មន្ត្រីក្រោមឱវាទ ប្តឹង​ផ្កាយ​២ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ទៅ​សម្តេច ស ខេង ថា​ប្រេី​អំណាច​ផ្តាច់ការ ធ្វើបាប​កូនចៅ

ភ្នំពេញ​៖ ​ថ្មីៗ​នេះ មាន​ការផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម Facebook នូវ​ពាក្យបណ្ដឹង​របស់​នាយ​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មន្ត្រីក្រោមឱវាទ ប្តឹង​ផ្កាយ​២ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ទៅ​សម្តេច ស ខេង ថា​ប្រេី​អំណាច​ផ្តាច់ការ ធ្វើបាប​កូនចៅ
Mon, 29 April 2019 09:53 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ថ្មីៗ​នេះ មាន​ការផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម Facebook នូវ​ពាក្យបណ្ដឹង​របស់​នាយ​នគរបាល នាយ​នគរបាល​រង​និង​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដែល​មាន​កម្មវត្ថុ​ប្តឹង​លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដោយ​រៀបរាប់​នូវ​ភាពមិនប្រក្រតី​រហូតដល់​ទៅ​១៦​ចំណុច ។

​ប៉ុន្តែ​លោក អ៊ាវ ចំរើន ថ្លែងថា នេះ​អាច​ជា​ចេតនា​នៃ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​លោក​តែ​ប៉ុណ្ណោះ ។

​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ដែល​ទេីប​ទទួលបាន​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ នេះ បញ្ជាក់ថា "​យើង​ខ្ញុំ​ទាំងអស់គ្នា​ជា​នាយ​នគរបាល នាយ​នគរបាល​រង​និង​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល សុំ​ប្តឹង​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល អំពី​ការដឹកនាំ​ដោយ​ប្រើ​អំណាច​ផ្តាច់ការ ធ្វើបាប​កូនចៅ​និង​ប្រព្រឹត្ត​អំពើពុករលួយ (​មាន​១៦​ចំណុច​ក្នុង​ពាក្យបណ្ដឹង​)​។

​ពាក់ព័ន្ធ​បញ្ហា​នេះ នាយ​ឧត្ដមសេនីយ៍ ខៀវ សុភគ៌ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ថ្លែងប្រាប់ ថា រហូតមក​ទល់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ នេះ ខាង​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង ពុំទាន់​ទទួលបាន​ពាក្យបណ្ដឹង​នេះ​នៅឡើយ​ទេ ។

​ដោយឡែក លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ថ្លែងថា ពាក្យបណ្ដឹង​នេះ អាច​ជា​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​លោក​តែប៉ុណ្ណោះ ។

​លោក អ៊ាវ ចំរើន បន្តថា ពាក្យបណ្ដឹង​នេះ គឺ អាចកេី​ត​ឡើង​ក្រោយពី​លោក​ទទួលបញ្ជា​ពី​ថ្នាក់លេី​ដេ​ី​ម្បី​ចុះបង្ក្រាប​ល្បែងជ​ល់​មាន់ដ៏​ធំ​នៅ​ស្រុក​ស្អាង កាលពី​ពេល​ថ្មីៗ​នេះ ។ ទោះបីយ៉ាងណា លោក អះអាងថា លោក​ស្រាវជ្រាវ​ដឹង​ខ្លះ​ហើយ ថា នរណា​បង្កេីត​ព័ត៌មាន​ទាំងអស់នេះ តែ​លោក​ពុំ​ទាន់​គិត​ថា​សម្រេច​ប្តឹង​នោះ​ទេ ដោយ​រង់ចាំ​តាមដាន​បន្ត​ទៀត ។

​មជ្ឈដ្ឋាន​ជាច្រើន មើល​ឃើញថា រឿងរ៉ាវ​ទាំងអស់នេះ កើត​ឡើង​បន្ទាប់ពី​លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន សម្រេច​បញ្ឈរជេីង​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង , លោក​វរសេនីយ៍ទោ ស៊ុប លាង​សែ អធិការរង​នគរបាល​ស្រុក​ស្អាង និង លោក​អនុសេនីយ៍ទោ ជៃ សំអាត នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកអំបិល ។

​ក្នុង​លិខិត​បង្គាប់ការ​របស់លោក អ៊ាវ ចំរើន ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​សម្រេច​បញ្ឈ​រជេី​ង​ប៉ូលិ​សទាំង​៣​នាក់ នេះ​ទេ ដោយ​តម្រូវ​ឱ្យ​មក​បង្ហាញខ្លួន​នៅ​ការិយាល័យ​បុគ្គលិក រហូត​មាន​ការសម្រេច​ជាថ្មី ។

​ប៉ុ​ន្តែ គេ​អាច​ដឹង​បាន​ថា ទំនង​កើ​ត​ឡើង​ពី​ករណី​ការបង្ក្រាប​ល្បែង​ជល់​មាន់នៅ​ចំណុច​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact