វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​រុស្ស៊ី សម្រេច​ឱ្យ​នាំ​អ្នកឧកញ៉ា គិត ធាង ចូល​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ

ភ្នំពេញ​៖ ​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​រុស្ស៊ី បានបើកកិច្ចប្រជុំ​មួយ រួច​សម្រេច​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​រុស្ស៊ី សម្រេច​ឱ្យ​នាំ​អ្នកឧកញ៉ា គិត ធាង ចូល​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ
Sat, 20 April 2019 02:46 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​រុស្ស៊ី បានបើកកិច្ចប្រជុំ​មួយ រួច​សម្រេច​ចេញ​លិខិត​ឱ្យ​នាំខ្លួន​អ្នកឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ពាក់ព័ន្ធ​ករណី​គ្រឿងញៀ​ន​ដ៏​ធំ​សម្បើម ចូល​ពន្ធនាគារ​ប៉េ​ហ្ស៊ី វិញ ក្រោម​ហេតុផល​អាការៈ​ជំងឺ​អ្នក​ឧកញ៉ា​គិត ធាង មាន​ស្ថានភាព​ធូរស្រាល​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ។

​នេះ​បេីតា​ម​ប្រភព​ព័ត៌មាន​ច្បាស់កា​រណ៍​មួយ ថ្លែង​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩ នេះ ។

​ប្រភព​ព័ត៌មាន​ដដែល បន្តថា លោក ឈីម ធីតា ប្រធាន​ពន្ធនាគារ​ប៉េ​ហ្ស៊ី បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ដើ​ម្បី​នាំខ្លួន​អ្នកឧកញ៉ា គិត ធាង ពី​មន្ទីរ​ពេទ្យរុស្ស៊ី ចូលទៅ​ក្នុង​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ ។

​ប៉ុន្តែ​អ្វី​ជា​ការភ្ញាក់ផ្អើល​នោះ ពេលទៅដល់​បន្ទប់​អ្នកឧកញ៉ា គិត ធាង បែរ​ជា​ឃើ​ញ​អ្នកឧកញ៉ា គិត ធាង ដៃ​ព្យួរសេរ៉ូម និង បំពាក់​អុកស៊ីហ្សែន​ទៅវិញ ។

​ទោះបីយ៉ាងណា រហូតមកទល់​ពេលនេះ អ្នកឧកញ៉ា គិត ធាង កំពុងស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​នៅឡើយ ។

​សូមបញ្ជាក់​ថា អ្នកឧកញ៉ា គិត ធាង ត្រូវបាន​បញ្ជូន​មក​ម​ន្ទីរ​ពេទ្យរុស្ស៊ី​តាំងពី​ពាក់កណ្តាល​យប់ ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៩ ដែល​រហូត​មកដល់​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩ នេះ មាន​រយៈពេល​ជិត​១​ខែ​មក​ហើយ ។​

​អ្នកឧកញ៉ា គិត ធាង  អាច​ចូល​ដេក​សម្រាក​នៅ​ពេទ្យ រុស្ស៊ី បាន  បន្ទាប់​ពី​លោកស្រី​មេធាវី ទី គឹមស្រ៊ាន  ដាក់​ពាក្យ​ស្នើសុំ​ទៅ​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពី​លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន អ្នក​ឧកញ៉ា​គិត ធាង ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅ ពី​បទ​សម្រួល​ឲ្យមាន ការប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់ តាម​មាត្រា​មាត្រា​៤៤ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​មជ្ឈដ្ឋាន​ជាច្រើន សង្ឃឹមថា ការអនុវត្ត​ច្បាប់​ទៅលេី​អ្នកទោស និង​ស្មេី​ភាព​គ្នា ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
13 January, 2020 11:36 AM
​ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​ម្តាយបង្កើត​របស់​តារាចម្រៀង ពេជ្រ សូ​លីកា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា នេះ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បុរី Town ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
13 January, 2020 11:21 AM
​ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ទម្លាយ​អោយដឹងថា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ សម្រេច​មិន​បិទ​អាជីវកម្ម ទោះ​កើតមាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស នោះ គឺ មាន​ការប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំគ្រវីក្បាល ផងដែរ ។​
12 January, 2020 05:35 PM
កំពង់ស្ពឺ​៖ ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង រឹបអូស​គ្រឿងញៀន​ជាង​៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact