់​ធំ​ទម្ងន់ ១២,៨៨​ក្រាម -​ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង -​កាំបិត​ចំនួន​០១​ដើម -​ម៉ូតូ​ចំនួន​០១​គ្រឿង​និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ទៀត​ផង​ដែរ​។
  
ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន​រួម​ជាមួយ​និង​វត្ថុតាង​ផង​នោះ​ពេលនេះ​ត្រូវបាន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅ​កាន់​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី ចាត់ការ​តាម​នីតិវិធី​៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2019 01:16 PM
ខេត្ត​បាត់ដំបង៖ ​បុរស​បែក​ថ្នាំ​ម្នាក់​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ក្រោយ​រូបគេ​ធ្វើ​សកម្មភាព​ដោយ​យក​ដែកកេះ​ដុត​បំផ្លាញ​ម៉ូតូ​ខ្លួនឯង​ចោល​បង្ក​ការភ័យខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​នៅតាម​ដងផ្លូវ​សា​ធា​រណះ​។​
16 July, 2019 09:58 AM
ខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក្នុងឱកាស ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ដែល​រៀបចំ​ដោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើម មក​ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​
16 July, 2019 09:48 AM
ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ប្តឹង​ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Click ពណ៌​ស សេរី​ឆ្នាំ ២០១៩ លេខ​តួ ៨០៤៥៧៤០ លេខ​ម៉ាស៊ីន ៨០៤៥៧៤០​គ្មាន​ស្លាក​លេខ ។​
16 July, 2019 09:36 AM
ខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ស្ថិតនៅ​ភូមិ​អូ​ជុំ ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​។​
16 July, 2019 09:26 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ថ្មីៗ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លក់​ស៊ីម​កាត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ផ្ទុយ​ពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។
15 July, 2019 07:11 PM
ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា បណ្តាលឱ្យ​រងរ​បួ​សបុ​រ​សម្នាក់  ឈ្មោះ ឆាយ គា  បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ  និង​អន្តរាគមន៍​ឆាប់រហ័ស ។​
15 July, 2019 12:39 PM
ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យបាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទី​សប្បាយដ្ឋាន​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​
15 July, 2019 11:29 AM
ខេត្ត​បន្ទាយមានជ័យ​៖ ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កន្លងមក ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​សម្រេច ដកហូត​បាន​ថ្នាំង​ញៀន​ជាច្រើន​ចង់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact