ជនជាតិ​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង ត្រូវ​កម្លាំង​ចំរុះ​ខេត្ត​ចុះបង្ក្រាប​

ខេត្ត​រតនគិរី​៖ ជនជាតិ​វៀតណាម​ចំនួន ១២​នាក់ និង​គ្រឿងចក្រ ៦​គ្រឿង ស្ថិត​នៅ​ក្រុមហ៊ុន នុ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ជនជាតិ​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង ត្រូវ​កម្លាំង​ចំរុះ​ខេត្ត​ចុះបង្ក្រាប​
Thu, 18 April 2019 10:21 AM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ ជនជាតិ​វៀតណាម​ចំនួន ១២​នាក់ និង​គ្រឿងចក្រ ៦​គ្រឿង ស្ថិត​នៅ​ក្រុមហ៊ុន នុ​ភាព​សុភី ខេត្ត​រតនគិរី ត្រូវបាន​កម្លាំង​ចំរុះ​ខេត្ត​រតនគិរី ចុះបង្ក្រាប​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ ២០១៩​។​
    
ករណី​បង្ក្រាប​នេះ ដឹកនាំ​កម្លាំងចំរុះ ដោយ​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​រតនគិរី តាម​បទបញ្ជា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ឧបត្ថម្ភ​គាំទ្រ​ដោយ ឯកឧត្តម​ថង សាវុន អភិបាលខេត្ត​រតនគិរី​។​
    
បច្ចុប្បន្ន កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ ជនជាតិ​វៀតណាម​ទាំង ១២​នាក់ ឲ្យទៅ នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​រតនគិរី ចាត់ការ​តាម​នីតិវិធី ដោយឡែក គ្រឿងចក្រ​ចំនួន ៦​គ្រឿង កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត កំពុង​គ្រប់គ្រង នៅក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី​។​
    
តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់ និង​គ្រឿងចក្រ​ចំនួន ៦​គ្រឿង បាន​លួច​ឆ្លងដែន​ចូល​មក ដោយ​ខុសច្បាប់ តាម​ព្រៃ​ក្រវាត់​ព្រំដែន ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ ១៤ ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ 505 (​ប៉ុស្តិ៍ ភូមិ​ចង )​ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់ ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន 711 ស្រុក ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម តាមរយៈ​ឈ្មោះ សេក វរៈ ប្រធាន​ក្រុម​ហ៑ុន នុ​ភាព​សុភី និង វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ 23 31 24 234 ។​
    
ដូច្នេះ សូម​អញ្ជើញ លោក​ជួប ចំរើន ប្រធាន សាខាគយ និង​រដ្ឋាករ​ខេត្ត​រតនគិរី ទៅ​មើល​គ្រឿងចក្រ​ទាំងនោះ​ផង កូនចៅ​ណា​ទំនេរ កុំឱ្យ​គេ ចង​អង្រឹង នៅតាម​ផ្លូវ​យូរពេក​៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
02 October, 2014 04:12 PM
កណ្តាលៈករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​៦:៣០​នាទី ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥ ស្ថិតក្នុង​ភូមិ​អង្គស្នួល​ទី​១ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល រវាង​រថយន្ត​ដឹក​ទឹក​សុទ្ធ​បើក​គេច​ក្រុម​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​
01 October, 2014 04:52 PM
បន្ទាយមានជ័យ​៖​ក្រោយ​ពី​គ្មាន​ផ្លូវ​ដើរ​អស់​រយះពេល​ជាង​១​ឆ្នាំកន្លងមក នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ នេះ ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ រស់នៅ​ចំនុច​ខាងជើង​ភោជនីយ៍ដ្ឋាន​ពន្លឺ​នាគ​ទិព្វ ក្នុងភូមិ សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​លើកគ្នា​ធ្វើ​ការតវ៉ា​នៅ​លើ​ទីតាំង​ដី ផ្លូវ​ទំនាស់ ដែល​ឈ្មួញ​បិត គោលបំណង​សុំ​ឲ្យ​អាជ្ញាធរ​ចេញ​មក​ជួយ​ដោះស្រាយ​ជូន​ពួកគាត់ ឲ្យមាន​ផ្លូវ ដើរ​វិញ​។​
01 October, 2014 04:54 PM
កំពង់ឆ្នាំងៈផែរ​ទេសចរណ៍​ផ្សារ​ក្រោម គឺជា​ផែរ​ដ៏​សំខាន់​មួយ​នៅ​ទន្លេ​ផ្សារ​ក្រោម ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ជា​រៀងរាល់ឆ្នាំ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​អន្តរជាតិ​តែងតែ​ឆ្លង​ទៅ​មក​តាម​ផែរ​នេះ​មិន​ដាច់​ឡើយ​។ ជា​យូរ​មក​ហើយ គេ​ក៏​មិនដែល​ឃើញ​ខាង​មន្ទីរ​ពាក់ព័ន្ធ ដែល​គ្រប់គ្រង​ផែរ​មួយ​នេះ ធ្វើការ​ជួសជុល​ដែរ នៅពេលនេះ ច្រេះ​បាន​ស៊ីដាច់​ឆ្អឹង​ទម្រ​ខាងកើត ដាច់ចេញ​ពី​គ្នា​អស់​ហើយ និង​ផ្ទៃ​ខាងលើ​ផែរ​បាន​ដាច់​ធ្លុះធ្លាយ​ជា​អន្លើៗ​ហើយ​ដែរ​។​
01 October, 2014 04:40 PM
រតនគីរី​៖មន្ត្រី​នគរបាល​ខេត្ត​បានឲ្យដឹង​ថា​ជនជាតិ​វៀតណាម​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ បញ្ជូន​ទៅ​ប្រទេស​វិញ​កាលពី​ថ្ងៃ​ទី​៣០​កញ្ញា​នេះ បន្ទាប់ពី​រកឃើញ​ថា​អ្នក​ទាំងនោះ​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។​
01 October, 2014 04:29 PM
បន្ទាយ​មានជ័យៈទីតាំង​លក់​កន្ទុយលេខ​ដុស​ស្លែ​ជាច្រើន​កន្លែង​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ចុះ​ឆ្មក់​ចូល​បង្ក្រាប​កាលពីវេល​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំនុច​ផ្សារ​ចំការ​គ ក្នុង​សង្កាត់ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​៣​នាក់ និង​ដកហូត​បាន​វត្ថុ មួយចំនួនធំ ដើម្បី​យក​មក​សួរនាំ​ផង​ដែរ​។​
01 October, 2014 03:36 PM
បន្ទាយមានជ័យ​៖​ទីតាំង​ស្តុក​ឈើ​គ្រញូង​មួយកន្លែង ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ឡោម​ពទ្ធ័​ចុះ​ឆែកឆេរ​រកឃើញ​ឈើ​គ្រញូង​ជាច្រើន ដុំ​មាន​ដែល​មាន​ទម្ងន់​សរុប​៥១០​គីឡូក្រាម និង​បាន​ដកហូត​យក​ទៅ​រក្សាទុក​ចាត់ការ​តាម ច្បាប់ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤​។​
30 September, 2014 06:31 PM
កំពង់ធំៈបន្ទាប់ពី​មាន​អាជ្ញាធរ សមត្ថកិច្ច​នគរបាល បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​កម្មវិធី​នយោបាយ​ភូមិ​/​ឃុំ​មាន​សុ​វត្តិភាព​នៅក្នុង​ឃុំ​ដំរី​ស្លាប់ និង​ឃុំ​និ​ពេ​ជ ស្រុក​កំពង់ស្វាយ និង​ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​ពីរ​ខាងលើ បាន​នាំគ្នា​ប្រមូល​អាវុធ​កែច្នៃ​ចំនួន​៨១​ដើម មក​ប្រគល់ឲ្យ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ជា​បន្តបន្ទាប់​។​
30 September, 2014 06:13 PM
កំពង់ឆ្នាំងៈអុសស្ទែរដែលមានមុខកាត់ចាប់ពី២តឹក ដល់៤តឹក និងមានបណ្តោយប្រវែងប្រមាណ១ម៉ែត្រ ដែលក្នុងមួយកន្លែងៗ មានរហូតដល់រាប់រយម៉ែត្រគូបនោះ ត្រូវបានជនល្មើស​យក​មក​តម្រៀបដាក់លក់តាមដងផ្លូវ និងមានរថយន្តភ្លៅ៥ធំៗ ចេញចូលដឹកទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ និងយ៉ាងរំភើយ ដោយមិនខ្លាចក្រែង និងមិនឃើញ​មាន​សមត្ថកិច្ច​ជំនាញណាធ្វើការបង្ក្រាបនោះឡើយ។ កន្លែងដែលតាំងលក់នូវអុសស្ទែរច្រើនជាងគេបំផុត គឺស្ថិតនៅក្នុងភូមិពេជ្រជោ ឃុំក្រាំងស្គារ ស្រុកទឹកផុស
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact