រួមភេទ​ជាមួយ​គ្នា​៦​ថ្ងៃ​ហើយ ទីបំផុត ព្រះរាជអាជ្ញា​ខេត្តកណ្តាល បញ្ជា​ឱ្យ​ឃាត់ខ្លួន ព្រោះ​ជនរងគ្រោះ​ជា​អនីតិជន​

​កណ្តាល​៖​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល លោក លា​វ ស្រេង កាលពី​ល្ងាច​ថ្ងៃទី​១៩

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រួមភេទ​ជាមួយ​គ្នា​៦​ថ្ងៃ​ហើយ ទីបំផុត ព្រះរាជអាជ្ញា​ខេត្តកណ្តាល បញ្ជា​ឱ្យ​ឃាត់ខ្លួន ព្រោះ​ជនរងគ្រោះ​ជា​អនីតិជន​
Sat, 20 April 2019 11:09 AM ដោយ ៖ មេត្តា​កណ្តាល​៖​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល លោក លា​វ ស្រេង កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ បញ្ជា​ឱ្យ​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។

​តាមពិត ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ នេះ បានកេីតឡើង តាំងពី​យប់​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៩ មកម្ល៉េះ តែ​ម្តាយ​ក្មេងស្រី​ទេីប​ប្តឹង​នគរបាល​ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ។

​អធិការនគរបាល​ស្រុក​ស្អាង លោក​វរសេនីយ៍ឯក សេង សុជាតិ បញ្ជាក់ថា ជនរងគ្រោះ​អាយុ​១៤​ឆ្នាំ មាន​មុខរបរ​ជា​កម្ម​ការិនី​រោងចក្រ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ជា វ៉ាន់ដេត អាយុ​២៧​ឆ្នាំ ។

​លោក​អធិការ បន្តថា កន្លង​មក​អ្នក​ទាំង​ពីរ​ធ្លាប់​ទាក់ទង​ស្រលាញ់គ្នា ។ លុះដល់​យប់កេីតហេតុ ជនសង្ស័យ​បាន​ហៅ​ជនរងគ្រោះ​ឲ្យទៅ​លេង​ផ្ទះ​របស់​ខ្លួន ហើយ​បាន​រួមភេទ​ជាមួយគ្នា​ក្នុង​១​យប់​២​ដង រយៈពេល​៦​ថ្ងៃ​កន្លងមកនេះ ។​

​ជនសង្ស័យ បាន​សារភាព​ថា ពិតជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​ពិតប្រាកដ​មែន ។ ប៉ុន្តែ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ ពោល​គឺ កើ​ត​ចេញ​ពី​ការព្រមព្រៀង ។​

​តាមច្បាប់ ការ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ទោះបី​ព្រមព្រៀង​ក៏ដោយ ក៏​មាន​ទោស​ព្រហ្មទណ្ឌ​ដែរ ។

​មាត្រា​៤២​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ឆ្នាំ​២០០៨ ចែងថា​"​ជន​ណា​រួមភេទ​ជាមួយ​ជន​ដទៃ ដែល​មាន​អាយុ​តិចជាង​១៥​ឆ្នាំ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​"៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 June, 2019 09:25 AM
ភ្នំពេញ​៖ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ លោក លី សុខ​លេង ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ តាម​បណ្តឹង​របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
17 June, 2019 08:12 AM
ខេត្ត​ប៉ៃលិន ៖ គ្រួសារ​ជនរងគ្រោះ​ដោយ​គ្រោះ​ដោយ​គ្រាប់​មីន ០១​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ។​
17 June, 2019 08:04 AM
ខេត្ត​បន្ទាយមានជ័យ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​រកឃើញថា ពួក​ជនសង្ស័យ​ទាំង​នេះ​ជាប់​ពាក់​ពន្ធ័​ករណី​លក់​និងជ​ក់​គ្រឿងញៀន នៅលើ​អាគារ​ជួល មួយកន្លែង ចំនុច​ក្រោយ​កាស៊ីណូ​រី​សត ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយ​សួ​នាំ​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​
16 June, 2019 04:53 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុមសង្គមងងឹត​ជនជាតិ​ចិន​២​ក្រុម បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​(​ជនជាតិ​ចិន​)​ធ្វើ​ទារុណកម្ម ជម្រិត​ទា​ប្រាក់ ពី​សាច់ញាតិ ត្រូវបាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​បង្ក្រាប និង​ឃាត់ខ្លួន​ជនល្មើស​បាន​ជា​ច្រើន​នាក់​យក​សួរនាំ​។​
16 June, 2019 04:40 PM
ខេត្ត​ប៉ៃលិន៖ បុរស​ម្នាក់​រង​របួស​ដាច់​ជើងឆ្វេង​ម្ខាង ខណ​:​ដើរ​នៅ​ខាងចុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់ឆ្ការ​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះចំ​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាលឱ្យ​ផ្ទុះ​កក្រើក​តែម្តង ។
16 June, 2019 04:32 PM
ខេត្ត​បាត់ដំបង៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ឈ្មួញ​ធ្វើ​អាជីវកម្ម​កាយ​អាចម៌ដី​លក់​មួយកន្លែង​កំពុងបង្ក​ហានិភ័​យយ៉ាងខ្លាំង​ដល់​ពួកគាត់​ទាំង​ការរស់នៅ និង​ការធ្វើដំណើរ​ផងដែរ​។
16 June, 2019 04:22 PM
ខេត្ត​រតនគិរី​៖ មន្ត្រីនគរបាល ពីរ​នាក់ ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ត្រូវ​មនុស្ស​មួយក្រុម ស្ទាក់​វាយ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
15 June, 2019 10:07 AM
​ខេត្ត​រតនគិរី​៖ ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ខេត្តរតនគិរី​ចំនួន ១៩ រូប​បាន​ប្រកាស​ចូល​កាន់តំណែង​កាល ពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី និង​មាន​ការ ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact