តុលាការ​ខេត្ត​រតនគិរី កំពុងធ្វើការ​សាកសួរ​ជនជាតិ​វៀតណាម​ទាំង ១២​នាក់​ពាក់ព័ន្ធ​ករណី​នាំ​គ្រឿងចក្រ ឆ្លងដែន​ខុសច្បាប់​ចូល​ឈូសឆាយ​ក្នុង​ទឹកដី​កម្ពុជា​

ខេត្ត​រតនគិរី​៖ រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តុលាការ​ខេត្ត​រតនគិរី កំពុងធ្វើការ​សាកសួរ​ជនជាតិ​វៀតណាម​ទាំង ១២​នាក់​ពាក់ព័ន្ធ​ករណី​នាំ​គ្រឿងចក្រ ឆ្លងដែន​ខុសច្បាប់​ចូល​ឈូសឆាយ​ក្នុង​ទឹកដី​កម្ពុជា​
Sat, 20 April 2019 05:48 PM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី បាន​បញ្ជួន​ខ្លួន​ជនជាតិ​វៀតណាមច ១២​នាក់ ទៅ​តុលាការ​ខេត្ត​រតនគិរី ដើម្បី​ចាត់ការ​បន្ត ពាក់ព័ន្ធ​នាំ​គ្រឿងចក្រ​ចំនួន ០៦​គ្រឿង​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​ក្នុង ដី​កម្ពុជា​។​
    
បើ​តាម​ការឲ្យដឹងតា​មទូរស័​ព្ទ នា​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ជា ពេជ្រ ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តរតនគិរី បានឲ្យដឹងថា​៖ ជនជាតិ​វៀតណាម​ទាំង​១២​នាក់ តុលា​បាន​ចោទប្រកាន់​ពីបទ​នាំ​គ្រឿងចក្រ​ឆ្លងដែន​ខុសច្បាប់​ចូលមក​ក្នុង​ទឹកដី​កម្ពុជា​។

បច្ចុប្បន្ន ជនជាតិ​ទាំងនេះ កំពង់ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​ពី​តុលាការ​។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​៖ ជនជាតិ​វៀតណាម ដែល​តុលាការ​កំពង់ធ្វើការ​សាកសួ​រ​នេះ សុទ្ធសឹង​ជា​កម្មករ ដែល​មាន​ថៅកែ​វៀតណាម​ជា​អ្នក​ជួល​មក ចំណែក​ខាង​ខ្មែរ​វិញ មាន​លោក សេក វិរៈ ជា​នាយក​ក្រុមហ៊ុន នុ​ភាព​សុភី ដែលជា​អ្នក​ជួល​គ្រឿងចក្រ​ទាំងនេះ​ចូល​មក​ឈូសឆាយ​។​
    
ពាក់ព័ន្ធ​ករណី នាំ​គ្រឿងចក្រ ចូលមក​ក្នុង​ទឹកដី​កម្ពុជា​នេះ​ដែរ លោក ហេង រ​តន ស្នងការរង កិច្ចការ​ព្រំដែន អ្នកសារព័ត៌មាន​យើង​មិនទាន់​សុំ​ការបំភ្លឺ​ណាមួយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​លោក​ទទួល​ហើយ​និយាយ​គ្នា​ស្ដាប់​មិន លោក​ថា ចាំ​លោក​ចេញពី​ព្រៃ លោក​ខ​ល​រក​វិញ​។​

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក ថង សាវុន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថ​ខេត្ត​រតនគិរី ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ១២​នាក់ និង​គ្រឿងចក្រ ០៦​គ្រឿង នៅ​ក្រុមហ៊ុន នុ​ភាព​សុភី​។​
    
ក្រោយ​ឃាត់ខ្លួន កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ ជនជាតិ​វៀតណាម ចំនួន ១២​នាក់ ឲ្យទៅ​ខាង នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​រតនគិរី ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក គ្រឿងចក្រ​ចំនួន ៦​គ្រឿង កម្លាំង​កងរាជអាវុធហត្ថ សហការណ៍​ជាមួយ មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី បាន​កំពុងតែ គ្រប់គ្រង​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី​។​
    
តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ​ចំនួន ៦​គ្រឿង គឺ​ចូល​មក​ដោយ​ខុស​ច្បាប់​តាម​ច្រក​ព្រៃ បង្គោល​ការពារ​ព្រំដែន​លេខ​១៤ ក្នុង​ភូមិសាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ ៥០៥ (​ប៉ុស្តិ៍​ភូមិ​ចង​) ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់ ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម តាមរយៈ​ឈ្មោះ សេក វិរៈ តំណាង​ក្រុមហ៊ុន នុ​ភាព​សុភី និង​វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ២៣៣១២៤២៣៤​។​
    
ជុំវិញ​ករណី​នាំ​គ្រឿងចក្រ​ចូល​ទឹកដី​កម្ពុជា និង​ឈូសឆាយ​ដី​ព្រៃ​ខុស​ច្បាប់​ខាងលើ​នេះ លោក សេក វិរៈ នាយក​ក្រុមហ៊ុន នុ​ភាព​សុភី នៅ​មិនទាន់​ឃើញ​តុលាការ មាន​ចំណាត់ការ​នៅឡើយ​ទេ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 June, 2019 09:25 AM
ភ្នំពេញ​៖ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ លោក លី សុខ​លេង ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ តាម​បណ្តឹង​របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
17 June, 2019 08:12 AM
ខេត្ត​ប៉ៃលិន ៖ គ្រួសារ​ជនរងគ្រោះ​ដោយ​គ្រោះ​ដោយ​គ្រាប់​មីន ០១​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ។​
17 June, 2019 08:04 AM
ខេត្ត​បន្ទាយមានជ័យ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​រកឃើញថា ពួក​ជនសង្ស័យ​ទាំង​នេះ​ជាប់​ពាក់​ពន្ធ័​ករណី​លក់​និងជ​ក់​គ្រឿងញៀន នៅលើ​អាគារ​ជួល មួយកន្លែង ចំនុច​ក្រោយ​កាស៊ីណូ​រី​សត ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយ​សួ​នាំ​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​
16 June, 2019 04:53 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុមសង្គមងងឹត​ជនជាតិ​ចិន​២​ក្រុម បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​(​ជនជាតិ​ចិន​)​ធ្វើ​ទារុណកម្ម ជម្រិត​ទា​ប្រាក់ ពី​សាច់ញាតិ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​បង្ក្រាប និង​ឃាត់ខ្លួន​ជនល្មើស​បាន​ជា​ច្រើន​នាក់​យក​សួរនាំ​។​
16 June, 2019 04:40 PM
ខេត្ត​ប៉ៃលិន៖ បុរស​ម្នាក់​រង​របួស​ដាច់​ជើងឆ្វេង​ម្ខាង ខណ​:​ដើរ​នៅ​ខាងចុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់ឆ្ការ​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះចំ​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​កក្រើក​តែម្តង ។
16 June, 2019 04:32 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​អាចម៌ដី​លក់​មួយកន្លែង​កំពុងបង្ក​ហានិភ័​យយ៉ាងខ្លាំង​ដល់​ពួកគាត់​ទាំង​ការរស់នៅ និង​ការធ្វើដំណើរ​ផងដែរ​។
16 June, 2019 04:22 PM
ខេត្ត​រតនគិរី​៖ មន្ត្រីនគរបាល ពីរ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ត្រូវ​មនុស្ស​មួយក្រុម ស្ទាក់​វាយ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
15 June, 2019 10:07 AM
​ខេត្ត​រតនគិរី​៖ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ខេត្តរតនគិរី​ចំនួន ១៩ រូប​បាន​ប្រកាស​ចូល​កាន់តំណែង​កាល ពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី និង​មាន​ការ ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact